​មកស្តាប់ជនរងគ្រោះនិយាយ​ប្រាប់កាល​​​បាក់​អគារ៧ជាន់​​នោះ..!


ខេត្តព្រៃវែង ៖ តាម​រយៈ​ការ​សម្ភាស​ដែល​បាន​ផ្សាយ​ដោយ​ទូរទស្សន៍​អន​ឡាញ​ក្នុងស្រុក ជាមួយ​ជនរង​គ្រោះ​​លោក រស់ ស៊ី​ថា និយាយ​ថា រូប​គាត់​និង​ក្មួយ​បាន​សម្រាក​នៅ​ជាន់​ទី​២​នៃ​អគារ និង​មិនដឹង​ថា​មុន​​ហេតុការណ៍​កើតឡើង​មាន​អ្វី​គួរ​ឱ្យ​មន្ទិល​ទេ ។ គាត់​បាន​ភ្ញាក់​ពី​ដំណេក​នៅ​ម៉ោង​៤​ទៀប​ភ្លឺ ពេល​នោះ​ស្រាប់​តែ​ឮ​សំឡេង​បាក់​មក​ជា​បន្តបន្ទាប់ តែ​គាត់​ជា​គ្រោះល្អ​ បាន​បាវ​អង្ករ​ទល់​ដែក​និង​ថ្ម​មិន​ឱ្យ​ធ្លាក់​សង្កត់ តែ​កន្លែង​​ចង្អៀត​ដេក​ បាន​តែ​ផ្អៀង​ជាមួយ​ក្មួយ ។ ពេល​ក្មួយ​រើ​គាត់​បាន​ប្រាប់​ថា កុំ​រើ​ពេក​ធ្វើ​ឱ្យ​បាត់​អុកស៊ី​ហ្សែន ។ គាត់​ថា ពេល​បាក់​ភ្លាម​ៗ​នោះ​ បានឮ​សម្រែក​មនុស្ស​ស្រែក​ឱ្យ​ជួយ តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក​ក៏​ស្ងាត់​អស់​ទៅ ហើយ​គាត់​គិត​ថា​ ពួក​គេ​ស្លាប់​អស់ហើយ ។ សូមបញ្ជាក់ថា៖ ទឹកដោះ​ម្តាយ​ថ្លៃ​…​២នាក់​រស់​ក្រោម​គំនរ​បាក់​បែក​​ជិត​70​ម៉ោង

គាត់​បន្ត​ថា ចូល​មក​ដល់​ថ្ងៃ​ទី​៣ គាត់​កាន់តែ​អស់សង្ឃឹម ព្រោះ​កម្លាំង​កាន់តែ​ខ្សោយ ហើយ​ក្លិនស្អុយ​ពី​សាកសព​ក៏​បាន​ជះក្លិន​ពិបាក​ទ្រាំ ។ គាត់​បាន​គិត​ទៅ​ដល់​ប្រពន្ធ​កូន​នៅ​ឯ​ស្រុក​ថា បើគាត់​ស្លាប់​ទៅ តើ​កូន​អាច​ទៅ​រៀនសូត្រ​នឹង​គេ​បាន​ដែរ​ឬទេ ? ពេល​នេះ ​គុណបុណ្យ​ទេវតា​បាន​ជួយ​គាត់​ហើយ ។

គាត់​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​អ្នក​ជួយ​សង្គ្រោះ និង​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រីបំផុត ។ (សម្រួល​ដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ