ខេត្តកោះកុង ៖ នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ បានជួបគ្នាដោយឡែកនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។
នគរបាលជាតិកម្ពុជា និងភូមិន្ទថៃ ឯកភាពគ្នាបន្តជួបក្រោយពេលកិច្ចប្រជុំ ដែលតាមគ្រោងទុក គឺនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះដែរ នគរបាលភូមិន្ទថៃ នឹងរៀបចំកិច្ចប្រជុំនៅខេត្តស្រះកែវ ដោយភាគីថៃ នឹងរៀបចំការអញ្ជើញនគរបាលកម្ពុជា រួមទាំងកំណត់របៀបវារៈជាក់លាក់ តាមរយៈអនុព័ន្ធនគរបាល អមស្ថានទូតថៃ ៕
ចែករំលែកព័តមាននេះ