ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ការងារ ជំរុញ​ឱ្យ​មន្ត្រី​បណ្តុះបណ្តាល​និយោជក​-​កម្មករ​ពី​ហានិភ័យ នៃ​សារធាតុ​អាស​បេ​ស្តុ​ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក​អ៊ិ​ត សំ​ហេង បាន​ជំរុញ​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ និង​ក្រុមការងារ​ជំនាញ​ត្រូវ​រៀបចំ​ចង ក្រង​ឯកសារ​មេរៀន សម្រាប់​ធ្វើកា រ​បណ្តុះបណ្តាល…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក​អ៊ិ​ត សំ​ហេង បាន​ជំរុញ​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ និង​ក្រុមការងារ​ជំនាញ​ត្រូវ​រៀបចំ​ចង ក្រង​ឯកសារ​មេរៀន សម្រាប់​ធ្វើកា រ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ដល់​និយោជក កម្មករនិយោជិត និង​មហាជន ទូទៅ​ឱ្យ​បាន​យល់​ដឹង​ពី​ហានិភ័យ​នានា ដែល​បង្ក​ឡើង​ដោយសារ​ធាតុ​អាស​បេ​ស្តុ​ស ។

ការ​ជំរុញ​ប្រមុខ​ដឹកនាំ​ក្រសួង​ការងារ​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វផ្សាយ​កម្រង​ព័ត៌មាន​ជាតិ​ស្តី​ពី​សារធាតុ​អាស​បេ ស្តុ​ស​នៅ​កម្ពុជា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ទី​២ នា​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ។ លោក អ៊ិ​ត សំ​ហេង បាន​ពន្យល់​ថា «​អាស​បេ​ស្តុ​ស ពិតជា​មាន​ប្រយោជន៍​ច្រើន​ចំពោះ វិស័យ​ឧស្សាហកម្ម ដោយសារ​វា​ធន់​រឹង​មាំ ប៉ុន្តែ​វា​ក៏​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងច្រើន​ដល់​សុខភាព​មនុស្ស តាម​រយៈ​ការ​ដកដង្ហើម ហើយ​ភាគច្រើន​បណ្តាល​ឱ្យ​កើត​ជំងឺ​មាន​ជា​អាទិ៍ មហារីក​សួត មហារីក​ស្រោម​សួត មហារីក​ស្បូន ដុំ ក្នុង​សួត រលាក​សួត ស្រោម​សួត​ក្រាស ត្បៀត​ទងសួត ជំងឺ​ប្រព័ន្ធ​ផ្លូវដង្ហើម និង​រហូត​ដល់​កើត​ជំ ងឺ​មហារីក​បំពង់​អាហារ មហារីក​ក្រពះ និង​មហារីក​ពោះវៀន​ទៀត​ផង​» ។

លោក​បន្ត​ថា តាម​រយៈ​ការ​រៀបចំ​ពិធី​ផ្សព្វផ្សាយ​កម្រង​ព័ត៌មាន​ជាតិ​ស្តី​ពី​សារធាតុ​អាស​បេ​ស្តុ​ស​នៅ​កម្ពុជា​នេះ គឺជា​សក្ខីភាព​មួយទៀត ដែល​ឆ្លុះ​ប​ញ្ជាំ​ង​ពី​កា រ​យកចិត្តទុកដាក់ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ចំពោះ​ការ​អភិវឌ្ឍ​វិស័យ​សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​កន្លែងធ្វើការ ក្នុង​ប្រទេស​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​រៀបចំ ដឹកនាំ និង​ការ​ចូលរួម​យ៉ាង​សកម្ម ប្រកបដោយ​ស្មារតី​សហការ និង​ការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​រៀបចំ​ចេញ ជា​សៀវភៅ​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង ជា​ពិសេស​ចំពោះ​ក្រុមការងារ​កសាង​កម្រង​ព័ត៌មាន​ជាតិ​ស្តី​ពី​សារធាតុ​អាស​បេ​ស្តុ​ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រមែប្រមូល​ផ្តល់​ទិន្នន័យ ព័ត៌មាន និង​របាយការណ៍​នានា ហើយនឹង​ត្រូវធ្វើ​បច្ចុប្បន្នភាព​ញឹកញាប់ ដើម្បី​ជូន​ព័ត៌មាន​ពី​ការ​អភិវឌ្ឍ​គោលនយោបាយ ការ​កំណត់​បញ្ហា​ប្រឈម​នៅ​កន្លែងធ្វើការ ជួយ​ក្នុង​ការ​រៀបចំ​ផែនការ និង​កំណត់​សកម្មភាព​អាទិភាព​សំដៅ​កាត់​បន្ថយ​ការ​ប៉ះពាល់​នៃ​សរសៃ​អាស​បេ​ស្តុ​ស ។

ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ដល់ អង្គការ​ដៃគូ​អភិវឌ្ឍ​នានា រួម​មាន​ទីភ្នាក់ងារ​សុវត្ថិភាព និង​ការ​លុប​បំបាត់​សារធាតុ​អាស​បេ​ស្តុ​ស នៃ​ប្រទេស​អូស្ត្រាលី អង្គការ​អា​ហ្វី​ដា អង្គការ​ILO/Japan និង​អង្គការ​សុខភាព​ពិភពលោក​(WHO) បន្ត​ជួយ​គាំទ្រ ដើម្បី​កម្ពុជា មាន​លទ្ធភាព​រៀបចំ​ឱ្យទៅ​ជា​ផែនការ​សកម្មភាព​នានា ឈាន​ទៅ​ការ​ប្រើប្រាស់​ប្រ កប​ដោយ​សុវត្ថិភាព និង​ទប់ស្កាត់​នូវ​រាល់​ហានិភ័យ​ទាំងឡាយ ដែល​បង្ក​ឡើង​ដោយសារ​ធាតុ​អាស​បេ​ស្តុ​ស​នេះ ។ ដើម្បី​ទប់ស្កាត់​ហានិភ័យ​ទាំងឡាយ ដូច​បាន​លើក​ឡើង​ខាងលើ ជំហាន​ដំបូង រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​នេះ​រៀបចំ​ចងក្រង​ឯកសារ​មេរៀន​សម្រាប់​ធ្វើការ​បណ្តុះបណ្តាល ផ្សព្វផ្សាយ​ដល់​និយោជក កម្មករនិយោជិត និង​មហាជន​បាន​យល់​ជ្រួតជ្រាប​ពី​ហានិភ័យ ដែល​បង្ក​ឡើង​ដោយសារ​ធាតុ​អាស​បេ​ស្តុ​ស​នេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ