ធ្លាក់​យន្តហោះ​តាំងពី​ឆ្នាំ​២០០៧ ទើប​កាត់ទោស​ 


ប្រទេស​បារាំង​-​ថៃ ៖ កាលពី​ថ្ងៃ​ទី​២៥​មិថុនា​តុលាការ​បារាំង​មួយ បាន​ប្រកាស​ពី​ការ​កាត់ទោស​ដាក់គុក​៤​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​៧៥.០០០​អឺ​រ៉ូ ប្រឆាំង​អតីត​មេដឹកនាំ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ ONE TWO GO ដែល​យន្តហោះ​មួយ​របស់​ក្រុមហ៊ុន​នេះ​ធ្លាក់ កាលពី​ឆ្នាំ​២០០៧​បណ្ដាល​ឲ្យ​មនុស្ស​៩០​នាក់​ស្លាប់​។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនោះ ជនជាតិ​បារាំង​៩​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​ឆ្នាំ​២០០៧ ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ធុន​ប៊ូ​អុី​ង​MD-82 របស់​ក្រុមហ៊ុន​ធូរ​ថ្លៃ​ONE TWO GO ដែល​ធ្លាក់​ជាមួយ​មនុស្ស​ជិះ​ក្នុង​នោះ​១៣០​នាក់ ពេល​ហោះ​មក​ពី​ក្រុង​បាងកក​ហើយ​ចុះ​នៅ​ព្រ​លាន​យន្តហោះ​ភូ​កេ​តបា​ឡៃ ពេល​មាន​ខ្យល់​និង​ភ្លៀង​ខ្លាំង​។

ក្នុង​សវ​នា​២​ថ្ងៃ​តុលាការ​ក្រុងប៉ារីស​មួយ បាន​កាត់ទោស​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ONE TWO GO​សម័យ​កាលនោះ លោក​UDOM TANTIPRASONGCHAI ដាក់គុក​៤​ឆ្នាំ​និង​ពិន័យ​៧៥.០០០​អឺ​រ៉ូ ពី​បទ​សម្លាប់​មនុស្ស​និង​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ​។ ក្រោយ​ការ​កាត់ក្ដី​នោះ​ប្រឆាំង​មេដឹកនាំ​របស់​ក្រុមហ៊ុន​បរទេស​មួយ រដ្ឋ​អាជ្ញា​លោក​LOS RASCHEL បាន​ស្នើ​ដល់​តុលាការ​ឲ្យ​បញ្ជូន​សារ​ខ្លាំង​បំផុត​មួយ​។

លោក​ថា​នោះ​ជា​ការ​កាត់ទោស​សំខាន់​មួយ​សម្រាប់​បណ្ដាជន​រង​គ្រោះ ហើយ​ក៏​ជា​ទិវា​សំខាន់​មួយ​សម្រាប់​មជ្ឈដ្ឋាន​អាកាសចរណ៍​ដែរ​។ គេ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​មាន​នី​ទណ្ឌ​ភាព​ឡើយ ទោះជា​បទល្មើស​កើត​មាន​ច្រើន​ឆ្នាំ​កន្លង​មក​ក្ដី​។

តុលាការ​បារាំង​នោះ​គូសបញ្ជាក់​ពី​ការ​ខុសឆ្គង​និង​ការ​សម្រេចចិត្ត​ខុស របស់​អ្នក​បើក​យន្តហោះ​ពេល​ចុះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ