ក្រសួងសុខាភិបាលបានអះអាងថា ករណីជំងឺឡើងសម្ពាធឈាម និងជំងឺបេះដូងដែលមកពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ នៅក្នុងស្រុកនាឆ្នាំ២០២៥ មានរហូតដល់ជាង៤៥ម៉ឺននាក់ កើនឡើងប្រមាណជា១២,២០ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ។

របាយការណ៍ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអះអាងថា ករណីជំងឺខ្សោយបេះដូងនៅឆ្នាំ២០២៥ ចូលសម្រាកពេទ្យមាន៧.៦៧០នាក់ (ស្លាប់៣៧២នាក់) ដោយឡែកជំងឺចុកទ្រូង សម្រាកពេទ្យមាន៣.៩២២នាក់ (ស្លាប់២១៦នាក់) ។
ប្រភពដដែលបានបន្តថា ជំងឺស្លាប់សាច់បេះដូងស្រូចស្រាវមាន១.៤៧៥នាក់ ចូលសម្រាកពេទ្យ (ស្លាប់១២០នាក់) ហើយនឹងជំងឺស្ទះសរសៃឈាមខួរក្បាលសម្រាកពេទ្យមាន ៩.៤១៨នាក់ សម្លាប់ ២៤០ នាក់ ។
ក្រសួងសុខាភិបាលបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋពេញវ័យប្រញាប់មកពិនិត្យនិងពិគ្រោះជំងឺទាំងនេះ ឲ្យបានទៀងទាត់ ពីព្រោះវាជាជំងឺដែលកើតឡើងដោយឥរិយាបទនៃការហូបចុក ។
ចែករំលែកព័តមាននេះ