ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​បន្ថយ​ការ​ចំណាយ​លើ​អាហារ​នៅ​កន្លែង​ធ្វើការ

4 ឆ្នាំ មុន

ការ​ចំណាយ​ថវិកា​លើ​អាហារ ​និង​ភេសជ្ជៈ​នៅ​កន្លែងធ្វើការ ​គឺជា​អ្វី​ដែល​មនុស្ស​ភាគច្រើន​ធ្វើ​ដោយ​មិន​បាន​គិត​​ច្រើន​។ វា​ជា​រឿង​ធម្មតា​មួយ​ក្នុង​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន​ដែល​នៅ​ជិត​កន្លែង​ធ្វើការ ឬ​ទិញ​កាហ្វេ​មួយ​កែវ​មុន​ពេល​ទៅ​ការិយាល័យ​ជាដើម​។ ប៉ុន្តែ​កត្តា​ដែល​មនុស្ស​ភាគច្រើន​ភ្លេច​គិត​ គឺ​ការ​ចំណាយ​លើ​អាហារ ​និង​ភេសជ្ជៈ​ជា​រៀងរាល់ថ្ងៃ​នេះ​ស្មើ​ច្រើន​ណាស់​នៅ​ចុងខែ ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ចង់​សន្សំ​ថវិកា​ ដើម្បី​សម្រេច​គោលដៅ​អ្វីមួយ​។…

ការ​ចំណាយ​ថវិកា​លើ​អាហារ ​និង​ភេសជ្ជៈ​នៅ​កន្លែងធ្វើការ ​គឺជា​អ្វី​ដែល​មនុស្ស​ភាគច្រើន​ធ្វើ​ដោយ​មិន​បាន​គិត​​ច្រើន​។ វា​ជា​រឿង​ធម្មតា​មួយ​ក្នុង​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន​ដែល​នៅ​ជិត​កន្លែង​ធ្វើការ ឬ​ទិញ​កាហ្វេ​មួយ​កែវ​មុន​ពេល​ទៅ​ការិយាល័យ​ជាដើម​។

ប៉ុន្តែ​កត្តា​ដែល​មនុស្ស​ភាគច្រើន​ភ្លេច​គិត​ គឺ​ការ​ចំណាយ​លើ​អាហារ ​និង​ភេសជ្ជៈ​ជា​រៀងរាល់ថ្ងៃ​នេះ​ស្មើ​ច្រើន​ណាស់​នៅ​ចុងខែ ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ចង់​សន្សំ​ថវិកា​ ដើម្បី​សម្រេច​គោលដៅ​អ្វីមួយ​។ ដើម្បី​ជៀសវាង​ការ​ចំណាយ​ទាំងនេះ អ្នក​អាច​សាកល្បង​ធ្វើ​តាម​វិធី​ខាងក្រោម​បាន​ ៖

១. ខ្ចប់​អាហារ​ពី​ផ្ទះ ៖ ប្រសិនបើ​អ្នក​ចំណាយ ៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​អាហារ​ថ្ងៃត្រង់​មួយ​ខែ នោះ​អ្នក​ចំណាយ​អស់​៣០ ដុល្លារ​ទៅ​ហើយ​ក្នុង​មួ​យស​ប្តា​ហ៍ និង​ប្រមាណ ១២០ ដុល្លារ​ក្នុង​មួយ​ខែ ហើយ​ចំនួន​នេះ​មិន​ទាន់​បូក​បញ្ចូល​ការ​ចំណាយ​លើ​ថ្លៃ​កាហ្វេ​ដែល​អ្នកទិញ​ជា​រៀងរាល់ថ្ងៃ​ផង​។

ដូច្នេះ​អ្នក​អាច​កាត់​បន្ថយ​ការ​ចំណាយ​នេះ​បាន​ដោយ​គ្រាប់​តែ​វេច​ខ្ចប់​អាហារ​ពី​ផ្ទះ​។ វា​អាច​ជា​អាហារ​ដែល​នៅ​​សល់​ពី​យប់ ឬអ្វី​ដែល​អ្នក​អាច​ចម្អិន​បាន​លឿន​នា​ពេល​ព្រឹក​។ លើស​ពី​នេះ​ទៅ​ទៀត ការ​ធ្វើ​ដូច្នេះ​ក៏​អនុ​ញ្ញាត​ឲ្យ​អ្នក​ទទួលទាន​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ជាង​អាហារ​តាម​ភោជនីយដ្ឋាន​ដែរ​។ ប្រសិនបើ​អ្នកជា​មនុស្ស​ចូល​ចិត្ត​ទទួលទាន​ចំណីអាហារ​បន្តិចបន្តួច​ពេល​កំពុងធ្វើការ អ្នក​ក៏​អាច​យក​ផ្លែ​ឈើ​បន្តិច​បន្តួច​​ពី​ផ្ទះ​បាន​ដែរ​។

២. ទិញ​អាហារ​ដែល​មិន​ចេះ​ខូច​ទុក ៖ ប្រសិនបើ​មាន​ថ្ងៃ​ណា​ដែល​អ្នក​ភ្លេច​យក​អាហារ​មក​ពី​ផ្ទះ​មក អ្នក​អាច​ជំនួស​អាហារ​ថ្ងៃត្រង់​បាន​ដោយ​ងាយស្រួល​ជាមួយនឹង​អាហារ​ដែល​មិន​ចេះ​ខូច​ដូច​ជា​សូកូឡា ឬ​នំ​ចំណី​ផ្សេង​ៗ​ជាដើម​។ ជម្រើស​នេះ​ក៏​ល្អ​សម្រាប់​អ្នក​ដែល​មានការ​ងារ​ច្រើន​ត្រូវ​បញ្ចប់​ដែរ ​ព្រោះ​អ្នក​អាច​ធ្វើការ​បណ្តើ​រ និង​បរិភោគ​ចំណី​បណ្តើរ​ដោយ​ងាយ​។

៣. ចូល​ថវិកា​ទិញ​កាហ្វេ​ល្អ ៖ សម្រាប់​អ្នក​ដែល​ចង់​កាត់​បន្ថយ​ការ​ចំណាយ​លើ​កាហ្វេ​ជា​រៀងរាល់ថ្ងៃ អ្នក​អាច​ចាប់ផ្តើម​ឆុង​កាហ្វេ​ដោយ​ខ្លួនឯង​នៅ​ការិយាល័យ​បាន​។ ប្រសិនបើ​កាហ្វេ​នៅ​ការិយាល័យ​មិន​មាន​រស​ជាតិ​ល្អ​ទេ វិធី​មួយ​គឺ​សហការ​ជាមួយនឹង​មិត្ត​រួមការ​ងារ​ ដើ​ម្ប​ទិញ​កាហ្វេ​គុណភាព​ល្អ​ទុក​ក្នុង​ការិយា​ល័យ​។

ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​អ្នក​ជៀសវាង​ការ​ទៅ​ធ្វើការ​យឺតយ៉ាវ​ ព្រោះតែ​ត្រូវ​ចូល​ទិញ​កាហ្វេ​មុន​ទៅ​ការិយាល័យ និង​​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​មិត្ត​រួមការ​ងារ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ