ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​អំពី​មេជី​វិត​ឈ្មោល​​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ដែល​មនុស្ស​ជាច្រើន​មិនដឹង

4 ឆ្នាំ មុន

តើ​អ្នកមាន​ដឹង​ទេ​ថា តើ​មេជី​វិត​ឈ្មោល​អាច​រស់នៅ​ក្នុង​ខ្លួន​មនុស្ស​ស្រី​យូរ​ប៉ុណ្ណា​ទៅ​ក្រោយ​ពី​រួម​ភេទ​រួច? តើ​អ្នកមាន​ដែល​ឆ្ងល់​ថា អ្វី​ទៅ​ជា​មេជី​វិត​ឈ្មោល​ដែល​ល្អ​ឯក​ដែរ​ទេ? ​មិន​ខ្វល់​ថា ​អ្នកជា​មនុស្ស​ស្រី​ ឬ​ប្រុស​ទេ មេជី​វិត​ឈ្មោល​អាច​នឹង​ក្លាយទៅជា​រឿង​អស្ចារ្យ​ខ្លាំង​មែនទែន នៅ​ពេល​អ្នកដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​វា​។ ខាងក្រោម​នេះ​…

តើ​អ្នកមាន​ដឹង​ទេ​ថា តើ​មេជី​វិត​ឈ្មោល​អាច​រស់នៅ​ក្នុង​ខ្លួន​មនុស្ស​ស្រី​យូរ​ប៉ុណ្ណា​ទៅ​ក្រោយ​ពី​រួម​ភេទ​រួច? តើ​អ្នកមាន​ដែល​ឆ្ងល់​ថា អ្វី​ទៅ​ជា​មេជី​វិត​ឈ្មោល​ដែល​ល្អ​ឯក​ដែរ​ទេ? ​មិន​ខ្វល់​ថា ​អ្នកជា​មនុស្ស​ស្រី​ ឬ​ប្រុស​ទេ មេជី​វិត​ឈ្មោល​អាច​នឹង​ក្លាយទៅជា​រឿង​អស្ចារ្យ​ខ្លាំង​មែនទែន នៅ​ពេល​អ្នកដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​វា​។ ខាងក្រោម​នេះ​ គឺជា​អាថ៌​កំបាំង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​អំពី​មេជី​វិត​ឈ្មោល​ដែល​មិន​មាន​នរណា​ធ្លាប់​ដឹង​ទេ តែ​វា​គឺជា​ការ​ពិត​។

១-មាន​ចំនួន​រាប់រយ​លាន​ក្បាល ៖ រាល់​ការ​បាញ់​ទឹកកាម​ម្តង​ៗ មាន​ន័យ​ថា​អ្នក​បាន​បញ្ចេញ​នូវ​មេជី​វិត​ឈ្មោល​ប្រមាណ ២៨០​លាន​ក្បាល​ជា​មធ្យម​។

២-ចំនួន​មេជី​វិត​ឈ្មោល​តិច​មិនមែន​តែងតែ​ធ្វើ​ឲ្យ​មាន​បញ្ហា​នៃ​ការ​បន្ត​ពូជ​ឡើយ ៖ បើសិនជា​ចំនួន​មេជី​វិត​ឈ្មោល​អ្នក​នៅ​ចន្លោះ​ពី ៤០ ទៅ ៣០០​លាន​ក្បាល​ក្នុង​មួយ​មី​លី​លី​ត្រ​ទឹកកាម នោះ​គឺជា​កម្រិត​មួយ​ធម្មតា​ហើយ​។ ប៉ុន្តែ​បើ​វា​ធ្លាក់​ចុះ​ក្រោម ១០​លាន​ក្បាល​វិញ អ្នក​ប្រហែលជា​ត្រូវការ​ទៅ​ជួប​អ្នកជំនាញ​ដើម្បី​ព្យាបាល​ហើយ​។ ចុះបើ​មេជី​វិត​ឈ្មោល​មាន​តែ ២០​លាន​ក្បាល​វិញ តើ​វា​មិន​អី​ទេ​ឬ? វា​ពិតជា​មិន​អី​ទេ​បើសិនជា​រូបរាង ឬ​រចនាសម្ព័ន្ធ​របស់​មេជី​វិត​ឈ្មោល ព្រមទាំង​ការ​ធ្វើ​ចលនា​របស់​វា​នៅ​ធម្មតា​ទេ​នោះ​។

៣-អាច​ធ្វើ​ដំណើរ​ដល់​គោលដៅ​ក្នុង​រយៈពេល​ពី​៥​នាទី​ទៅ​មួយ​ម៉ោង ៖ ធម្មជាតិ​បាន​បង្កើត​មេជី​វិត​ឈ្មោល​ដើម្បី​ធ្វើការ​បន្ត​ពូជ​។ ដូច្នេះ​ល្បែង​មួយ​នេះ​តែងតែមាន​ទី​បញ្ចប់​របស់​វា មាន​ន័យ​ថា ការ​ធ្វើ​ដំណើរ​របស់​មេជី​វិត​ឈ្មោល​ក្នុង​បំពង់​ដៃ​ស្បូន​របស់​ស្ត្រី គឺ​តែងតែមាន​គោលដៅ​របស់​វា​។ ហើយ​គោលដៅ​មួយ​នេះ​អាច​នឹង​សម្រេច​បាន​ពី ៥ ទៅ​៦៨​នាទី​ជា​មធ្យម​ក្នុង​ការ​ទៅ​ជួប​មេជី​វិត​ញី​។

៤-មាន​មេជី​វិត​ឈ្មោល​មិន​ដល់​១​ភាគរយ​ផង​ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​គោល​របស់​វា ៖ ខណៈ​ពេល​ដែល​មេជី​វិត​ឈ្មោល​ពេល ចេញ​ប្រតិបត្តិការ​ម្តង​ៗ​មាន​ចំនួន​រាប់រយ​លាន​ក្បាល​ក៏​ដោយ តែ វា​នឹង​ប្រឈម​មុខ​នឹង​ប្រព័ន្ធ​ការពារ​របស់​រាង​កាយ​មនុស្ស​ស្រី​។ ណាមួយ​មជ្ឈដ្ឋាន​ទ្វារមាស​របស់​ស្ត្រី​ក៏​មាន​សារធាតុ​រំអិល​ដែល​អាច​សម្លាប់​មេជី​វិត​ឈ្មោល​ទាំងនោះ​កាន់តែ​ច្រើន​ដែរ​។ មួយវិញទៀត មាន​មេជី​វិត​ឈ្មោល​ប្រហែល ៣៥​ភាគរយ​ដែល​ហូរ​ចេញ​មក​ខាងក្រៅ​ទ្វារមាស​វិញ​។ ដូច្នេះ​ហើយ អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ដឹង​ថា ប្រហែល​មាន​មេជី​វិត​ឈ្មោល​មិន​ដល់ ១​ភាគរយ​ផង​ដែរ អាច​ធ្វើ​ដំណើរ​ទៅ​ក្នុង​ផ្លូវ​ប្រដាប់បន្តពូជ​របស់​មនុស្ស​ស្រី​។

៥-ជីវិត​អាច​បង្ក​កំណើត​របស់​មេជី​វិត​ឈ្មោល​មួយ​ក្បាល​គឺ​មួយ​ទៅ​ពី​ថ្ងៃ​ប៉ុណ្ណោះ ៖ រយៈពេល​ដែល​មេជី​វិត​ឈ្មោល​មួយ​អាច​មានជីវិត​បង្ក​កំណើត​ជាមួយ​មេជី​វិត​ញី​បាន​គឺ​មិន​មាន​ច្រើន​ឡើយ​។ ដូច្នេះ​នៅ​ពេល​មេជី​វិត​ឈ្មោល​ចូល​ក្នុង​រាង​កាយ​មនុស្ស​ស្រី វា​ទំនងជា​មិន​អាច​រស់នៅ​បាន​ច្រើន​ជាង ២៤ ទៅ​៤៨​ថ្ងៃ​ឡើយ​។

៦-មេជី​វិត​ឈ្មោល​ខ្វល់​នូវ​អ្វី​ដែល​អ្នក​ញ៉ាំ ៖ ការ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព សាច់​កៃ​ឆ្នៃ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ អាច​ធ្វើ​ឲ្យ​រំខាន​ដល់​ជីវិត​មេជី​វិត​ឈ្មោល​បាន​។ ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ដែល​ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ​មិន​គ្រប់គ្រាន់​អាច​បណ្តាល​ឲ្យ​គុណភាព​របស់​ទឹកកាម​ធ្លាក់​ចុះ​បាន​។ ការ​ទទួល​បាន DHA ពី​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​កាន់តែ​ច្រើន​ក្នុង​ត្រី​សម្បូរ​ខ្លាញ់ និង​ត្រី​សាល​ម៉ុ​ន វា​នឹង​ជួយ​រាង​កាយ​ផលិត​មេជី​វិត​ឈ្មោល​កាន់តែ​មាន​សុខភាព​ល្អ ធ្វើ​ចលនា​កាន់តែ​ខ្លាំង និង​មានទឹក​ច្រើន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ