ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រកម្ពុជាហៅឧបទ្ទវ​ហេតុ​​បាក់​​​អគារ​នេះ​ថា…

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​ព្រះ​មហា​ក្ស​ត​ហៅ​ឧបទ្ទវ​ហេតុនេះ​ថា ​«ជា​ករណី​ដ៏​រន្ធត់» ហើយមួយ​ថ្ងៃក្រោយ​ហេតុ​ការណ៍​​រលំ​អគារ​នៅខេត្ត​ព្រះ​សីហ​នុ ព្រះមហាក្សត្រសម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី បាន​ចូលរួម​រំលែក​មរណ​ទុក្ខ​ ជាមួយ​ក្រុម​គ្រួសារ​នៃ​សពតាម​រយៈ​ទំព័រ​ហ្វេ​សបុ​៊​ក…

ខេត្តព្រះសីហនុ ៖ ព្រះ​មហា​ក្ស​ត​ហៅ​ឧបទ្ទវ​ហេតុនេះ​ថា ​«ជា​ករណី​ដ៏​រន្ធត់» ហើយមួយ​ថ្ងៃក្រោយ​ហេតុ​ការណ៍​​រលំ​អគារ​នៅខេត្ត​ព្រះ​សីហ​នុ ព្រះមហាក្សត្រសម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី បាន​ចូលរួម​រំលែក​មរណ​ទុក្ខ​ ជាមួយ​ក្រុម​គ្រួសារ​នៃ​សពតាម​រយៈ​ទំព័រ​ហ្វេ​សបុ​៊​ក ​នៅ​ថ្ងៃអាទិត្យ​ទី​២៣ ​មិថុនា ។

សូមបញ្ជាក់​ថា ​គិត​មក​ត្រឹម​ម៉ោងជាង​៨​ព្រឹកថ្ងៃ​ទី​២៤​មិថុនា​ នេះ អ្នក​ដែល​ស្លាប់​ដោយសារ​ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុបាន​រក​ឃើញមាន​ចំនួន​២៥​នាក់ និង​រង​របួស​មាន​ចំនួន​២៤​នាក់​ដដែល នៅ​ក្នុង​គំនរ​នៃ​បំណែក​អគារ​នោះ ហើយ​ខណៈ​ពេល​នេះ ក្រុម​សង្គ្រោះ​នៅ​តែ​បន្ត​ស្វែងរក​មនុស្ស​នៅឡើយ​ដែល​គេ​មានការ​សង្ស័យ​ថា អាច​មាន​មនុស្ស​នៅ​ក្នុង​គំនរ​អគារ​ដួល​រលំ​នេះ​បន្ត​ទៀត ។

ចំណែក​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ប៉ុន្មាន​ម៉ោង​ក្រោយ ​ហេតុការណ៍​បាក់​រលំ​អគារ​នេះ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ពី​ប្រទេស​ថៃ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ផង​ដែរ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ចាត់​ទុក​ករណី​រ​លំបាក់​អគារ​នេះ កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន​សាងសង់ ។ តាម​រយៈ​សំ​ណេ​រ​ខ្លី​អម​ដោយ​រូបភាព​ជា​ច្រើន​សន្លឹក រំលេច​ឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រះករុណា​ព្រះមហា​ក្សត្រ បាន​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព ព្រមទាំង​ជាមួយ​ប្រជានុរាស្ត្រ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ បើ​តាម​ព្រះ​អង្គ ឧបទ្ទវហេតុ​បាក់​រលំ​អគារ​នេះ​គឺជា​ករណី​ដ៏​រន្ធត់ ។


លោក អុ​ី សុខ​ឡេ​ង អភិបាលក្រុង​ព្រះ​សីហ​នុ បាន​ថ្លែង​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៣ ខែមិថុនា​ថា ប្រ​តិ​ប​ត្កិ​ការ​ជួយ​សង្គ្រោះ​រុករក​មនុស្ស​ក្រោយ ពី​បាក់​រលំ​អគារ​កំពុង​ដំណើរការ​យ៉ាង​សស្រាក់សស្រាំ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ចម្រុះ​ទូ​ទាំង​ប្រទេស​សរុប​ប្រមាណ​១.២០០​នាក់ និង​មានការ​ប្រើប្រាស់​សុនខ ដើម្បី​ស្វែងរក​អ្នក​ស្លាប់​និង​អ្នក​នៅ​មានជីវិត​ដែល​កំពុង​ស្ថិត​ក្រោម​គំនរ​អគារ ។

សម្តេច​តេ​ជោ​ផ្តល់​ថវិកា​១​ម៉ឺន​ដុល្លារ​ដល់​ក្រុម​គ្រួសារ​រង​គ្រោះ
សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ផ្តល់​ថវិកា​១​ម៉ឺន​ដុល្លារ ដល់​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​ម្នាក់​ដោយ​សារ​ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​នា​ថ្ងៃ​ទី​២៣ ខែមិថុនា​ថា បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់ ។

សោកនាដកម្ម​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺជា​រឿង​ឈឺចាប់​របស់​ជាតិ​យើង ពិសេស​ក្រុម​គ្រួសារ​នៃ​អ្នក​ដែល​បាន​បាត់បង់​ជិ​វិត​ដែល​ជា​ភរិយា ឬ​ស្វាមី ឬ​កូន ឬ​ឪពុក​ម្តាយ ។​ល​។

សម្តេច​តេ​ជោ​បន្ត​ថា ដើម្បី​ចូលរួម​មរណទុក្ខ​និង​ជួយ​ដល់​ជីវភាព​ក្រុម​គ្រួសារ ក្នុង​នាម​រាជរដ្ឋាភិបាល​ខ្ញុំ​សម្រេច​បញ្ចេញ​ថវិកាជាតិ​ជួយ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ក្នុង​មួយ​នាក់​៤០​លាន​រៀល ឬ​១​មុ​ឺ​ន​ដុល្លារ ។
សម្តេច​តេ​ជោ​បញ្ជាក់​ថា សម្រាប់​អ្នក​ត្រូវ​របួស​ទាំងអស់ ត្រូវ​ទទួល​បានការ​ព្យាបាល​ដោយឥត​គិតថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ទទួល​បាន​ជំនួយ​ក្នុង​មួយ​នាក់​ចំនួន​៥​លាន​រៀល ។ លោក​ប៊ិ​ន ឈិ​​ន ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ទទួល​ចាត់ចែង​ថវិកា​នេះ​ជូន​បងប្អូន ។ សម្តេច​តេ​ជោ​បញ្ជាក់​ថា «​យប់​នេះ​ខ្ញុំ​នៅ​បន្តតាមដាន​ការងារ​រុករក​និង​សង្គ្រោះ​ជាមួយ​បងប្អូន​តទៅទៀត​» ។

សម្តេច​ក្រឡាហោម ស ខេ​ង ប្រកាស​ចាត់វិធានការ​ជំរុញ​ការ​ស្រាវជ្រាវ​ជុំវិញ​សោកនាដកម្ម​នេះ
សម្តេច​​​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​បាន​សម្តែង​ការ​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។

យោង​តាម​សារលិខិត​រំលែក​ទុក្ខ​របស់​សម្តេច ក្រឡាហោម មាន​ខ្លឹមសារ​ជា​អាទិ៍​ថា « ខ្ញុំនិងភរិយា ព្រម​ទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ មានសេចក្តី​រន្ធត់​តក់ស្លុត​ប្រកប​ដោយ​ទុក្ខ​ព្រួយ​ដ៏​ក្រៀមក្រំ និង​សោកស្តាយ​ជាទី​បំផុត​ចំពោះ​សោកនាដកម្មរ​លំបាក់​អគារ​កម្ពស់​ប្រាំពីរ​ជាន់ នៅ​ព្រឹក​ព្រហាម​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​បាន​បង្ក​ឲ្យ​មានការ​បាត់បង់​អា​យុជីវិត និង​រង​បួស​ដល់​បងប្អូន​ជន​រួមជាតិ​ជា​កម្មករ​កម្មការិនី ដែល​បម្រើ​ការងារ​នៅ​ការដ្ឋាន​នោះ​» ។

សម្តេច​ក្រឡាហោម​បន្ត​ថា «​យើងខ្ញុំ​សូម ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ជ្រាលជ្រៅ ប្រកបដោយ​សេចក្តី​សង្វេគ​ជា​ពន់ពេក​ជាមួយ​ក្រុម​គ្រួសារ និង​ញាតិ​មិត្ត​ដែល​បាន​បាត់បង់​សមាជិក​របស់​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​ដ៏​សោកសៅ​នេះ និង​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​បងប្អូន​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ព្រមទាំង​សូម​ជូនពរ​ដល់​បងប្អូន​ជា​ជន​រង​គ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស សូម​បាន​ឆាប់​ជា​សះស្បើយ​ដើម្បី​វិល​មក​ប្រកប​ជីវភាព​រស់នៅ​ជា​ប្រក្រតី​ឡើង​វិញ​» ។

សម្តេច​ក្រឡាហោម​បន្ត​ថា មក​ទល់​ពេល​នេះ ក្រុមការងារ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​បន្ត​ខិតខំ​
យ៉ាង​សស្រាក់សស្រាំ​ដោយ​បាន​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ ដើម្បី​ព​ន្លឿ​ន​ប្រតិបត្តិការ​ស្វែងរក​និង​
ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​កំពុង​បាត់​ខ្លួន ។ ទន្ទឹម​នេះ តាម​រយៈ​យន្តការ​អន្តរក្រសួង ខ្ញុំ​នឹង​ចាត់វិធានការ​ជាក់ស្តែង​ចំពោះ​មុខ​ដទៃ​ទៀត ដោយ​ត្រូវ​បន្តជំរុញ​ស្រាវជ្រាវ និង​ស្វែងរក​ឲ្យ​ឃើញ​នូវ​ដើម ហេតុ ដែល​នាំ​ឲ្យ​កើត​មាន​សោកនាដកម្ម​ដ៏​អាណោ​ច​អាធ័ម​នេះ ព្រមទាំង​ចាត់វិធានការ​លើ​បុគ្គល​ពាក់ព័ន្ធ ដើម្បី​ទទួល​ខុសត្រូវ​តាម​ផ្លូវច្បាប់ ។​

មួយ​ថ្ងៃក្រោយ​ហេតុការណ៍​រលំ​អគារ​នៅខេត្ត​ព្រះ​សីហ​នុ ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​​មុនី បាន​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព តាម​រយៈ​ទំព័រ​ហ្វេ​សបុ​៊​ក​នៅ​ថ្ងៃអាទិត្យ​ទី​២៣ ខែមិថុនា ។ចំណែក​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ប៉ុន្មាន​ម៉ោង​ក្រោយ​ហេតុការណ៍​បាក់​រលំ​អគារ​នេះ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ពី​ប្រទេស​ថៃ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ផង​ដែរ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ចាត់​ទុក​ករណីរ​លំបាក់​អគារ​នេះ កើតឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ក្រុមហ៊ុន​សាងសង់។
តាម​រយៈ​សំ​ណេ​រ​ខ្លី​អម​ដោយ​រូបភាព​ជា​ច្រើន​សន្លឹក រំលេច​ឡើង​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រះករុណា​ព្រះមហាក្សត្រ បាន​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព ព្រមទាំង​ជាមួយ​ប្រជានុរាស្ត្រ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។ បើ​តាម​ព្រះ​អង្គ ឧបទ្ទវហេតុ​បាក់​រលំ​អគារ​នេះ​គឺជា​ករណី​ដ៏​រន្ធត់ ។

លោក អុ​ី សុខ​ឡេ​ង អភិបាលក្រុង​ព្រះ​សីហ​នុ បាន​ថ្លែង​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៣ ខែមិថុនា​ថា ប្រ​តិ​ប​ត្កិ​ការ​ជួយ​សង្គ្រោះ​រុករក​មនុស្ស​ក្រោយពី​បាក់​រលំ​អគារ​កំពុង​ដំណើរការ​យ៉ាង​សស្រាក់សស្រាំ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ចម្រុះ​ទូ​ទាំង​ប្រទេស​សរុប​ប្រមាណ​១.២០០​នាក់ និង​មានការ​ប្រើប្រាស់​សុនខ ដើម្បី​ស្វែងរក​អ្នក​ស្លាប់​និង​អ្នក​នៅ​មានជីវិត​ដែល​កំពុង​ស្ថិត​ក្រោម​គំនរ​អគារ ។

សម្តេច​តេ​ជោ​ផ្តល់​ថវិកា​១​ម៉ឺន​ដុល្លារ​ ដល់​ក្រុម​គ្រួសារ​រង​គ្រោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ផ្តល់​ថវិកា​១​ម៉ឺន​ដុល្លារ ដល់​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​ម្នាក់​ដោយសារ​ការ​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។
សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​នា​ថ្ងៃ​ទី​២៣ ខែមិថុនា​ថា បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់ ។ សោកនាដកម្ម​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺជា​រឿង​ឈឺចាប់​របស់​ជាតិ​យើង ពិសេស​ក្រុម​គ្រួសារ​នៃ​អ្នក​ដែល​បាន​បាត់បង់​ជិ​វិត​ដែល​ជា​ភរិយា ឬ​ស្វាមី ឬ​កូន ឬ​ឪពុក​ម្តាយ ។​ល​។

សម្តេច​តេ​ជោ​បន្ត​ថា ដើម្បី​ចូលរួម​មរណទុក្ខ​និង​ជួយ​ដល់​ជីវភាព​ក្រុម​គ្រួសារ ក្នុង​នាម​រាជរដ្ឋាភិបាល​ខ្ញុំ​សម្រេច​បញ្ចេញ​ថវិកាជាតិ​ជួយ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ក្នុង​មួយ​នាក់​៤០​លាន​រៀល ឬ​១​មុ​ឺ​ន​ដុល្លារ ។
សម្តេច​តេ​ជោ​បញ្ជាក់​ថា សម្រាប់​អ្នក​ត្រូវ​របួស​ទាំងអស់ ត្រូវ​ទទួល​បានការ​ព្យាបាល​ដោយឥត​គិតថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ និង​ទទួល​បាន​ជំនួយ​ក្នុង​មួយ​នាក់​ចំនួន​៥​លាន​រៀល ។ លោក​ប៊ិ​ន ឈិ​នឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ទទួល​ចាត់ចែង​ថវិកា​នេះ​ជូន​បងប្អូន ។សម្តេច​តេ​ជោ​បញ្ជាក់​ថា «​យប់​នេះ​ខ្ញុំ​នៅ​បន្ត តាមដាន​ការងារ​រុករក​និង​សង្គ្រោះ​ជាមួយ​បងប្អូន​តទៅ​ទៀត​» ។

សម្តេច​ក្រឡាហោម ស ខេ​ង ប្រកាស​ចាត់វិធានការ​ជំរុញ​ការ​ស្រាវជ្រាវ​ជុំវិញ​សោកនាដកម្ម​នេះ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​បាន​សម្តែង​ការ​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​អគារ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ។ យោង​តាម​សារ​លិខិត​រំលែក​ទុក្ខ​របស់​សម្តេចក្រឡាហោម មាន​ខ្លឹមសារ​ជា​អាទិ៍​ថា « ខ្ញុំ និង ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ មាន សេចក្តី​រន្ធត់​តក់ស្លុត​ប្រកបដោយ​ទុក្ខ​ព្រួយ​ដ៏​ក្រៀមក្រំ និង​សោកស្តាយ​ជាទី​បំផុត​ចំពោះ​សោកនាដកម្មរ​លំបាក់​អគារ​កម្ពស់​ប្រាំពីរ​ជាន់ នៅ​ព្រឹក​ព្រហាម​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​បាន​បង្ក​ឲ្យ​មានការ​បាត់បង់​អាយុជីវិត និង​រង​បួស​ដល់​បងប្អូន​ជន​រួមជាតិ​ជា​កម្មករ​កម្មការិនី ដែល​បម្រើ​ការងារ​នៅ​ការដ្ឋាន​នោះ​» ។

សម្តេច​ក្រឡាហោម​បន្ត​ថា «​យើងខ្ញុំ​សូមចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ជ្រាលជ្រៅប្រកបដោយ​សេចក្តី​សង្វេគ​ជា​ពន់ពេក​ជាមួយ​ក្រុម​គ្រួសារ និង​ញាតិ​មិត្ត​ដែល​បាន​បាត់បង់​សមាជិក​របស់​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​ដ៏​សោកសៅ​នេះ និង​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​បងប្អូន​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ព្រមទាំង​សូម​ជូនពរ​ដល់​បងប្អូន​ជា​ជន​រង​គ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​របួស សូម​បាន​ឆាប់​ជា​សះស្បើយ​ដើម្បី​វិល​មក​ប្រកប​ជីវភាព​រស់នៅ​ជា​ប្រក្រតី​ឡើង​វិញ​» ។

សម្តេច​ក្រឡាហោម​បន្ត​ថា មក​ទល់​ពេល​នេះ ក្រុមការងារ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​បន្ត​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ដោយ​បាន​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ ដើម្បី​ព​ន្លឿ​ន​ប្រតិបត្តិការ​ស្វែងរក​និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​កំពុង​បាត់​ខ្លួន ។

ទន្ទឹម​នេះ តាម​រយៈ​យន្តការ​អន្តរក្រសួង ខ្ញុំ​នឹង​ចាត់វិធានការ​ជាក់ស្តែង​ចំពោះ​មុខ​ដទៃ​ទៀត ដោយ​ត្រូវ​បន្ត ជំរុញ​ស្រាវជ្រាវ និង​ស្វែងរក​ឲ្យ​ឃើញ​នូវ​ដើមហេតុ ដែល​នាំ​ឲ្យ​កើត​មាន​សោកនាដកម្ម​ដ៏​អាណោ​ច​អាធ័ម​នេះ ព្រមទាំង​ចាត់វិធានការ​លើ​បុគ្គល​ពាក់ព័ន្ធ ដើម្បី​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ