ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារសិក្សា​១​ខ្នង​៦​បន្ទប់​តាម​សំណើរ​អ្នកគ្រូ លោកគ្រូ និង​មាតា បិតា​សិស្ស​ក្នុង​ឃុំ​ចំនួន​៤

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អនុប្រធាន​ទី​១ រដ្ឋសភា​បាន​ប្រគល់​អគារសិក្សា​១​ខ្នង និង​៦​បន្ទប់ តាម​សំណើរ​របស់​អ្នកគ្រូ លោកគ្រូ និង​មាតា បិតា​សិស្ស ក្នុង​ឃុំ​ចំនួន​៤…

ខេត្តកំពង់ធំ ៖ អនុប្រធាន​ទី​១ រដ្ឋសភា​បាន​ប្រគល់​អគារសិក្សា​១​ខ្នង និង​៦​បន្ទប់ តាម​សំណើរ​របស់​អ្នកគ្រូ លោកគ្រូ និង​មាតា បិតា​សិស្ស ក្នុង​ឃុំ​ចំនួន​៤ ស្ថិត​ក្នុង​ខេត្តកំពង់ធំ ។ លោ​ល​បណ្ឌិត ងួ​ន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណៈបក្ស​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា​នេះ បាន​អញ្ជើញ​ប្រគល់​អគារសិក្សា​សម្រាប់​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ។

ដោយ​ប្រកាស​សាងសង់​អគារសិក្សា​១​ខ្នង ៦​បន្ទប់ បន្ថែម​ទៀត​ជូន​វិទ្យាល័យ ហ៊ុន សែន ក្រ​វ៉ា ស្ថិត​ក្នុង​ឃុំ​ក្រ​វ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ គឺជា​ការ​ចូលរួម​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ។ លោក​អនុប្រធាន​ទី​១​រដ្ឋសភា​បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ នា​ឱកាស​នោះ បាន​លើក​ឡើង​ពី​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អំពី​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ និង​ប្រវត្តិ​នៃ​ការ​កកើត​វិទ្យាល័យ​ហ៊ុន សែន ក្រ​វ៉ា ដោយ​មានការ​ផ្តួចផ្តើម​គំនិត​របស់​លោក​ផ្ទាល់ និង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។

លោក​បញ្ជាក់​ថា​«​ថ្ងៃនេះ ឆ្លើយ​តប​តាម​សំណូមពរ​ស្នើ​សុំ​ពី​មាតាបិតា​សិស្ស លោកគ្រូ​-​អ្នកគ្រូ ព្រមទាំង​ថ្នាក់ ថ្នាក់ដឹកនាំ​ឃុំ​ទាំង​៤ គឺ​ឃុំ​ក្រ​វ៉ា ឃុំ​គគីរ​ធំ ឃុំ​ចើ​ង​ដើ​ង និង​ឃុំ​បាក់​ស្នា ចំណុះ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ ឯកឧត្តម​បណ្ឌិត ងួ​ន ញ៉ិល បាន​ប្រគល់​ជូន​អគារសិក្សា​១​ខ្នង ៦​បន្ទប់ ដែល​ទើបនឹង​សាងសង់​រួចរាល់​កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា​នេះ ប្រកាស​ផ្តល់​ជូន និង​ចាប់​ដំណើរការ​សាងសង់​អគារសិក្សា​១​ខ្នង ៦​បន្ទប់​បន្ថែម​ទៀត និង​ធ្វើការ​ជួសជុល​ផ្នែក​ខ្លះ​នៃ​អគារ​ដែល​មាន​កន្លង​មក​តាម​សំណូមពរ​របស់​លោកនាយក​សាលា​ចាប់ពី​ថ្ងៃនេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​សិស្ស នា​ពេល​បច្ចុប្បន្ន​មាន​ចំនួន​៥០០​នាក់ ដែល​ខ្វះ​បន្ទប់រៀន​ក្នុង​ចំនួន​សិស្សានុសិស្ស​សរុប​ដែល​បាន​កើនឡើង​ចំនួន​១៥៣០​នាក់​» ។

សូម​ជម្រាប​ថា អាជ្ញាធរ​ខេត្តកំពង់ធំ ស្រុក​បារាយណ៍​៤​ឃុំ​ខាងលើ​មាតាបិតា​សិស្ស លោកគ្រូ​-​អ្នកគ្រូ ក្មួយ​ៗ​សិស្សានុសិស្ស មាន​សេចក្តី​ត្រេកអរ​ជា​អនេក និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​លោក​បណ្ឌិត ងួ​ន ញ៉ិល ដែល​បាន​ឆ្លើយ​តប​ទាន់​ពេលវេលា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ