ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ថ្លៃ​អើយ​! បុរស​នេះ​ល្បួង​កូនក្រមុំ​គេ​ទៅ​ណា​២​ថ្ងៃ​ហើយ មិនដឹង​យក​នាង​ទៅ​ធ្វើ​អ្វី

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ជនជាតិ​ព្នង​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្តក្រចេះ​-​មណ្ឌលគិរី សហការ​គ្នា​ចាប់ខ្លួន​ក្រោយ​​ពី​បាន​ល្បួង​នារី​ក្រមុំ​ម្នាក់​ចេញពីផ្ទះ​អស់២​ថ្ងៃ​មក​ហើយ ដែល​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ៧​និង​៣០​នាទី នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ។…

ខេត្តមណ្ឌលគិរី ៖ បុរស​ជនជាតិ​ព្នង​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្តក្រចេះ​-​មណ្ឌលគិរី សហការ​គ្នា​ចាប់ខ្លួន​ក្រោយ​​ពី​បាន​ល្បួង​នារី​ក្រមុំ​ម្នាក់​ចេញពីផ្ទះ​អស់២​ថ្ងៃ​មក​ហើយ ដែល​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ៧​និង​៣០​នាទី នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ថ្មី (​ខេត្តក្រចេះ​) សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​​ស្រែ​ឈូក (​ខេត្តមណ្ឌលគិរី​) រួម​នឹង​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិ​ជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​រក​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ ជនជាតិ​ព្នង មុខរបរ​កសិករ ស្នាក់​នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ដែល​បាន​បាត់​ខ្លួន​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​បាត់​ខ្លួន​របស់​ក្មេង​ស្រី​រូប​នេះ​មានការ​ពាក់ព័ន្ធ​នឹង​បុរស​ម្នាក់​ឈ្មោះ កេ​ត កៃ អាយុ​៥៨​ឆ្នាំ ជនជាតិ​ព្នង សញ្ជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទ្រាប ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ តែ​សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​ថា នារី​រង​គ្រោះ​នឹង​បុរស​ម្នាក់​នោះ​មាន​ទំនាក់​ទំនង​ស្នេហា ឬ​ជា​ករណី​អ្វី​នោះ​ទេ​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​ក្មេង​ស្រី​រង​គ្រោះ និង​ធ្វើការ​ឃាត់ខ្លួន និង​សាកសួរ​ឈ្មោះ កេ​ត កៃ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ថ្មី ដើម្បី​បន្ត​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ