ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​រឿង​រលំ​អគារ ថ្ងៃនេះ​ចាប់​ប​ញ្ជួ​ន​ចិន63នាក់​ផ្សេង​ទៀត​ចេញពី​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហនុ ៖ បើ​តាម​សេច​ក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា នៅ​ព្រឹក​​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៩ នេះ ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​កម្ពុជា បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ពី​ប្រទេស​ចិន នឹង​ចាប់​បញ្ជូន​​ជនជាតិ​ចិន​សរុប​ចំនួន​63​នាក់…

ខេត្ត​ព្រះ​សីហនុ ៖ បើ​តាម​សេច​ក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា នៅ​ព្រឹក​​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៩ នេះ ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​កម្ពុជា បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ពី​ប្រទេស​ចិន នឹង​ចាប់​បញ្ជូន​​ជនជាតិ​ចិន​សរុប​ចំនួន​63​នាក់ ចេញពី​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ នៃ​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន​វិញ ។

សេចក្តី​រាយ​ការណ៍​​បន្ត​ទៀតថា ជនជាតិ​ចិន​ទាំង​៦៣​នាក់​នេះ ​គឺ​មាន​ស្រី១៣នាក់ ​មាន​ប្រុស៥០នាក់ ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​​នានា ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ និង​រៀបចំ​បណ្តេញ​ចេញពី​កម្ពុជា ​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ ខែមិថុនា នេះ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ ពាក់​ព័​ន្ធ​​នឹង​បទល្មើស​ឆបោក​ពី​ជន​រង​គ្រោះ​តាម​​ប្រ​ព័​ន្ធ​ទូរគមនាគមន៍ (VIOP) ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ចាប់​ប​ញ្ជួ​ន​នេះ គឺ​មាន​នគរបាល​ជំនាញ​ពី​ប្រទេស​ចិន និង​យន្តហោះ​ពី​ប្រទេស​ចិន​មក​ដឹក​ប​ញ្ជួ​ន​ជនជាតិ​ចិន​ទាំងនេះ។

ព័ត៌​មានពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះ​សន្តិ​ភាព ។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ