​អាសូរជីវិតប្តីប្រពន្ធ​បាត់បង់លើ​ដងផ្លូវ​


ខេត្តកំពង់ធំ ៖ ​គ្រោះថ្នាក់ចរាចរណ៍​​​រវាង​​​រថយន្ត​មួយគ្រឿងបុកជាមួយម៉ូតូ​មួយគ្រឿង​ក្នុងទិសដៅផ្ទុយគ្នា បណ្តាល​​ឱ្យ​ប្តីប្រពន្ធ​​២នាក់ស្លាប់​នៅ​នឹងកន្លែងកើតហេតុ រីឯ​អ្នក​បើកបរ​រថយន្ត​បានរត់គេចខ្លួន​បាត់​។

ហេតុការណ៍ដ៏រន្ធត់ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ភូមិ​កូន​ត្នោត ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​បាន​​ឱ្យ​ដឹងថា ​ភាគី​ខាងរថយន្ត​​មួយ​គ្រឿង​ម៉ាក​លី​ប័​រ​រ៉ូ ពណ៌​ស ​ពាក់​ស្លាក​លេខ កំពង់ធំ ២A-២៨៣១ (​បើកបរ​ទឹ​ស​ពី​ជើង​ទៅ​ត្បូង​) បើកបរ​ដោយ​បុរសម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

ចំណែក​ភាគី​ខាងម៉ូតូ​មួយគ្រឿងជិះគ្នា​២នាក់​​ប្តីប្រពន្ធ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​C125 ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ កំពង់ចាម ១G-៦២៥៨ (​បើកបរ​ទឹ​ស​ដៅ​ពី​ត្បូង​ទៅ​ជើង​) បើកបរ​ដោយ​​បុរសជា​ប្តី​ឈ្មោះ ហុ​ិ​ត​ សៀង​ហ៊ាន អាយុ​២៨​ឆ្នាំ​ ​មុខរបរ​កសិករ​ បានស្លាប់​នៅនឹងកន្លែងកើតហេតុ និង​អ្នក​រួម​ដំណើរជា​ប្រពន្ធ​ឈ្មោះ ប៉ក់ ​ច្រឹប អាយុ​២២​ឆ្នាំ​ ​មុខរបរ​កសិករ​ ​បាន​​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។ ជនរងគ្រោះទាំង​២នាក់​ប្តីប្រពន្ធ​ រស់នៅ​ភូមិ​រពាក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

លោក​អធិការ​នគរបាលស្រុកកំពង់ស្វាយ​បាន​បញ្ជាក់​ថា​ ​មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​អ្នកបើកប​រ​រថយន្ត បើកបរ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​ដែល​កំពុង​​បើកបរ​​ក្នុង​គន្លង​ផ្លូវ​ផ្ទុយ​​គ្នា ។ ក្រោយ​ពី​ធ្វើការ​វាស់វែង​រួច ​ម៉ូតូ និង​រថយន្ត​ត្រូវបានយកទៅ​​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយដើម្បី​ដោះស្រាយនៅពេលក្រោយ​ ចំណែក​សព​ជនរងគ្រោះទាំង​២នាក់ប្តីប្រពន្ធ​ត្រូវបាន​ប្រគល់​ជូន​ក្រុម​គ្រួសារដើម្បី​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រ​ពៃ​ណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ