ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ស្រាវជ្រាវ​រក​មិនឃើញ​ដូច​អ្វី​ដែល​អា​មេ​រិ​ក​ចោទប្រកាន់​លើ​កម្ពុជា​រឿង​បន្លំ​នាំ​ទំនិញ​ចិន​ក្រោម​ស្លាក​ឈ្មោះ​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មិន​មាន​ក្រុមហ៊ុន​ផលិត​ទំនិញ​ដូច​អា​មេ​រិ​ក​ចោទ​នោះ​ទេ ។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សារព័ត៌មាន​អន្តរជាតិ​ភ្នា​ក់​សារព័ត៌មាន​រ៉​យ​ទ័​រ និង​វិទ្យុ​អាស៊ី​សេរី បាន ស្រង់​សំដី​មន្ត្រី​នាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក អេ​រិ​ន ឆ្វា​ត​ជេស…

រាជធានី​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មិន​មាន​ក្រុមហ៊ុន​ផលិត​ទំនិញ​ដូច​អា​មេ​រិ​ក​ចោទ​នោះ​ទេ ។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សារព័ត៌មាន​អន្តរជាតិ​ភ្នា​ក់​សារព័ត៌មាន​រ៉​យ​ទ័​រ និង​វិទ្យុ​អាស៊ី​សេរី បាន ស្រង់​សំដី​មន្ត្រី​នាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក អេ​រិ​ន ឆ្វា​ត​ជេស ដោយ​បាន​អះអាង​ថា​នាយកដ្ឋាន​សន្តិសុខ​ជាតិ​អា​មេ​រិ​ក បាន​ត្រួតពិនិត្យ​រក​ឃើញ​និង​បាន​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន មានបាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ បាន​បំពាន​ពន្ធគយ​របស់​អា​មេ​រិ​ក ដោយ​ក្រុមហ៊ុន​ទាំងនោះ​បាន​បញ្ជូន​ទំនិញ​ពី​ចិន មាន​ដូច​ជា​អាស៊ី​អា​មី​ណូ ម្ស៉ៅ​អាហារ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​និង​បំពង់​ដែក​ថែម ទៅ​សហរដ្ឋអាមេរិក តាម​រយៈ​ប្រទេស​កម្ពុជា ក្រោម​ស្លាក «​ផលិត​នៅ​កម្ពុជា​» ឬ​ហៅ​ថា ‘Made in Cambodia’ ដើម្បី​គេច​ពី​ការ​បង់ពន្ធ ឬ​បង់ពន្ធ​ក្នុង​កម្រិត​លើកលែង​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ របស់​អ្ន​កាំ​ពាក្យ​ក្រសួងពាណិជ្ជកម្ម​លោក ស៊ា​ង ថៃ បាន​បញ្ជាក់​ថា «​បន្ទាប់​ពី​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស្រាវ​ជ្រាវ​រួច​មក ក្រសួងពាណិជ្ជកម្ម សូម​បញ្ជាក់​ថា​ការ​លើក​ឡើង​របស់​មន្ត្រី​ស្ថានទូត​អា​មេ​រិ​ក ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ ពោល​គឺ​ផ្ទុយ​ពី​ការ​អនុវត្ត​ជាក់ស្តែង ព្រោះថា​ក្នុង​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ មិន​មាន​ក្រុមហ៊ុន​ផលិត​ម្ស៉ៅ​អាហារ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ និង​បំពង់​ដែកថែប​ទេ​។

ចំពោះ​ផលិតផល​អាស៊ី​ដ​អា​មី​ណូ កន្លង​ទៅ​ក្រុមហ៊ុន INFINITE MANUFACTURING ដែល​បាន​ទទួល​ច្បាប់​អនុញ្ញាត​ឱ្យ​វិនិយោគ​ត្រឹមត្រូវ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ក​ម្ពូ​ជា តាំងពី​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៥ បាន​ធ្វើ​ប្រតិបត្តិការ​ផលិត​និង​នាំ​ចេញ​រហូត​ដល់​ខែសីហា ឆ្នាំ​២០១៧​។ ប៉ុន្តែ​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧​មក​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន​មួយ​នេះ​ពុំ​ដំណើរការ​ផលិតកម្ម និង​សកម្មភាព​នាំ​ចេញ​ឡើយ​»​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺជា​តំបន់​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ពហុ​បំណង​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​សហគ្រាស​ចិន កម្ពុជា អា​មេ​រិ​ក ជប៉ុន បារាំង កូរ៉េ​ខាងត្បូង អៀរ​ឡង់ វៀត​ណាម និង​ថៃ ហើយ​មាន​ផលិត​នូវ​ទំនិញ​ចម្រុះ​ដូច​ជា វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ កាបូប និង​ផលិត​ផល​ស្បែកជើង និង​ឧបករណ៍​ផ្សេង​ៗ​។

ក្រសួងពាណិជ្ជកម្ម​លើក​ឡើង​ថា ការ​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​អនុវត្តន៍​តាម​នីតិវិធី​ច្បាស់លាស់​ពោល ផលិតកម្ម ត្រូវ​អនុលោម​តាម​វិធាន​ប្រភព​ដើម​ទំនិញ រីឯ​ការ​នាំ​ចូល​វត្ថុធាតុដើម និង​ការ​នាំ​ចេញ​ផលិតផល​សម្រេច ត្រូវ​បាន​កត់ត្រា​ត្រឹមត្រូវ ព្រមទាំង​មាន​តម្កល់​លិខិត​បទដ្ឋាន​គិត​យុ​ត្តិ​ពាក់ព័ន្ធ​។

ដើម្បី​អាច​ប្រតិបត្តិការ​ផលិតកម្ម​របស់​ខ្លួន​បាន​ក្រុមហ៊ុន​ត្រូវ​មាន អាជ្ញាប័ណ្ណ​វិនិយោគ​និង​បាន​ចុះបញ្ជី​ត្រឹមត្រូវ​, មាន​ទីតាំង​និង​មូលដ្ឋាន​ផលិតកម្ម​ច្បាស់លាស់ ដើម្បី​បម្រើ​ការ​ផលិត កែ​ច្នៃ​និង​នាំ​ចេញ​, ស្នើ​សុំ​បញ្ជីមេ ដែល​មាន​រាយ​លម្អិត​នូវ​ប្រភេទ​វត្ថុធាតុដើម​ត្រូវ​នាំ​ចូល ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចៀសវាង​ការ​នាំ​ចូល​ផលិតផល​សម្រេច​, រាល់​វត្ថុធាតុដើម​ដែល​នាំ​ចូល​ត្រូវ​បា​ផ្ទៀងផ្ទាត់​មួយ​បញ្ជីមេ និង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ជាក់ស្តែង​របស់​អាជ្ញាធរ​គយ និង​រដ្ឋាករ​កម្ពុជា​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ