ត្រឹមម៉ោង១រសៀល​ អ្នកស្លាប់កើន​​៧​នាក់ ខណៈឃាត់​ចិន៣នាក់ ​ជាអ្នកម៉ៅការ


ខេត្តព្រះសីហនុ ៖ បើតាមអ្នកឆ្លើយ​ឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងបន្ត​ថា ជនរងគ្រោះ​ដែលស្លាប់​​មាន ចំនួន​​​៧នាក់​​ហើយ​(ស្រី​ម្នាក់)​​ ​គិតត្រឹមវេលាម៉ោង០១រសៀលថ្ងៃទី២២ មិថុនា នេះ ​ក្នុងហេតុការណ៍​បាក់​អគារ​​កម្ពស់៧ជាន់​របស់ចិន ស្ថិតនៅចំ​ណុច​ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ​​ ខណៈ​មូល​ហេតុ​ គឺ​នៅ​មិនទាន់​មាន​ការបញ្ជាក់​ច្បាស់​ណា​មួយ​នៅ​ឡើយ ។ ប៉ុន្តែ​មានប្រភពថា សមត្ថកិច្ច​បាន​ធ្វើការឃាត់ខ្លួន​​ជនជាតិចិន​៣នាក់ ដែល​ជា​អ្នកទទួល​ខុសត្រូវ​ម៉ៅការ​អគារ​បាក់នោះ​ ទៅសាកសួរ​ហើយ ។

សាកសព​កម្មករ​ដែល​រុ​រក​ឃើញ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រ​ះសីហ​នុ ដើម្បី​រង់ចាំ​គ្រួសារ​មក​ទទួលយក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​​។ ពេល​នេះ​ សមត្ថកិច្ច​កំពុង​តែ​ប្រើប្រាស់​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង ​ដើម្បី​កាយ​គំនរ​ដែក​និង​ឥដ្ឋ​ ដើម្បី​ជួយ​ដល់​កម្មករ​ដែល​នៅ​បាត់​ខ្លួន​។
​(សម្រួលដោយ៖ ស្រីណា​) គួររំលឹកថា ៖ មុននេះ…រកឃើញ​អ្នកស្លាប់ម្នាក់ទៀត សរុប៤នាក់ហើយ

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ