ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​អូស​បន្លា​យ​ពេល​យូរ​បែប​នេះ ហើយ​មិន​ទាន់​ចប់​ទៀត​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​ទា ៣៥​គ្រួសារ​តំណាង​ឲ្យ​១៤០​គ្រួសារ ដែល​មាន​ទំនាស់​ដី​ជាមួយ​យោធា ដោយ​ពួក​គាត់​បាន​ឈប់​តវ៉ា​នៅ​មុខ​បន្ទាយ​ហើយ​ដែល​ជា​កន្លែង​ដី​ទំនាស់ ក៏​បាន​លើកគ្នា​មក​តវ៉ា​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា​នេះ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​ទា ៣៥​គ្រួសារ​តំណាង​ឲ្យ​១៤០​គ្រួសារ ដែល​មាន​ទំនាស់​ដី​ជាមួយ​យោធា ដោយ​ពួក​គាត់​បាន​ឈប់​តវ៉ា​នៅ​មុខ​បន្ទាយ​ហើយ​ដែល​ជា​កន្លែង​ដី​ទំនាស់ ក៏​បាន​លើកគ្នា​មក​តវ៉ា​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ដោយ​មូលហេតុ​គឺ យោធា​បាន​ចោទប្រកាន់​ថា ពួក​គាត់​អត់​មានឈ្មោះ​ក្នុង​បញ្ជី​អ្នក​តវ៉ា​កាលពីមុន​ទេ ហើយ​ពួក​គាត់​ថា ទាហាន​បាន​បំ​ភ្លើ​ស​ថា អ្នក​តវ៉ា​មុន​ៗ​បាន​ដោះស្រាយ​ចប់​អស់ហើយ ហើយ​គាត់​បាន​និយាយ​ថា មិន​ទាន់​មានការ​ដោះស្រាយ​ម្តងណា​ទេ ហើយ​ពួក​គាត់​ក៏​មិន​ទាន់​បាន​ទទួល​ដី​ចំណែក​ដែរ ។ ចឹ​ង​ហើយ​ទើប​ពលរដ្ឋ​ថា ទាហាន​និយាយ​អត់​ពិត​ថា ដោយ​ទាហាន​បាន​និយាយ​ថា ដោះស្រាយ​ចប់​ហើយ​នៅ​តែ​ធ្វើ​បាតុកម្ម​ទៀត ទាហាន​ថា អ្នក​តវ៉ា​នេះ គឺ​អ្នក​ថ្មី តែ​តាម​ពិត​អ្នក​ចាស់​ទាំងអស់​ដែល​មក​តវ៉ា​ពី​រឿង​ដី​នេះ ។

ពលរដ្ឋ​ខឹង​បំផុត​នោះ គឺ​ដោយសារ​ថា ពួក​គាត់​ជា​ក្រុមប្រឆាំង ឬ​គណៈបក្សប្រឆាំង​ធ្វើការ​តវ៉ា​ហ្នឹង តាម​ពិត​ពូក​គាត់​គ្មាន​បក្ស​ប្រឆាំង​អី​ទេ គឺ​ពួក​គាត់​តវ៉ា​យក​តែ​ដី​គាត់ ដែល​ទាហាន​ខ្ចី​ដល់​ទៅ​៩​ហិ​កតា​ជាង ហើយដោយ​ការ​បែក​ចែក​កន្លង​មក​ពួក​គាត់​ទទួល​បាន​តែ​ជាង​៤​ហិ​កតា​ទេ ដែល​អូស​បន្លា​យមក​ដល់​ពេល​នេះ ។ ខណៈ​ព្រឹក​នេះ​ដែរ​មិន​ទាន់​មាន​ដំណោះស្រាយ​អី​ទេ ហើយ​ពួក​គាត់​កំពុង​អង្គុយ​ចាំ​ដោះស្រាយ​គ្នា​ក្នុង​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផង​ដែរ ៕

បញ្ជាក់ ៖ អ្នកភូមិព្រៃទា កាន់តែក្តៅក្រហាយខ្លាំង​និងចោទ​កងការពារអាកាសថា…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ