ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​តំណាងរាស្ត្រ​បោះបង្គោល​បិទផ្លូវ​រួម​ហើយ​ប្តឹង​ថា​ រំលោ.ភ​យក​ដី​គាត់ទៀត?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ​បាន​ធ្វើការ​ចោទប្រកាន់​លោក​ឡូយ សុ​ផាត សមាជិករដ្ឋ​​សភា​ជាតិ​ និង​ជាអ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្ទឹង​ត្រែង រួម​ទាំង​ប្រពន្ធ​-កូន បាន​បញ្ជា​ឱ្យ​កម្មករ​នាំ​គ្នាបោះ​បង្គោល​បិទផ្លូវ​រួម ​ដែល​ពួក​គាត់​ធ្លាប់​ធ្វើ​ដំណើរ​តាំងពី​យូ​រយាណាស់ម​ក​ហើយ​នោះ​។…

រាជធានី​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ​បាន​ធ្វើការ​ចោទប្រកាន់​លោក​ឡូយ សុ​ផាត សមាជិករដ្ឋ​​សភា​ជាតិ​ និង​ជាអ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្ទឹង​ត្រែង រួម​ទាំង​ប្រពន្ធ​-កូន បាន​បញ្ជា​ឱ្យ​កម្មករ​នាំ​គ្នាបោះ​បង្គោល​បិទផ្លូវ​រួម ​ដែល​ពួក​គាត់​ធ្លាប់​ធ្វើ​ដំណើរ​តាំងពី​យូ​រយាណាស់ម​ក​ហើយ​នោះ​។ ​មិន​ត្រឹមតែ​បិទផ្លូវ​នោះ​ទេ លោក​តំណាងរាស្ត្រ​រូប​នោះ ក៏បាន​ប្តឹង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​រថា​ បាន​រំលោភ​យក​ដី​របស់​គាត់​ទៅ​វិញ​ ។

ផ្លូវ​ដែល​លោក​តំណាងរាស្ត្រ​បិទ​រំលោភ​យក​នោះ ស្ថិត​​ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ ។​ ផ្លូវ​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​អោយ​ដឹង​ថា មាន​ប្រវែង​ប្រមាណ​១៧០០​ម៉ែត្រ​ និង​ទទឹង​១៤​ម៉ែត្រ ដែល​អាជ្ញាធរ​គ្រោង​នឹង​ស្ថាបនា​នៅ​ពេល​ឆាប​នេះ ។​ ទន្ទឹម​នោះ លោក​ឃ្លាំង ហួត ​អភិបាល​ខណ្ឌ​ជ្រោយចង្វារ ក៏​បាន​បញ្ជា​អោយ​អាជ្ញាធរ សង្កាត់ ចុះ​ទៅ​ដក​បង្គោល​នោះ ​ចេញ​ដើម្បី​បើកផ្លូវ​ទុកជា​ផល​ប្រយោជន៍​សា​ធារ​ណៈ ​។​

ការ​ធ្វើ​របង​បិទផ្លូវ​នេះ ត្រូវ​គេ​ដឹង​ថា បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ យក​គ្រឿងចក្រ​ទៅ​ស្ថាបនា​ផ្លូវ ជួន​ប្រជាពលរដ្ឋទៅ​តាម​ការ​ស្នើ​សុំ​តែ​រាំ​ងដោយ​លោក​តំណាងរាស្ត្រ​ទៅ​វិញ​ ។ តាម​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា​ លោក​ឡូយ សុ​ផាត អ្នកតំណាង​រាស្ត្រ​មាន​ដី​នៅ​ទីនោះ​ចំនួន​៤៥​ហិកតា​។ ​រយៈពេលប្រមាណ​៤​ទៅ​៥​ខែ​មក​ហើយ ត្រូវ​បាន លោក​តំណាងរាស្ត្រ​និង​ក្រុម​គ្រួ​សារបាន​បញ្ជា​អោយ​កម្មករ យក​បង្គោល​ថ្ម​បេតុង​ជា​ច្រើន​ដើម មក​ដាំ​បិទផ្លូវរួម​តែ​ម្តង ។

តាម​ប្រជាពលរដ្ឋបានអោយ​ដឹង​ទៀត​ថា ផ្លូវ​នោះ ជា​ផ្លូវ​រួម ដែល​មាន​ជា​យូរ​មក​ហើយ សម្រាប់​ប្រជាពលរដ្ឋ​ចំនួន ៨​គ្រួសារ ។​ក្រៅពី​នោះ​ផ្លូវ​នេះ​ស​ម្រើ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ មក​ពី​ឃុំ​សំបួរមាស និង​ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខ កំពូល​ផង​ដែរ​។

តាម​ព័ត៌មានបានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​បិតផ្លូវ អាជ្ញាធរ​​បាន​ជូន​ដំណឹងដល់​លោក​តំណាងរាស្ត្រ​រូប​នោះ​ចូល​មក​ដោះស្រាយ និង​រុះរើ​បើកផ្លូវ តែ​លោក​ឡូយ សុ​ផាត មិន​បាន​ចូលខ្លួន មក​ដោះស្រាយ​បង្ហាញ​ឯកសារ​នោះ​ទេ មិនតែប៉ុណ្ណោះ លោក​​ក៏បាន​ប្តឹង​អាជ្ញាធរ សង្កាត់ ខណ្ឌ ទៅ​ក្រសួង​មហា​ចោទ​ថា រំលោភ​យក​ដី​របស់​គាត់​ទៀត​ ។

នៅ​ក្នុង​កិច្ចប្រជុំ​គ​ណះ​បញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ បាន​លើក​ឡើង​ថា ផ្លូវ​នេះ ជា​ផ្លូវ រួម ដែល​មាន​តាំងពី ដើម​មក​ម្លេះ បែរជា​លោក​ឡូយ សុ​ផាត​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្ទឹង​ត្រែង​ធ្វើ​របង​បិទផ្លូវ ទៅ​វិញ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៍បាន​ប្តឹង ទៅ​សាលា​រាជធានី​ភ្នំពេញ​ចោទ​ថា លោក ជា​អ្នក​រំលោភ​យក​ដី​របស់​គាត់​ទៅ​វិញ​។

លោក​ឃ្លាំង ហួត​ បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា គាត់​គ្មានដី​នៅ​ទីនោះ​មួយ​ដុំ​ទេ គាត់​ធ្វើ​ផ្លូវ​នេះ​គឺ ដើម្បី​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដែលបាន​ស្នើរសុំ​។ ​លោក​អភិបាល​បញ្ជា​ទៅ​សង្កាត់ ឱ្យមាន​វិធាន​ការណ៍ ចុះ​ទៅ​ដក​បង្គោល​នោះ​ចេញ ដើម្បីបើកផ្លូវ ជួន​ប្រជាពលរដ្ឋ​។

​ទោះបីជា​យ៉ាងណា កោះសន្តិភាព​ពុំ​ទទួល​បានការ​បំភ្លឺ​ណាមួយ ពី​លោក​ឡូយ សុ​ផាត​ ឡើយទេ ។ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ