ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​៣១​ប្រការ​ជា​បង្អែក​របស់​ស្រី​គ្រប់លក្ខណ៍

4 ឆ្នាំ មុន

ពាក្យ​ថា​ស្រី​គ្រប់លក្ខណ៍ លោក​សំដៅលើ​ស្ត្រី​ដែល​មាន​ចរិតល្អ​បូក​រួម​នឹង​ឥរិយាបថ​សុភាព​រាបសា ចរិយា​ស្លូតបូត​រម្យទម​ដើម្បី​រក្សា​វប្បធម៌ ប្រពៃណី​តាំងពី​ដូនតា​របស់​យើង​ឱ្យ​បាន​គង់វង្ស​យូរអង្វែង​សម្រាប់​បច្ឆាជន​ក្រោយ​ៗ​ទៀត ។ លក្ខណសម្បត្តិ​ទាំង​៣១​សម្រាប់​ស្ត្រី​គ្រប់លក្ខណ៍​នោះ​គឺៈ១-​មិន​ចេះ​អេចអូច និយាយដើម​គេ ២-​ចេះ​រៀបចំផ្ទះ​សម្បែង​ឲ្យ​បាន​សមរម្យ ៣-​ចេះ​តុបតែង​គ្រឿង​ឧបភោគ គឺ​សិល្បៈ​នៃ​ការ​ធ្វើ​ម្ហូបអាហារ…

ពាក្យ​ថា​ស្រី​គ្រប់លក្ខណ៍ លោក​សំដៅលើ​ស្ត្រី​ដែល​មាន​ចរិតល្អ​បូក​រួម​នឹង​ឥរិយាបថ​សុភាព​រាបសា ចរិយា​ស្លូតបូត​រម្យទម​ដើម្បី​រក្សា​វប្បធម៌ ប្រពៃណី​តាំងពី​ដូនតា​របស់​យើង​ឱ្យ​បាន​គង់វង្ស​យូរអង្វែង​សម្រាប់​បច្ឆាជន​ក្រោយ​ៗ​ទៀត ។

លក្ខណសម្បត្តិ​ទាំង​៣១​សម្រាប់​ស្ត្រី​គ្រប់លក្ខណ៍​នោះ​គឺៈ
១-​មិន​ចេះ​អេចអូច និយាយដើម​គេ

២-​ចេះ​រៀបចំផ្ទះ​សម្បែង​ឲ្យ​បាន​សមរម្យ

៣-​ចេះ​តុបតែង​គ្រឿង​ឧបភោគ គឺ​សិល្បៈ​នៃ​ការ​ធ្វើ​ម្ហូបអាហារ

៤-​ខ្លាចចិត្ត​ស្វាមី មាតាបិតា ហើយ​គោរព​តាម​ឱវាទ​ជា​និច្ច

៥-​មិន​ចេះ​គេង​ពេល​ថ្ងៃ

៦-​មិន​វង្វេង​ភ្លេចមុខភ្លេចក្រោយ

៧-​ចេះ​ថែទាំ​ទ្រព្យសម្បត្តិ ដែល​ស្វាមី​រកបាន​មក

៨-​មិន​រំសាយសក់​ឲ្យ​គេ​ឃើញ

៩-​មានចិត្ត​អត់ធន់​ធ្ងន់ធ្ងរ

១០-​មិន​ទម្រន់​ក្នុង​ការងារ ធ្វើ​ទាល់តែ​ហើយ​ក្នុង​ការងារ​នោះ

១១-​មាន​ជើង​ស្រាល​មិន​ទ​ន្ត្រាំ​ក្ដុងក្ដាំង

១២-​មិន​ឈរ ឬ​អង្គុយ​សម្ញែង​កាយ​ឲ្យ​គេ​ឃើញ​តាម​ចិត្ត

១៣-​មិន​ដើរ​កាច់ឫក កាច់រាង

១៤-​ចេះ​សង្រួម​ភ្នែក​មិន​ក្រ​ឡេ​ម​ក្រឡឺម ក្រឡាប់ចាក់

១៥-​មិន​ផឹ​ត​ក្បត់ចិត្ត​ស្វាមី

១៦-​មិន​ចេះ​ប្រចណ្ឌ​ស្វាមី​ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់

១៧-​មានដំណើរ​ល្អ​មិន​គ្រលែង​កាយ​ទយគូទ

១៨-​មិន​បង់បោយ​ញាក់ស្មា​វាស​ជើងដៃ​ឱ្យ​ហួសប្រមាណ

១៩-​មាន​សំឡេង​ស្រាល​ពីរោះ​ច្បាស់លាស់

២០-​មិន​ចេះ​ឡេះឡោះ​លេងសើច

២១-​មិន​និយាយ​ក្លែមសម្តី​ផ្ដោះផ្តង​ចំពោះ​បុរស

២២-​ចេះ​គួរសម​ទទួល​មាតាបិតា និង​ស្វាមី

២៣-​ដឹងគុណ តបគុណ​មាតាបិតា​ញាតិសន្ដាន​ទាំង​សងខាង

២៤-​មាន​កិច្ច​ទៅ​ណា​មក​ណា​ឆាប់​ត្រឡប់​មក​វិញ

២៥-​ចេះ​រៀបចំ​ទុកដាក់​អីវ៉ាន់​ឱ្យ​បាន​ល្អ​ប្រពៃ

២៦-​បរិភោគ​ចំណីអាហារ​ក្រោយ​មាតាបិតា និង​ស្វាមី

២៧-​ឈប់​បរិភោគ​អាហារ​មុន​មាតាបិតា និង​ស្វាមី

២៨-​ចូល​គេង​ក្រោយ​ស្វាមី

២៩-​ក្រោកពីដំណេក​មុន​ស្វាមី

៣០-​មាន​មេត្តាករុណា​ចេះ​ធ្វើបុណ្យ​សុន្ទរ៍ទាន

៣១-​គ្មាន​កល​មាយា ។

សុភាព​នារី​ដែល​ប្រកបដោយ​លក្ខណៈ​៣១​ប្រការ​ពេញលេញ​បែប​នេះ លោក​ហៅ​ថា​ស្ត្រី​គ្រប់លក្ខណ៍​។ តែ​ទោះជា​យ៉ាងណា​លក្ខណៈ​គ្រប់លក្ខណ៍​ដូច​ខាងលើ​នេះ បើ​ធៀប​នឹង​សម័យ​បច្ចុប្បន្ន​វិញ​ឃើញ​ថា ចំណុច​ខ្លះ​វា​ហាក់ដូចជា​បុរាណ​ពេក​ហើយ​សម្រាប់​នារី​សម័យ​ថ្មី​នេះ ប៉ុន្តែ​បើ​ស្ត្រី​ណា​ធ្វើ​បាន​ទោះជា​មិន​គ្រប់​ចំណុច​ទាំងអស់ គឺ​បាន​ត្រឹមតែ​ប្រការ​ខ្លះ​ក៏​គួរ​រាប់​ថា​ជា​មនុស្ស​ស្រី​គ្រប់លក្ខណ៍ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ