ឈ្នះ​ចិត្ត​ខ្លួនឯង​គឺជា​ការ​ឈ្នះ​ដ៏​ប្រសើរ


មុន​នឹង​ចង់​យកឈ្នះ​អ្នក​ដទៃ បុគ្គល​គួរ​យកឈ្នះ​ចិត្ត​ខ្លួនឯង​សិន ដែល​លោក​ចាត់​ថា គឺជា​ឈ្នះ​ដ៏​ប្រសើរ ។ សេចក្តី​នេះ​ដូចដែល​មាតាបិតា​ខ្លះ​បាន​ផ្តាំកូន​ថា ចូរ​កូន​សម្តែង​នូវ​ការ​រីករាយ​ដល់​អ្នក​ដែល​ឈ្នះ​កូន​គ្រប់​ករណី ដើម្បី​ដល់​ថ្ងៃក្រោយ​តទៅ នៅ​ពេល​ដែល​កូន​ឈ្នះ​គេ​វិញ គេ​នឹង​សម្តែង​ការ​រីករាយ​មករ​កកូន​ដូច​គ្នា​ដែរ ។

ប៉ុន្តែ​បើ​គេ​មិន​បាន​សម្តែង​ការ​រីករាយ​មករ​កកូន​ទេ​នោះ កូន​ក៏​គួរ​សម្តែង​នូវ​ការ​យល់​ដល់​ចិត្ត​របស់​គេ និង​អាណិត​គេ​ផង ព្រោះ​គេ​បាន​ចាញ់​តាំង​តែ​ពី​គ្រា​ដំបូង​ដែល​គេ​បាន​ឈ្នះ​កូន​ម្ល៉េះ គឺ​ចាញ់ចិត្ត​របស់​ខ្លួន​គេ​ហ្នឹងឯង​ ។

ចំណែក​កូន​វិញ គឺ​ឈ្នះ​ចិត្ត​របស់​កូន ដែល​ជា​ការ​ឈ្នះ​ដ៏​ប្រសើរ ព្រោះ​មិន​មានការ​តស៊ូ​ណា ឱ្យ​ក្រៃ​លែង​ជាង​ការ​តស៊ូ​យកឈ្នះ​ចិត្តអាក្រក់​របស់​ខ្លួន​ឡើយ ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ