ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា ប្រកាស​មិន​ស្តាយក្រោយ​ក្នុង​ការ​ធ្វើ​នយោបាយ និង​បន្ត​ជំហរ​ផ្សះផ្សា​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹ​ម សុខា ដែល​កំពុង​ស្ថិត​ជាប់​នៅ​ក្នុងផ្ទះ​មិន​អាច​ចេញ​ទៅ​ណា​បាន​នោះ​ក៏​បាន​អះអាង​ថា លោក​មិន​ស្តាយក្រោយ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើយ ហើយ​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ផ្សះផ្សារ​ជាតិ ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ ស្រប​ពេល​ដែល​ខួបកំណើត​របស់​ខ្លួន​ចូល​វ័យ​៦៧​ឆ្នាំ​ នៅថ្ងៃទី២៧…

រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹ​ម សុខា ដែល​កំពុង​ស្ថិត​ជាប់​នៅ​ក្នុងផ្ទះ​មិន​អាច​ចេញ​ទៅ​ណា​បាន​នោះ​ក៏​បាន​អះអាង​ថា លោក​មិន​ស្តាយក្រោយ​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើយ ហើយ​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ផ្សះផ្សារ​ជាតិ ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ ស្រប​ពេល​ដែល​ខួបកំណើត​របស់​ខ្លួន​ចូល​វ័យ​៦៧​ឆ្នាំ​ នៅថ្ងៃទី២៧ មិថុនានេះ ។

លោក​កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ៖ «​ទឹកចិត្ត និង​សេចក្តី​នឹករ​ឮ​ក​របស់​ជនរួមជាតិ​បាន​ផ្តល់​ដល់​រូប​ខ្ញុំ នូវ​កម្លាំងចិត្ត​ដែល​ជា​ថាមពល​ជម្រុញ​ឲ្យ​រូប​ខ្ញុំ​បន្ត​នូវ​ស្មារតី​សេ្ន​ហា​ជាតិ បើ​ទោះជា​រូប​កាយ​ខ្ញុំ​ត្រូវ​បាន​បាត់បង់​សេរីភាព​អស់​ជិត​២​ឆ្នាំ​មក​ហើយ​» ។ លោក​គូសបញ្ជាក់​ថា ៖«​មិន​មាន​អ្វី​ឡើយ​ដែល​អាច​រារាំង​មនោសញ្ចេតនា​របស់ខ្ញុំ ដែល​មាន​ចំពោះ​ប្រជាជាតិ​មួយ​នេះ ។ ទោះបី​ខ្ញុំ​មិន​អាច​ជួបជុំ​ប្រជាពលរដ្ឋ​ដូច​កាលពីមុន ទោះបី​ខ្ញុំ​មិន​អាច​ស្តាប់​ឮ ដោយ​ផ្ទាល់​នូវ​ទុក្ខ​កង្វល់​របស់​បងប្អូន ទោះបី​មាន​ឧបសគ្គ​យ៉ាងណា បើ​ដរាបណា​ព្រះអាទិត្យ​នៅ​តែ​រះ សូម​ប្រជាជាតិ​ខ្មែរ​ជឿ​ចុះ​ថា ខ្ញុំ​កឹ​ម សុខា នៅ​តែ​ភ្ញាក់​ឡើង​ទន្ទឹងរង់ចាំ​ថ្ងៃ​ដែល​បាន​ជួបជុំ និង​បម្រើ​ជាតិខ្មែរ​តទៅ​ទៀត​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​កឹ​ម សុខា ក៏​បាន​លើក​ឡើង​ថា​« មិន​ថា រង​ទុក្ខ ឬ​ការ​ធ្វើបាប​តាម​រូបភាព​ណា វា​គ្មាន​ទេ​ពាក្យ​ថា ស្តាយក្រោយ​សម្រាប់​កឹ​ម សុខា ដែល​បាន​បូជា​ជូន​ជាតិ​ប្រជា​ព ល​រដ្ឋ ដើម្បី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព អធិបតេយ្យភាព និង​ការ​ផ្សះផ្សា​ជាតិ​» ។ លោក​ក៏​បាន​បង្ហាញ​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា សេចក្តី​ប្រាថ្នា​សម្រាប់​ខ្ញុំព្រះករុណា ខ្ញុំ​ក្នុង​ឱកាស​ថ្ងៃ​ខួបកំណើត​នេះ គឺ​សេចក្តីសុខ សន្តិភាព សិទ្ធិ​សេរីភាព វ​ឌ្ឃ​នភា​ព និង​យុត្តិធម៌​សម្រាប់​ប្រជា​រដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ ។

សូម​ជម្រាប​ថា លោក​កឹ​ម សុខា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​នៅ​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៧ បើ​គិត​មក​ដល់​ពេល​ជាង​២​ឆ្នាំ​ហើយ លោក​មិន​មាន​សេរីភាព​ក្នុង​ការ​ជួបជុំ​សកម្មជន​នោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ