កីឡាករជើងខ្លាំងកម្ពុជាត្រូវហាលអាវក្រោយប្រកួតដណ្តើមមេដាយមាសអន្តរជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅទីបំផុត ការប្រកួតជ្រើសរើសជើងឯកមេដាយមាសអន្តរជាតិរបស់ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដែលមានឈ្មោះថា Boostrong Gold Medal Fighter…
រាជធានីភ្នំពេញ ៖ នៅទីបំផុត ការប្រកួតជ្រើសរើសជើងឯកមេដាយមាសអន្តរជាតិរបស់ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដែលមានឈ្មោះថា Boostrong Gold Medal Fighter…
រាជធានីភ្នំពេញ ៖ នៅទីបំផុត ការប្រកួតជ្រើសរើសជើងឯកមេដាយមាសអន្តរជាតិរបស់ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ដែលមានឈ្មោះថា Boostrong Gold Medal Fighter On Fire រដូវកាលទី១ ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ដែលជាការប្រកួតកីឡាករកម្ពុជា៨នាក់ និងបរទេស៨នាក់ ហើយតម្រូវឱ្យប្រកួតគ្នាចាញ់ធ្លាក់ៗនោះ កីឡាករបង្គោលសញ្ជាតិថៃ Kvan Ek បានក្លាយជាអ្នកឈ្នះ កាលពីថ្ងៃទី២៣ មិថុនា បន្ទាប់ពីប្រើបច្ចេកទេសវាយបំបាក់ បង្គោលក្រហម កម្ពុជា ធឿន វិថាត់ ឱ្យហាលអាវ។
កីឡាករកម្ពុជា បង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ក្រោយធ្លាក់ចេញពីកម្មវិធី។ ការប្រកួតដែលបានធ្វើឡើងនៅក្នុងសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ បានទទួលការចាប់អារម្មណ៍ចំពោះមួយគូនេះយ៉ាងខ្លាំង ដោយសារតែអ្នកទាំងពីរ គឺជាគូប្រកួតស៊ីសាច់ហុតឈាម ហើយអ្នកចាញ់ គឺជាហាលអាវ ប៉ុន្តែអ្នកឈ្នះគឺជាអ្នកមានឱកាសឡើងទៅប្រកួតជម្រុះបន្ត ដោយបើបន្តឈ្នះ គឺនឹងក្លាយជាម្ចាស់មេដាយមាសអន្តរជាតិ និងប្រាក់លានប្រើរយៈពេលប្រកួត៣ទឹក មួយគូនេះ គេកត់សម្គាល់ថា កីឡាករម្ខាងៗអត់មានសំចៃដៃ ឬទុកមុខឱ្យគ្នាតែម្ដង តាំងពីទឹកដំបូង ដែលនេះគឺអាចមកពីអ្នកទាំងពីរសុទ្ធតែត្រូវការឡើងទៅកាន់វគ្គបន្ត ហើយមិនចង់ហាលអាវ។
បង្គោលក្រហមកម្ពុជា បង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ខណៈដែលគេប្រើកែងបានល្អ ប៉ុន្តែនៅតែចាញ់ប្រៀបកីឡាករថៃ ដែលគេប្រើជញ្ចង់បានល្អជាង។
កីឡាករថៃអរលោតកញ្ជ្រោលមិនតិចនោះទេ បន្ទាប់ពីត្រូវគណៈកម្មការប្រកាសថា បានឈ្នះពិន្ទុ ខណៈដែលគេក៏មិនចង់ជឿថា ឈ្មោះរបស់ខ្លួនត្រូវបានប្រកាសឱ្យឈ្នះផង។ កីឡាករកម្ពុជា ចង់ស្រក់ទឹកភ្នែក ដែលការប្រកួតជម្រុះក្នុងវគ្គ ដែលគេប្រឹងប្រែងមួយនេះ នៅតែមិនអាចទៅរួច។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ