ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករទាំង២៥​​ដែល​ស្លា.ប់​​ដោយសារ​​អគារ​បាក់​…គាត់មកពី៩ខេត្តផ្សេងៗគ្នា

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​យោងតាម​ការឱ្យ​ដឹងពី​ក្រុម​អ្នក​សង្គ្រោះ​បាន​ឲ្យ​ដឹង​​ថា គិត​​នៅម៉ោង៩​ម៉ោង​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា ​ដដែលនេះ អ្នក​ស្លាប់​បានរកឃើញ​​​កើន​ឡើង​ដល់​២៥​នាក់​ និង​អ្នក​របួសចំនួន​​២៤​នាក់​ដដែល ​ខណៈ​​អ្នកស្លាប់​​ម្នាក់​ទៀតនោះគឺទើប​តែ​​រកឃើញ​​នៅ​ក្នុង​គំនរ​បាក់បែក​នៃ​អគារ​ ។…

ខេត្តព្រះសីហនុ ៖ ​យោងតាម​ការឱ្យ​ដឹងពី​ក្រុម​អ្នក​សង្គ្រោះ​បាន​ឲ្យ​ដឹង​​ថា គិត​​នៅម៉ោង៩​ម៉ោង​និង​៣០​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា ​ដដែលនេះ អ្នក​ស្លាប់​បានរកឃើញ​​​កើន​ឡើង​ដល់​២៥​នាក់​ និង​អ្នក​របួសចំនួន​​២៤​នាក់​ដដែល ​ខណៈ​​អ្នកស្លាប់​​ម្នាក់​ទៀតនោះគឺទើប​តែ​​រកឃើញ​​នៅ​ក្នុង​គំនរ​បាក់បែក​នៃ​អគារ​ ។

ប្រភពបន្តថា តុល្យការ​ចុង​ក្រោយ​នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ​ ​មាន​អ្នក​​ស្លាប់ និង​រង​របួសសរុប​​ចំនួន​៤៩រូប​ ក្នុង​នោះ​ស្លាប់​ចំនួន២៥​នាក់ (​ស្រី៤នាក់​)​ហើយ​អ្នក​រង​របួស​ចំនួន​២៤​នាក់​(​ស្រី២នាក់​)​។

នៅព្រឹក​ថ្ងៃដដែល ក្រុម​អ្នកជួយ​សង្គ្រោះ​នៅ​តែ​បន្ត​បេសកកម្ម​ស្វែងរក​មនុស្ស​ ដែល​សង្ស័យ​ថា​ អាច​មាន​នៅ​ក្នុង​គំនរ​អគារ​ដួល​រលំ​នេះមាន​​បន្ត​ទៀត ​។ ចំពោះ​​អ្នក​ស្លាប់ទាំង២៥នាក់ គឺមាន​ទីលំនៅ​​​តាម​បណ្តា​ខេត្តផ្សេងៗគ្នា​​៖ ​១-នៅកំពត (៨នាក់ ស្រី​១​នាក់), ២-ខេត្តព្រៃវែង (៥នាក់), ៣-​ខេត្ត​បាត់ដំបង (៣​នាក់ ស្រី២​នាក់), ៤-ខេត្ត​​ក្រចេះ (២​នាក់ ស្រី​១នាក់), ៥-ខេត្ត​​ស្ទឹង​ត្រែង (២នាក់) ៦-ខេត្ត​​កំពង់ឆ្នាំង (២​នាក់)
៧-ខេត្ត​​ពោធិ៍សាត់ (១នាក់), ៨-ខេត្ត​ត្បូងឃ្មុំ (១​នាក់) និង៩-នៅ​​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹ​ងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ