ប្រេត​នរក​ពិតជា​មាន​មែន


ផ្អែក​តាម​គម្ពីរ​ទាំងឡាយ​មាន​គម្ពីរ​ធម្មបទ​ជាដើម មាន​និយាយ​ទាក់ទង​នឹង​ប្រេត​នរក​ជា​អនេកបរិយាយ ដែល​បង្ហាញ​ប្រាកដ​ថា ពិតជា​មាន​ប្រេត​នរក​មែន ។

តែ​ក៏​មាន​អ្នកខ្លះ​មិន​ជឿ​ថា​មាន​ប្រេត​ទេ ព្រោះថា​ហេតុ​ដែល​មិន​ជឿ​មក​ពី​ធ្លាប់​ឮ​អំពី​សេចក្ដី​ទុក្ខ​ក្នុង​ប្រេតវិស័យ​នោះ​វា​ធ្ងន់ រង​ទុក្ខវេទនា​ហួសហេតុ​ពេក ម្យ៉ាងទៀត​ដោយសារ​តែ​មិន​បានឃើញ​ប្រេត​នោះ​ផ្ទាល់​នឹង​ភ្នែក​ ។

តែបើ​តាម​ទ្រឹស្តី​ពុទ្ធសាសនា រឿង​ប្រេត​នេះ​ប្រាកដជា​មាន មូលហេតុ​ដែល​នាំ​ឱ្យ​កើតជា​ប្រេត​មក​អំពី​ការ​ប្រព្រឹត្ត​កម្ម​ទាំងឡាយ​មានការ​លោភលន់ ចង់បាន​របស់ទ្រព្យ​អ្នក​ដទៃ​ដោយ​ឥត​អៀនខ្មាស​ជាដើម ។

បាបកម្ម​នេះ​ហើយ​ដែល​រុញច្រាន​បដិសន្ធិ​បុគ្គល​នោះ​ទៅ​ទុក​នៅ​កន្លែង​ណា​ដែល​អត់ កន្លែង​ដែល​វេទនា ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ