ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​នឹង​ចូល​រូ​ម​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ


រាជធានី​ភ្នំពេញ ៖ ទីបំផុត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង់​ប្រេងកាត និង​ការ​គ្រប់គ្រង​ប្រេង កាត​ចំនួន​៩​ជំពូក និង​៧២​មាត្រា​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ដោយ​សម្លេង​៥៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល ។

លោក​ម៉​ម ប៊ុ​ន​នាង សមាជិក​ព្រឹទ្ធសភា និង​អ្នកនាំពាក្យ​បាន​ឲ្យ​ក្រោម​អង្គប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា​នេះ​បាន​ឲ្យ​ដឹង​ថា សេចក្តីព្រាងច្បាប់​នេះ​នឹង​ជំរុញ​ដល់​ដំណើរការ​គ្រប់គ្រង​ធ្វើ​អាជីវកម្ម​ប្រេងកាត​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។ អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា ច្បាប់​នេះ​ក៏​ធ្វើ​ឲ្យ​មានការ​គ្រប់គ្រង​វិស័យ​ប្រេងកាត​ត្រូវ​ផ្អែក​គោលការណ៍​តម្លាភាព គណនេយ្យ​ភាព សមធម៌​ក្នុង​វឌ្ឍនភាព​សង្គម និង​សុខុមាលភាព​សាធារណៈ សន្តិសុខ និង​សុវត្ថិភាព និង​ការ​ទទួលខុសត្រូវ​លើ​បរិស្ថាន ។

លោក​បន្ត​ថា ដើម្បី​អនុវត្ត​គោលការណ៍​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ការ​គ្រប់គ្រង​វិស័យ​ប្រេងកាត ត្រូវ​ធានា​ឱ្យ​បាន​នូវ​ផលប្រយោជន៍​ជាតិ​ជា​អតិបរមា ឧត្ត​មា​នុ​វត្ត​ក្នុង​សកម្មភាព​ផ្នែក​អាប់​ស្ទ្រី​ម និង​ដោ​ន​ស្ទ្រី​ម ,​ការ​ផ្គត់ផ្គង់​ផលិតផល​ប្រេងកាត ប្រកបដោយ​គុណភាព បរិមាណ និង​ថ្លៃ​ដែល​រួមចំណែក​ពង្រឹង​សន្តិសុខ​ថាមពល​ជាតិ , ការ​ទទួលខុសត្រូវ​ខ្ពស់​ផ្នែក​បរិស្ថាន កាត់​បន្ថយ​ការ​បំពុលបរិស្ថាន និង​ការ​ស្តារ​បរិស្ថាន​ឡើង​វិញ , សក្តិ​សិទ្ធ​ភាព​នៃ​ការ​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​វិធានការ​គ្រប់គ្រង​លើ​សុវត្ថិភាព និង​លក្ខខណ្ឌ​សុខភាព​ការងារ ការ​កសាង​ជំរុញ និង​លើកតម្កើង​សមត្ថភាព​ជាតិ​ទាំង​ផ្នែក​បច្ចេកទេស និង​ធុរកិច្ច​ក្នុង វិស័យ​ប្រេងកាត , ការ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ និង​សេវាកម្ម​ក្នុងស្រុក​ការ​បង្កើន​ចំណូល​ថវិកាជាតិ រួមចំណែក​ក្នុង​ការ​ជំរុញ​ពិពិធ​កម្ម ភាព​ប្រកួតប្រជែង​នៃ​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​របស់​ជាតិ និង​ការ​បង្កើត​ផលប្រយោជន៍​ផ្ទាល់​ដល់​សហគមន៍​មូលដ្ឋាន និង​ការ​លើកកម្ពស់​កម្រិតជីវភាព​របស់ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​ប្រេងកាត ។

លោក​បន្ថែម​ថា សេចក្តីព្រាងច្បាប់​ប្រេងកាត​នេះ​ក៏​ជា​ឧបករណ៍​ក​តិ​យុ​ត្តិ ក្នុង​ការ​គ្រប់គ្រង​ធនធាន និង​ការ​អភិវឌ្ឍន៍​ប្រេងកាត​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណ​នេ​ត្យ​ភាព​ទាក់ទាញ​ដល់​អ្នក​វិនិយោគ និង​ចូលរួម​ការ​រីក​ចម្រើន​អភិវឌ្ឍន៍​ប្រទេស​ទាំង​បរិស្ថាន និង​ផលប្រយោជន៍​ប្រទេស​ជាតិ​ដ៏​យូរអង្វែង ស្រប​ពេល​ដែល​កា​រុករក​ធនធាន​ប្រេងកាត​ទាំង​ដែន​គោក​ផែន​សមុទ្រ​កំពុង​ដំណើរ​ទៅ​មុន ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ម៉​ម ប៊ុ​ន​នាង ក៏​បាន​ឲ្យ​ដឹង​នៅ​ពេល​នេះ​ដំណើរ​រុក​រុក​ប្រេងកាត​នៅ​ប្លុក​មួយ​បាន​កំពុង​ដំណើរការ​រុករក​ធនធាន​ប្រេងកាត​លើក​ទី​១ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ គឺ​នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​មាន​ផលិតផល​ប្រេងកាត​ប្រើប្រាស់ ។ ក្នុង នោះ​ក៏​មាន​រោងចក្រ​ប្រេងកាត​រួច​ជា​ស្រេច​ហើយ​ផង​ដែរ ។ លោក​បន្ថែម​ថា នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា​មាន​ច្រើន​កន្លែង ហើយ​មាន​ប្លុក​ច្រើន​រហូត​ដល់​៦​កន្លែង និង​មាននៅ​ដែន​គោក​ដូច​ជា នៅ​ខេត្តកំពង់ធំ សៀមរាប ឧត្ត​មាន​ជ័យ​ផង​ដែរ ។ លោក​បញ្ជាក់​ថា​៖«​នៅ​ផ្ទៃសមុទ្រ​ក៏​យើង​មាននៅ​ដែន​គោក​ក៏​យើង​មាន ដូច្នេះ​ហើយ​យើង​នឹង​មាន​ធនធាន​ប្រេងកាត ។ ហើយ​ប្រជាជន​យើង​ទាំងមូល​ក៏​សប្បាយ​នូវ​សមិទ្ធផល​ថ្មី​ដែល​យើង​ទទួល​បាន ដើម្បី​កំណើន​សេដ្ឋកិច្ចជាតិ​យើង​ដែរ​» ។

អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ច្បាប់​នេះ​ក៏​បានជា​ការ​បើកឱកាស​ដល់​អ្នក​រកស៊ី ឬ​អ្នក វិនិយោគទន់​ក៏​ដូច​ជា ការ​ការពារ ដើម្បី​ឲ្យ​ដល់​អ្នក​វិនិយោគទន់​ទុកចិត្ត​ហើយ​កាន់តែ​មក​រកស៊ី​នៅ​កម្ពុជា​ដោយ​មានច្បាប់​ការពារ ។ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​សេចក្តីព្រាងច្បាប់​នេះ​ក៏​នឹង​ធានា​ឲ្យ​មានការ​ប្រើប្រាស់​ចំណូល​ដល់​ជាតិ​ឲ្យ​មាន​រីក​ច្រើន​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ដើម្បី​ឲ្យ​ច្បាប់​មាន​ប្រសិទ្ធភាព តម្លាភាព ក្រសួង​នឹង​ចេញ​អនុក្រឹត្យ​រហូត​ដល់​ចំនួន​១៨ អនុក្រឹត្យ ហើយ​អនុក្រឹត្យ​ធំ​មាន​ចំនួន​២ គឺ​អនុក្រឹត្យ​ដោ​ន​ស្ទ្រី​ម និង​អាប់​ស្ទ្រី​ម ។ សេចក្តីព្រាងច្បាប់​នេះ​តាក់តែង​ឡើង​មាន​៩​ជំពូក និង​៧២​មាត្រា​ត្រូវ​បាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុម័ត​យល់ព្រម​ចំនួន​១០៨​សំឡេង​នៃ​ចំនួន​សមាជិក​រដ្ឋសភា ទាំងមូល កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦​កន្លង​មក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ