គី​ម ជុង​អ៊ុ​ន ញញឹម​បិទ​មាត់​មិន​ជិត​ក្រោយ​ទទួល​បាន​សំបុត្រ​មួយ​របស់​លោក ត្រាំ


ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​ KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៣ មិថុនា​ ថា មេដឹកនាំ​ប្រទេស​នេះ​លោក ​គី​ម​ ជុង​អ៊ុ​ន បាន​ទទួល​លិខិត​ផ្ទាល់ខ្លួន​មួយ​ពី​ប្រធានា​ធិបតី​​អា​មេ​រិ​ក​លោក ​ដូ​ណា​ល់​ ត្រាំ​ ដែល​មាន​ខ្លឹមសារ​ដ៏​ល្អ​ ។ ទោះបី​យ៉ាងណា​ការ​ចរចា​រវាង​ប្រទេស​ទាំង​២​នៅ​តែ​ជាប់​គាំង​ ។

KCNA ​គូសបញ្ជាក់​ថា​ ក្រោយ​ពី​អាន​សារលិខិត​នោះ​លោក ​គី​ម​ ថ្លែង​ដោយ​ពេញចិត្ត​ថា ខ្លឹមសារ​ពិតជា​ប្រសើរ​ ។ ដោយ​សរសើរ​ចំពោះ​ការ​វ័យឆ្លាត​ខាង​នយោបាយ​និង​ភាព​អង់អាច​ក្លាហាន​វិសាមញ្ញ​របស់​លោក ​ត្រាំ លោក ​គី​ម​ ជុង​អ៊ុ​ន ​និយាយ​ថា លោក​នឹង​សិក្សា​ដោយ​យកចិត្តទុកដាក់​ខ្លឹមសារ​នៃ​លិខិត​នេះ​។

KCNA ​ពុំ​បាន​ផ្ដល់​ភាព​លម្អិត​លើ​ខ្លឹមសារ​នៃ​លិខិត​នេះ ហើយ​សេត​វិមាន​ក៏​បដិសេធ​មិន​និយាយ ពី​ការ​បញ្ជូន​លិខិត​នេះ​មក​ឲ្យ​សម​ភាគី​កូរ៉េ​ខាងជើង​ដែរ តែ​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​និយាយ ខ្លួន​ដឹង​ពី​វត្តមាន​នៃ​លិខិត​នោះ​របស់​លោក ​ត្រាំ​ ។ ក្រុង​សេ​អ៊ូ​ល​ចាត់​ទុក​ថា​នោះ​ជា​រឿង​វិជ្ជមាន​មួយ ក្នុង​ពេល​ដែល​ការ​ចរចា​រវាង​កូរ៉េ​ខាងជើង​និង​អា​មេ​រិ​ក​បន្ត​ដើរទៅ​មុខ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​លិខិត​គ្នា​កម្រិត​ខ្ពស់​ ។

កាលពី​ថ្ងៃ​ទី​១១ ​មិថុនា ​លោក ​ត្រាំ ​ធ្លាប់​បាន​គូសបញ្ជាក់​ថា លោក​បាន​ទទួល​លិខិត​ល្អ​ និង​កក់ក្ដៅ​បំផុត​មួយ ពី​លោក ​គី​ម ​ជុង​អ៊ុ​ន​ ដោយ​លោក​អះអាង​ថា លោក​បន្ត​ជឿ​ទុកចិត្ត​លើ​កូរ៉េ​ខាងជើងទោះ​អវត្តមាន​នៃ​ការ​រីក​ចម្រើន​លើ​ការ​រំសាយ​នុយក្លេអ៊ែរ​ក្ដី ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ