ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​វប្បធម៌​ខេត្ត​អប់រំ នឹង​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​កិច្ចសន្យា​ឈប់​រុករាន​ទីទួល​បុរាណ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​យង់ តាំង​កួយ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត សហការ​ជាមួយ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​និង​អាជ្ញាធរ​មូលរ​ដ្ឋា​ន បាន​ទៅ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ជីក​គាស់កកាយ…

ខេត្តបន្ទាយមានជ័យ ៖ លោក​យង់ តាំង​កួយ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត សហការ​ជាមួយ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​និង​អាជ្ញាធរ​មូលរ​ដ្ឋា​ន បាន​ទៅ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ជីក​គាស់កកាយ ឈូស​ឆាយ​រុករាន​ដី​ទួល​បុរាណ កន្លែង​កប់​សព​បុរាណ ។ លើស​ពី​នេះ​បាន​ដោះស្រាយ​សម្របសម្រួល​ចំពោះ​បញ្ហា​ប្រឈម ផ្សេង​ៗ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីទួល​បុរាណ​ចំណុច​បុស្ស​ធំ ស្ថិត​នៅ​ភូមិ​រំដួល ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។ បន្ទាប់​មក​បាន​ទៅ​ពិនិត្យ និង​រៀបចំ​សម្អាត​ប្រាសាទបុរាណ​មួយ​នៅ​វត្ត​ឡោ​ទេ ឃុំ​ភ្នំ​លៀប ។

លោក​យង់ តាំង​កួយ ឲ្យ​ដឹង​ថា ទីតាំង​បុរាណ​ដ្ឋា​ន ធំ​ៗ​មួយ​ចំនួន​មាន ដូច​ជា​កន្លែង​កប់​សព​បុរាណ នៅ​ភូមិ​ស្នាយ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ដែល​បាន​បន្សល់​បុរាណវត្ថុ​ច្រើន​សន្ធឹកសន្ធាប់​មាន​អាយុកាល​ប្រមាណ​២០០០​ឆ្នាំ​មក​ហើយ ។ ចំណែក​ស្ថានីយ​បុរាណ​ភូមិ​សុ​ភី ឃុំ​សុ​ភី ស្រុក​អូរ​ជ្រៅ គឺជា​ស្ថានីយ​បុរាណ​មួយ​ដែល​មាន​បន្សល់​ទុក​រណ្តៅ​សព​បុរាណ​យ៉ាងច្រើន​រាប់​មិន​អស់ ។ រណ្តៅ​ខ្លះ​ត្រូវ​បាន​ប្រជាជន​នៅ​ទីនោះ​ជីក​គាស់កកាយ​យ៉ាង​អនាធិបតេយ្យ​នៅ​ពេល​កន្លង​មក ។

ខេត្តបន្ទាយមានជ័យ មាន​ទួល​បញ្ចុះសព​បុរាណ​ច្រើន​កន្លែង​ភាគច្រើន​ស្ថិត​នៅ​ក្នុងស្រុក​ថ្មពួក និង​ស្រុក​ព្រះនេត្រព្រះ ។

លោក​យង់ តាំង​កួយ ថ្លែង​ថា​«​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ដើម្បី​ឲ្យ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ស្រាវជ្រាវ កំណត់​ទីតាំង និង​ទប់ស្កាត់​រាល់​សកម្មភាព​ទាំងឡាយ​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់ទី​កន្លែង​បុរាណ​ដ្ឋា​ន​នានា​ដែល​មាននៅ​ក្នុង​ខេត្ត ។

សកម្មភាព​នេះ​ត្រូវ​បាន​ធ្វើ​យ៉ាង​សកម្ម​ជា​រៀងរាល់ថ្ងៃ ជាក់ស្ដែង ថ្មី​ៗ​នេះ​មន្ទីរ​បាន​សហការ​ជាមួយ​នគរ​បាល​ការពារ​បេតិកភណ្ឌ និង​អាជ្ញាធរ​មូលដ្ឋាន ឃុំ​ភ្នំ​លៀប អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ឈូស​ឆាយ គាស់កកាយ​រុករាន នាំ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ទីតាំង​ដើម​សម្បត្តិ​វប្បធម៌​ជាតិ ។ ប្រជាពលរដ្ឋ​អាច​អាស្រ័យ​ផល​បាន តែ​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ដែល​មាន​ក្នុង​កិច្ចសន្យា​ប៉ុណ្ណោះ បើ​ផ្ទុយ​ពី​នោះ​អាជ្ញាធរ​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់ » ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ