វត្ដវ៉ា និង ស្រា​បៀរ


– ទំនៀមទម្លាប់​ភ្ជាប់​ប្រពៃណី ជាតិខ្មែរ​ប្រុស​ស្រី​មិន​ដែល​បោះបង់
ទោះ​នៅ​ទីណា​ជ្រះថ្លា​ត្រាប់​ត្រង់ បំពេញ​ចំណង់​ជា​ពុទ្ធសាសនិក ។
– បុណ្យចូលឆ្នាំ​ថ្មី​មាន​ន័យ​ធំធេង ប្រុស​ស្រី​ចាស់​ក្មេង​សប្បាយ​ពន្លឹក
ក្រោក​ពី​ព្រលឹម​ដាំបាយ​ដាំទឹក ប្រគេន​រំលឹក​បុព្វការី​គាត់ ។
– ល្បែង​ប្រពៃណី​លេង​ជា​ហូរហែរ នៅ​ក្នុងស្រុក​ខ្មែរ​ស្ទើរតែ​គ្រប់​វត្ដ
ឯ​អ្នក​អា​មេ​រិ​ក​មិន​ភ្លេចភ្លាំង​ភ្លាត់ ប្រមូលគ្នា​គាត់​ទៅ​វត្ដ​មួយ​ថ្ងៃ ។
– មិន​ថា​កឋិន ភ្ជុំបិណ្ឌ ចូល​ឆ្នាំ មាន​ជា​ប្រចាំ​តន្ដ្រីសម័យ
ជួល​មក​កំសាន្ដ​សប្បាយ​អស់ដៃ រាំវង់​ប្រពៃ​រាំក្បាច់​សា​រ៉ា​វ៉ា​ន់ ។
– រី​ម្ហូបចំណី​មាន​ឆី​តាម​ចិត្ដ រួបរួម​មូល​មិត្ដ​ដោយ​ឥត​ប្រកាន់
វាត​វង់​ជុំ​គ្នា​ក្រោយ​ពេល​លោក​ឆាន់ ញុំាគ្រប់​ចង្ហាន់​ចំអាប បង្អែម ។
– តែ​នៅ​តិច​សា​ស់វត្ដ​ខ្លះ​បែរជា ដាក់​លក់​ស្រា​បៀរ​លក់​ទាំង​គ្រឿងក្លែម
ផឹកស៊ី​ក្នុង​វត្ដ​ជាប់មាត់​ផ្អែមល្ហែម អស់​ថែម​ៗ សាច់​ក្លែម​សុរា ។
– វត្ដ​គឺជា​ទី​គោរព​បូជា ទី​ផ្ដល់​សទ្ធា​តាម​ផ្លូវ​សាសនា
គួរតែ​អស់លោក​គ​ណះ​កម្ម​ការ គាត់​ពិចារណា​មុន​នឹង​ផ្ដល់​សិទ្ធ ។
– ថ្វីបើ​ពួក​គាត់​រស់​ឆ្ងាយ​ស្រុក​ខ្មែរ ពួក​គាត់​នៅ​តែ​ជា​ខ្មែរ​ពិត​ៗ
មិន​គួរ​ណា​ភ្លេច​វប្ប​ធ​ម៍​ព្រេងព្រឹទ្ធ មិន​គួរ​ប្រព្រឹត្ដ​ខុស​ប្រពៃណី ។
តាម​សំណូមពរ​របស់​បងស្រី​ម្នាក់​ដែល​រស់នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​។
ដោយ ព្រុំ គឹ​ម ជឿន prumkimchoeun@gmail.com

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ