ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ប៉ូលិសក្រសួងមហាផ្ទៃ​ដែល​ផ្ទុះ​អាវុធ​១១​​គ្រាប់​​ទៅ​តុលាការ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃម្នាក់ ដែលជាប់​ពាក់​ពន្ធ​ករណី​ផ្ទុះអាវុធ​១១​គ្រាប់នៅ​កណ្តាលរាត្រី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​មិថុនា ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃម្នាក់ ដែលជាប់​ពាក់​ពន្ធ​ករណី​ផ្ទុះអាវុធ​១១​គ្រាប់នៅ​កណ្តាលរាត្រី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​មិថុនា ។ សូមបញ្ជាក់ថា៖ ផ្តើមពី​​រឿងលុយ​…ទើប​បើកឡាន​មក​បាញ់​​ហាង​បោក​អ៊ុត​១១គ្រាប់ផ្អើល​

មន្ត្រី​នគរបាលខាលងលើ ឈ្មោះ​ហេង សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​​ជា​នាយ​រង​កា​រិ​យាល័យនៃមន្ទីរ​ប្រឆាំង​គ្រឿងញៀន(​ក​៤) មាន​អាស​យ​ដ្ឋា​ន​ស្នាក់​នៅផ្ទះ​លេខ​៤៨​ស្ទួន ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

យោង​តាម​របាយ​ការ​សំយោគ​របស់​សមត្ត​កិច្ច ភ្ជាប់​ជាមួយនិង​ពាក្យបណ្តឹង​របស់​ដើមចោទ​ដាក់​ជូន​ស្ថាប័ន​អយ្យការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​ជាប់​ពាក់​ពន្ធ​ប្រព្រឹត្ត​បទល្មើស​ «ប៉ុនប៉ង​ឃាតកម្ម​» ។ បទ​ប៉ុនប៉ង​ឃាតកម្ម មាន​ចែង​លើ​បញ្ញា​តិមាត្រា​២៧ និង​មាត្រា​១៩៩ នៃ ក្រមព្រហ្មទណ្ឌ ដែល​អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់ទោស​ណាមួយ ត្រូវ​កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០ ទៅ១៥​ឆ្នាំ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ