ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​សុំ​លុយ​ម្តាយ​មិន​បាន កូនប្រុស​ក្លាយជា​ឃាតករ

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​អង្គរ​ជ័យ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ក្រោយ​ពី​ជនសង្ស័យ​បាន​វាយ​និង​កាប់​ម្តាយ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត ព្រោះតែ​ខឹង​សុំ​លុយ​ចាយ​មិន​បាន​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្យង…

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​អង្គរ​ជ័យ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ក្រោយ​ពី​ជនសង្ស័យ​បាន​វាយ​និង​កាប់​ម្តាយ បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត ព្រោះតែ​ខឹង​សុំ​លុយ​ចាយ​មិន​បាន​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សេង នាង ភេទ​ស្រី អាយុ​៧២​ឆ្នាំ ត្រូវជា​ម្តាយបង្កើត​របស់​ជន​ដៃដល់ ចំណែក​ជនសង្ស័យ​ជា​កូន​ឈ្មោះ ផាត់ ដា​រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ ទាំង​ជន​រង​គ្រោះ និង​ជនសង្ស័យ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ទោ ឈិ​ន ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មនុស្ស​សតិ​មិនល្អ ហើយ​នៅ​មុន​កើតហេតុ ជនសង្ស័យ​បាន​ទៅ​សុំ​លុយ​ម្តាយ​(​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​)​ចាយ ប៉ុន្តែ​ម្តាយ​របស់​ជនសង្ស័យ​បាន​ប្រាប់​ថា គាត់​អត់​មាន​លុយ​ទេ ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​ខឹងសម្បារ​យ៉ាង​ខ្លាំង ហើយ​ក៏​ធ្វើ​សកម្មភាព​វាយ និង​យក​កាំបិត​កាប់​ម្តាយ បណ្តាល​ឱ្យ​ស្ត្រី​ជា​ម្តាយ​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​ដែរ ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ធ្ងើ​ពេក ស្ត្រី​រង​គ្រោះ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​តាម​ផ្លូវ​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ