ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ទ្រាំ​ទាំង​ដែល​មិន​ខុស​គឺជា​ការ​អត់ធន់​ដ៏​ក្រៃ​លែង

4 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវ​ដឹង​ថា សេចក្តី​អត់ធន់​អាច​ញុំ​ា​ង​នូវ​ផល​ឱ្យ​សម្រេច​បាន​គ្រប់យ៉ាង ដូច្នេះ​អ្នក​ទាំងឡាយ​ត្រូវ​មានការ​អត់ធន់​ជា​និច្ច​ក្នុង​សន្តាន​គឺៈ ១-​អត់ធន់​ក្នុង​រឿង​ដែល​គួរ​អត់ធន់ ។ ២-​អត់ធន់​ក្នុង​រឿង​ដែល​មិន​គួរ​អត់ធន់​។ មុន​ដំបូង​អ្នក​ទាំងឡាយ​គួរ​អត់ធន់​ក្នុង​រឿង​ដែល​គួរ​អត់ធន់​ដូច​ជា អត់ធន់​ចំពោះ​មុខ​នាទី…

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ​ត្រូវ​ដឹង​ថា សេចក្តី​អត់ធន់​អាច​ញុំ​ា​ង​នូវ​ផល​ឱ្យ​សម្រេច​បាន​គ្រប់យ៉ាង ដូច្នេះ​អ្នក​ទាំងឡាយ​ត្រូវ​មានការ​អត់ធន់​ជា​និច្ច​ក្នុង​សន្តាន​គឺៈ

១-​អត់ធន់​ក្នុង​រឿង​ដែល​គួរ​អត់ធន់ ។

២-​អត់ធន់​ក្នុង​រឿង​ដែល​មិន​គួរ​អត់ធន់​។

មុន​ដំបូង​អ្នក​ទាំងឡាយ​គួរ​អត់ធន់​ក្នុង​រឿង​ដែល​គួរ​អត់ធន់​ដូច​ជា អត់ធន់​ចំពោះ​មុខ​នាទី អត់ធន់​ក្នុង​ការ​បរិភោគ ការ​ដេក ការ​រៀន ចូរ​អត់ធន់​ដើម្បី​ភាព​រុងរឿង​របស់​អ្នក​ទាំងឡាយ សូម​ឱ្យ​ភិក្ខុ​ទាំងឡាយ​ប្រកាន់ទុក​ថា សេចក្តី​អត់ធន់​គឺជា​មុខ​នាទី​របស់​យើង​មួយ​ផង​ដែរ​ ។

មួយទៀត​អត់ធន់​ក្នុង​រឿង​ដែល​មិន​គួរ​អត់ធន់​ដូច​ជា យើង​ធ្វើ​ល្អ​ហើយ តែ​ត្រូវ​គេ​និន្ទា ធ្វើ​ល្អ​ដល់​គេ​ត្រូវ​គេ​ប្រទូ​ស្ត​តប​វិញ និយាយ​ពិត ធ្វើ​ដោយ​ស្មោះ តែ​ត្រូវ​គេ​ពោល​មួលបង្កាច់ រឿង​ទាំង​អស់នេះ​សុទ្ធតែ​យើង​ធ្វើ​បាន​ត្រឹមត្រូវ មិន​គួរ​អ្វី​ដែល​យើង​ត្រូវ​អត់ធន់​នោះ​ឡើយ​ ។

ប៉ុន្តែ​យើង​ត្រូវ​អត់ធន់​ទាំង​ដែល​យើង​មិន​បាន​ខុស​នោះ​ឯង សេចក្តី​អត់ធន់​បែប​នេះ​ជា​ការ​លំបាក​បំផុត បើ​អ្នក​ទាំងឡាយ​ធ្វើ​បាន​ឈ្មោះ​ថា យើង​ជា​មនុស្ស​ល្អ​ដ៏​ក្រៃ​លែង យើង​នឹង​មាន​សេចក្តីសុខ ផល​នឹង​កើត​មាន​ដល់​យើង​ព្រមទាំង​បក្ខពួក​ជាក់​ជា​មិន​ខាន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ