ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំ​ខ្លួន​ក្រុម​ឧកញ៉ា​ សុខ ប៊ុន​ ដាក់​ពន្ធ​នាគារ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោក រស់ ពិសិដ្ឋចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃ​ទី​២៤ មិថុនា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ​ដែល​ជា​ក្រុម​ឧកញ៉ា…

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោក រស់ ពិសិដ្ឋចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រលប់​ថ្ងៃ​ទី​២៤ មិថុនា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ​ដែល​ជា​ក្រុម​ឧកញ៉ា សុខ បុ​៊​ន ពាក់​ព័ន្ធ​នឹង​ករណី​ក្លែងឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ ។​ ការ​សម្រេច​ឃុំខ្លួន​ក្រុម​ជនសង្ស័យ គឺ​យោង​លើ​ការ​ចោទ​របស់​ស្ថាប័ន​អយ្យការ ក្រោយ​ពី​បញ្ចប់​ការ​ស៊ើបសួរ និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។

ជនសង្ស័យ​ទាំង​៦​នាក់​នេះ​មាន ៖ ១-​ឈ្មោះ អ៊ួ​ង និ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំ​ផ្លា​ច​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​(​វិ​តិ​ក្រម​) ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯក​សាធារណៈក្លែង ប្រព្រឹត្ត​នៅ​សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ កាលពី​អំឡុង​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៩ ដែល​បទល្មើស​នេះ​មាន​ចែង​តាម​មាត្រា៦០១ មាត្រា​៥៩២ មាត្រា​៥៩៣ មាត្រា​៦២៩ និង​មាត្រា​៦៣០​នៃ​ក្រម​ព្រហ្ម ។ ២-​ឈ្មោះ សេង ហួ​លាង ភេទ​ប្រុស អាយុ៤៨​ឆ្នាំ ៣-​ឈ្មោះ ហែម សា​ឡេះ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ៤-​ឈ្មោះ កែវ សោម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ៥-​ឈ្មោះ កែវ ពៅ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ទាំង​៤​នាក់​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយទុច្ចរិត ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​សង្កាត់​កោះ​រ៉ុ​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ក្នុង​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​ប​ញ្ញ​តិ្តមាត្រា​៦០១ មាត្រា​៥៩២ មាត្រា​៥៩៣ មាត្រា
៦២៩ និង​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ និង៦-​ឈ្មោះ សុខ ប៊ុ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ ក្លែងបន្លំ​ឯកសារសាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងនិង​ផ្តើមគំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ប្រព្រឹត្ត​នៅ​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​ប​ញ្ញ​តិ្ត​មាត្រា​៦២៩ មាត្រា៦៣០ និង​មាត្រា​២៨(៦០១) នៃ​ក្រម​ព្រហ្មទណ្ឌ ។

អត្ថបទសរសេរ ដោយ