ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​តួនាទី​លោក​ថៃ នរៈ​សត្យា​…​ផ្ទុះ​សង្គ្រាម​ឆ្លើយឆ្លង​​កក្រើក​ហ្វេ​ស​បុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​តាមដាន​សង្គ្រាមពាក្យសម្តី​រវាង​អតីត​ស្វាមី​ភរិយា​នេះ​និយាយ​ថា ពុំគួរ​ដំបៅ​មិន​ឈឺ​យក​ឈើចាក់​នោះ​ទេ បើ​បានជា​ចាប់​ភព​និស្ស័យ​ផ្សេង​គ្នាហើយ​នោះ គួរ​រស់​រៀងខ្លួន​ទៅ​ល្អ​ជាង​ហែកកេរ្តិ៍​គ្នា មិន​ខុស​ពី​មនុស្ស​ដើរ​ស្រាត​ឡើយ ។ ទោះជា​បែប​ណា អាណិតកូន​ៗ…

រាជធានី​ភ្នំពេញ ៖ អ្នក​តាមដាន​សង្គ្រាមពាក្យសម្តី​រវាង​អតីត​ស្វាមី​ភរិយា​នេះ​និយាយ​ថា ពុំគួរ​ដំបៅ​មិន​ឈឺ​យក​ឈើចាក់​នោះ​ទេ បើ​បានជា​ចាប់​ភព​និស្ស័យ​ផ្សេង​គ្នាហើយ​នោះ គួរ​រស់​រៀងខ្លួន​ទៅ​ល្អ​ជាង​ហែកកេរ្តិ៍​គ្នា មិន​ខុស​ពី​មនុស្ស​ដើរ​ស្រាត​ឡើយ ។ ទោះជា​បែប​ណា អាណិតកូន​ៗ ។

គួរបញ្ជាក់​ថា លោក ថៃ នរៈ​សត្យា ត្រូវ​បាន​ព្រះ​មហា​ក្សត្រា​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង​ជា​រដ្ឋ លេ​ខាធិការ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ តាម​សំណើ​ទូល​ថ្វាយ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ។ បើ​​យោង​តាម​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/ ០៦១៩/៨៦៦ លោក ថៃ នរៈ​សត្យា ត្រូវ​បាន​បញ្ចប់​តួនាទី​ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចាប់ពី​ថ្ងៃ​ទី ១៩ ខែមិថុនា ឆ្នាំ​២០១៩​ទៅ ។

ដំណឹង​ពី​ការ​បញ្ចប់​តួនាទី​របស់​លោក​នា​ពេលនេះ បាន​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពី​សំណា​ក់​មហា
ជន ក្នុង​ពេល​ដែល​រឿងរ៉ាវ​ហែកហួរ​គ្នា​ជាមួយ​អតីត​ភរិយា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​ក្រោយ​ពេល​លោកបាន​បង្ហាញមុខ​ភរិយា​ថ្មី ។ ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់​តួនាទី​នេះ​ដែរ លោក ថៃ នរៈ​សត្យា មិន​បាន​ធ្វើ​អធិប្បាយ​អ្វី​វែង​ឆ្ងាយ​ឡើយ នៅ​ពេល​​មានការ​សាកសួរ​ពី​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក ដោយ​លោក​គ្រាន់តែ​ឆ្លើយ​មួយ​ម៉ាត់​យ៉ាង​ខ្លី​ថា មិន​មានអី​ទេ ។

ដោយឡែក សម្រាប់​អ្នកស្រី ងិ​ន ម៉ា​នី​យ៉ា អតីត​ភរិយា​របស់​លោក ថៃ នរៈ​សត្យា ក៏​មិនបាន​ធ្វើការ​អធិ​ប្បាយ​អ្វី​ឡើយ នៅ​ពេល​មានការ​សាកសួរ​ពី​កោះសន្តិភាព នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ខណៈ​ដែល​ព័ត៌មាន​ជុំវិញ​ជីវិត​ឯកជន​របស់​អតីត​ភរិយា​នេះ បាន​ផ្ទុះ​ឡើង​ពេញ​បណ្ដាញ​សង្គម ក្រោយ​ពី​ស្ងប់ស្ងាត់​តាំងពី​ជាង​១០​ឆ្នាំ​កន្លង​មក ។ ជា​ការ​កត់សម្គាល់ នៅ​ពេល​ដែល​មានការ​ផ្សព្វផ្សាយ​ពី​ការ​បញ្ចប់​តួនាទី​នេះ លោក ថៃ នរៈ​សត្យា បាន​បង្ហោះ​សារ​ដ៏​វែង​នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ពាក់ព័ន្ធ​នឹង​អតីត​ភរិយា​របស់​លោក​ ដែល​ការ​លាត ត្រដាង​នេះ ​មិន​ធ្លាប់​មាន​ទេ​ នា​ពេល​កន្លង​មក ។

លោក​រំឭក​ថា ដោយ​អំណាចច្បាប់​ឱ្យ​មានការ​លែងលះ ខ្ញុំ​បាន​ចាកចេញ​មក​រស់នៅ​តាម​សមត្ថភាព​ដែល​ខ្ញុំ​អាច ខ្ញុំ​ខំ​ដោយ​លំបាកលំបិន​ណាស់​អស់​ជា​ច្រើន​ឆ្នាំ​ជាមួយ​ភរិយា​ក្រោយ ទើប​សាង​បាន​ដោយ​លំបាក​នូវ​ជម្រក​ដ៏​ធួន​ល្មម​មួយនៅ​ដាច់​ស្រយាល​ឯ​ជាយក្រុង ។ ខ្ញុំ​បាន​រៀបចំ​កម្មវិធី​ឡើងផ្ទះ​នោះ​ទៅ​តាម​លទ្ធភាព​ស្តួចស្តើង​របស់ខ្ញុំ តែ​បែរ​មានការ​បរិហារកេរ្តិ៍​ខ្ញុំ​បំភ័ន្ត​មតិ​មហាជន ឲ្យ​មើល​មក​ខ្ញុំ​នេះ​ដូច​ជា​មនុស្ស​អាវាសែ ដែល​ទើប​ដើរ​ចោល​ក្រុម​គ្រួសារ​អី​ុ​ចឹ​ង ។

ចំណែក​អ្នកស្រី ងិ​ន ម៉ា​នី​យ៉ា ក៏​បាន​ទម្លាយរឿងរ៉ាវ​មួយ​ចំនួន​ នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ដែល​ជា​ការ​រៀបរាប់​ទៅ​កូន​ៗ​ថា «​កាលពី​២៤ឆ្នាំ​មុន នៅ​ពេល​ថ្មើរ​នេះ​ម៉ាក់​បាន​ប្រសូត​កូនស្រី​ម្នាក់​ដែល​ស្អាត​គួរ​ជាទី​ស្រឡាញ់​របស់​គ្រួសារ បងប្រុស​កូន​ទាំង​២​នាក់​សើច​ញញឹម​ប្រឡែង​នឹង​កូន​មិន​ទៅ​ណា​ឆ្ងាយ​ពី​កូន​ឡើយ ព្រោះ​ខ្លាច​មាន​គេ​មក​ដណ្ដើម​យក​កូន​ទៅ ព្រោះតែ​មាន​ចាស់​ៗជន្លលេង​ថា​យក​ប្អូន​ហើយ​យក​ៗ ហេតុនេះ​ទើបបងប្រុស​កូន​ទាំង​ពីរ​មិន​ទៅ​ណា​ឆ្ងាយ​ពី​កូន​ទេ​គឺ​នៅ​យាម​អង្រឹង​កូន​ម្ខាង​ម្នាក់ ។ ម៉ាក់​សប្បាយ​ចិត្ត ខ្លាំង​ណាស់ ទោះបី​ម៉ាក់​ស្ថិត​នៅ​ក្នុង​ភាព​ល្វើយ​ខ្សោយ​អស់កម្លាំង​យ៉ាងណា​ក៏​ដោយ ក៏​មាន​កម្លាំងចិត្ត និង​មាន​សុភមង្គល​បំផុត​ព្រោ​តែ​មានកូន​ប្ដី​នៅ​ជុំ​គ្នា ។ ពេល​នោះ​ប៉ា​របស់​កូន​ៗ​ល្អ​ខ្លាំង​ណាស់ គឺជា​ឪពុក​
ម្នាក់​ដែល​ស្រឡាញ់​ប្រពន្ធ​ស្រឡាញ់​កូន ស្រឡាញ់​ក្រុម​គ្រួសារ​គួរ​ជាទី​ឱ្យ​គោរព​ជាទី​បំផុត ។

ប៉ុន្តែ​បន្ទាប់​ពី​កូន​ធំ​បន្តិច​មក ម៉ាក់​ក៏​បាន​ទៅ​ជួប​គ្រួសារ​ម្ដាយមីង​បង្កើត​គឺ​ប្អូន​របស់​ម្ដាយ​ម៉ាក់​បង្កើត រស់
នៅ​​ឯ​កំពង់ឆ្នាំង​ដោយសារ​ម៉ាក់យាយ​កូន គាត់​ទាមទារ​រក​ប្អូន​នឹក​ប្អូន​គាត់​ខ្លាំង​ពេក ម៉ាក់​ក៏​តាម​ដើរ​ស្វែងរក​រហូត​ទើប​ជួប​គ្រួសារ​មួយ​នោះ​ហើយ​ក៏​នាំ​យក​ចូល​ផ្ទះ ។ តែ​បំផុត​កូន​ដឹង​ហើយ ស្រី​ម្នាក់​នោះគេ​មិន​បាន​គិត​ពី​ក្រុម​គ្រួសារ​យើង​ទេ ទីបំផុត​អ្វី​ៗ​ដូច​សព្វ​ថ្ងៃនេះ​» ។

អត្ថបទសរសេរ ដោយ