ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រុករក​បញ្ចប់​យប់មិញ​…​រង​គ្រោះ​សរុប​៥៤​​នាក់​«​ស្លា.ប់​២៨​ របួស​២៦»

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ រយៈពេល​៣ថ្ងៃរបស់​​ក្រុមជួយ​​សង្គ្រោះ​​ ដែល​បើក​ប្រតិបត្តិការ​រុករក​ជន​រង​គ្រោះ​​​នៅ​ក្នុង​គំនរ​អគារ​រលំ​បាក់នៅ​ក្រុងព្រះសីហនុ​ គឺ​បាន​​​បញ្ចប់​ហើយកាលពី​​យប់​ថ្ងៃ​ទី២៤ មិថុនា ​យប់មិញ​នេះ ។ មន្ត្រី​ផ្លូវ​ការ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ឱ្យ​ដឹង​​ថា ​ជន​រង​គ្រោះ​ក្នុង​អគារ​បាក់​រលំ​នេះ​គឺមាន​សរុប​៥៤​នាក់…

ខេត្តព្រះសីហនុ ៖ រយៈពេល​៣ថ្ងៃរបស់​​ក្រុមជួយ​​សង្គ្រោះ​​ ដែល​បើក​ប្រតិបត្តិការ​រុករក​ជន​រង​គ្រោះ​​​នៅ​ក្នុង​គំនរ​អគារ​រលំ​បាក់នៅ​ក្រុងព្រះសីហនុ​ គឺ​បាន​​​បញ្ចប់​ហើយកាលពី​​យប់​ថ្ងៃ​ទី២៤ មិថុនា ​យប់មិញ​នេះ ។ មន្ត្រី​ផ្លូវ​ការ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ឱ្យ​ដឹង​​ថា ​ជន​រង​គ្រោះ​ក្នុង​អគារ​បាក់​រលំ​នេះ​គឺមាន​សរុប​៥៤​នាក់ ក្នុង​នោះ​​​ស្លាប់​​ចំនួន២៨​នាក់ និង​អ្នក​រង​របួស​​​ចំនួន២៦​នាក់ ​។ ​ហើយចំពោះ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ទាំង​ក្នុង​អគារ​រលំ​បាក់​និង​លំនៅ​ឋាន​​ពលរដ្ឋ​ក្បែរ​ខាង​ផ្សេង​ទៀត អ​ជ្ញា​ធរ​នៅ​មិន​ទាន់​សរុប​បាន​ពី​ចំនួន​ការ​ខូចខាត​នៅ​ឡើយ ​។ ទោះ​យ៉ាងណា ក៏​សូមអរគុណចំពោះការខិតខំប្រឹងប្រែង និងការយកចិត្ត​ទុកដាក់​ក្នុង​ជួយ​សង្គ្រោះ​ផង​ដែរ​ ។

សូម​បញ្ជាក់​ដែរថា អគារ​ដែល​បាក់​រលំ​នេះ​ ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ចិន​ ហើយ​​ជា​សំណង់​កំពុង​សាងសង់
​ថ្មី​ទៀត មានកម្ពស់​៧​ជាន់ ទទឹង​១៥ម៉ែត និង​បណ្តោយ​៣០ម៉ែត្រ ស្ថិត​នៅ​ទីតាំង​ក្នុង​សង្កាត់​លេខ​៤ ​ក្រុង​ព្រះសីហនុ បាន​បាក់​រលំ​ទាំងស្រុង​កាលពី​ម៉ោង​ជិត៥​ព្រឹក​ថ្ងៃ​២២ មិថុនា កន្លងមក ។

​តាម​មន្ត្រី​បានអះអាង​ថា គឺវា​​កើតឡើង​ដោយសារ​បញ្ហា​បច្ចេកទេស​សំណង់​ដែល​គ្មាន​គុណភាពទាល់​តែ​សោះ ។ ក្រោយ​ការ​បាក់​រលំអគារ​ សង្កេតឃើញ​គឺពិតជា​មានការ​យកចិត្តទុកដាក់​ខ្ពស់បំផុត ដោយបាន​​អញ្ជើញ​​​ទៅដល់ទីតាំង​កើតហេតុ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ដោយផ្ទាល់ រួម​ទាំង​ក្រុម​បុគ្គលិក​សង្គ្រោះ​អាជីព កងកម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ ​ព្រមទាំង​ក្រុម​អ្នក​ស្ម​័គ្រចិត្ត​កម្ពុជា​ប្រមាណ​ជា​១០០០​​នាក់ផងដែរ ។

​មានការ​​ចូលរួមពីអ្នកជំនាញ​ជនជាតិ​ចិន​ផង​នោះ​ ក៏បាន​ធ្វើ​យុទ្ធនាការ​កាយ​គំនរ​បែកបាក់​ទាំង​យប់​ទាំង​ថ្ងៃ​២៤​ម៉ោង​លើ​២៤​ម៉ោង​ ដើម្បី​សង្គ្រោះ​អ្នក​នៅ​រស់​និង​កាយ​យក​សាកសព​ ដែល​កប់​ជាប់​ក្នុង​គំនរ​បេតុង​បែក​បាក់​រហូត​រួចរាល់​ជា​ស្ថាពរ និង​កំពុង​បន្ត​បោសសំអាត​ទៀត​នៅ​ថ្ងៃ​ទី​២៥ មិថុនា ​នេះ​ ។

មន្ត្រី​អោយ​ដឹង​បន្ថែម​​ចុង​ក្រោយ​ថា ​ក្នុង​ហេតុការណ៍​នេះ អ្នក​ពាក់​ព​័ន្ធ​ទទួលខុសត្រូវ​៤​នាក់ ​ដែល​អ​ជ្ញា​ធរ​បាន​ឃាត់ខ្លួន​កាល​ដំបូង​ៗ​នោះ រហូត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ទី២៤ មិថុនា  ឱ្យដឹងថា គឺ​នៅ​មិន​ទាន់​មានការ​ឃាត់ខ្លួន​ជន​ណា​ម្នាក់​ទៀត​ឡើយ ដែល​តាម​អ​ជ្ញា​ធរ​អះអាង​ថា កំពុង​ដំណើរការ​ស្រាវជ្រាវ​បន្ត​ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ