ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួង​ការងារ​ លើកទឹកចិត្ត​ដល់​បងប្អូន​កម្មករ​ ប្តឹង​ឬ​រាយការណ៍ ក្នុង​ករណី​រោងចក្រ​មានការ​កើនឡើង​កម្តៅ គ្មាន​អនាម័យ និង​ប្រើ​ពាក្យ​សម្តី​មិន​សម​រ្យ​

2 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា នៅ​ថ្ងៃ​ទី​២៩ ខែមេសា​នេះ បាន​លើកទឹកចិត្ត​ដល់​បងប្អូន​កម្មករនិយោជិត​ទាំងអស់…

រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា នៅ​ថ្ងៃ​ទី​២៩ ខែមេសា​នេះ បាន​លើកទឹកចិត្ត​ដល់​បងប្អូន​កម្មករនិយោជិត​ទាំងអស់ ​ក្លាហាន​ក្នុង​ការ​ប្តឹង ឬ​រាយការណ៍​មក​ក្រសួង​ការងារ​ ដើម្បី​បកស្រាយ “​ករណី​បរិយាកាស​ក្នុង​រោងចក្រ​ឡើង​កំ​ដៅ​ខ្លាំង គ្មាន​អនាម័យ និង​មានការ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​” ​។

លោក ស៊ុន មេ​សា ថ្លែង​ថា​៖ «​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​បងប្អូន​កម្មករនិយោជិត​ទាំងអស់ មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្តឹង ឬ​រាយការណ៍​មក​ក្រសួង ដើម្បី​អន្តរាគមន៍ និង​ដោះស្រាយ​បាន​ទាន់​ពេលវេលា ពាក់ព័ន្ធ​នឹង​ករណី​បរិយាកាស​ កន្លែង​ការងារ​កើនឡើង​កំ​ដៅ គ្មាន​អនាម័យ ខ្វះចន្លោះ​ក្នុង​ការ​គិតគូ​ដល់​កម្មករនិយោជិត ឬ​មានការ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​នៅ​កន្លែងធ្វើការ ដោយ​ក្រសួង​រក្សា​ការ​សម្ងាត់​ជូន​» ​។

លោក ស៊ុន មេ​សា បាន​បញ្ជាក់​ថា ក្រសួង​ការងារ​នឹង​ទទួលយក និង​ពិនិត្យ​រាល់​ពាក្យបណ្តឹង​របស់​បងប្អូន​កម្មករនិយោជិត​ ជាមួយ​ការ​យកចិត្តទុកដាក់​ខ្ពស់ ហើយនឹង​ចាត់វិធានការ​សម​ស្រប ដើម្បី​ធានា​ឱ្យ​មានការ​អនុវត្ត​តាម​ច្បាប់​ការងារ និង​លក្ខខណ្ឌ​ការងារ​ដែល​មាន​សុវត្ថិភាព និង​សមរម្យ​សម្រាប់​កម្មករនិយោជិត​ ។

បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការងារ ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​កម្មករនិយោជិត ​ក្នុង​ការ​រាយការណ៍​បញ្ហា​ផ្សេង​ៗ​ក្នុង​វិស័យ​ការងារ គឺជា​ចំណុច​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​ក្រសួង​ជំនាញ ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​ដឹង​ពី​សុខ​ទុក និង​បញ្ហា​ជាក់ស្តែង​របស់​បងប្អូន​កម្មករនិយោជិត និង​អាច​អនុវត្ត​វិធានការ​ក្នុង​ការ​កែ​លម្អ​បាន​ទាន់​ពេលវេលា ​៕ អត្ថបទសហការ