ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនង​ជាមួយ​ចិន ​ពុំ​អាច​បំបែក​បាន

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​-​ចិន ៖ ក្នុង​ថ្ងៃ​ទី​២​នៃ​ទស្សនកិច្ច​ក្នុង​ទីក្រុង​ព្យុ​ង​យ៉ាង របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការណ៍​កូរ៉េ​ខាងជើង​KCNA កាលពី​ថ្ងៃ​ទី​២១​មិថុនា បាន​ដកស្រង់​សម្ដី​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​ដែល​អះអាង​ថា ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េ​ខាងជើង​មិន​អាច​បំបែក​បាន​ឡើយ​។ លោក​គី​ម​ជុង​អ៊ុ​ន​បន្ត​ថា ទស្សនកិច្ច​របស់​សម្ព័ន្ធមិត្ត​ចិន​ជា​ឱកាស​សំខាន់​មួ​យ…

ប្រទេស​កូរ៉េ​ខាងជើង​-​ចិន ៖ ក្នុង​ថ្ងៃ​ទី​២​នៃ​ទស្សនកិច្ច​ក្នុង​ទីក្រុង​ព្យុ​ង​យ៉ាង របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការណ៍​កូរ៉េ​ខាងជើង​KCNA កាលពី​ថ្ងៃ​ទី​២១​មិថុនា បាន​ដកស្រង់​សម្ដី​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​ដែល​អះអាង​ថា ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េ​ខាងជើង​មិន​អាច​បំបែក​បាន​ឡើយ​។

លោក​គី​ម​ជុង​អ៊ុ​ន​បន្ត​ថា ទស្សនកិច្ច​របស់​សម្ព័ន្ធមិត្ត​ចិន​ជា​ឱកាស​សំខាន់​មួ​យ សម្រាប់​ប្រទេស​ទាំង​២​បង្ហាញ​ពិភពលោក​ទាំងមូល​ថា ទំនាក់ទំនង​របស់​យើង​មិន​អាច​បំបែក​បាន​និង​មិន​ប្រែប្រួល​។

លោក​ស៊ី​ជី​ន​ពីង​កាលពី​ថ្ងៃ​ទី​២០​មិថុនា ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត ដោយ​ពលរដ្ឋ​កូរ៉េ​ខាងជើង​ច្រើន​រយ​ពាន់​នាក់​។ ទស្សនកិច្ច​នោះ​របស់​លោក​ជា​ទស្សនកិច្ច​ដំបូង​របស់​ប្រធានាធិបតី​ចិន​មួយ​រូប​ក្នុង​ប្រទេស​នេះ ចាប់តាំងពី​ឆ្នាំ​២០០៥​មក​។

ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​នេះ​កើត​មាន​ខណៈ​ប្រទេស​ទាំង​២ ប្រឈម​មុខ​នឹង​ការ​គាបសង្កត់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ​ដែល​ស្វែងរក​ឲ្យ​ទទួល​បានការ​រំសាយ​នុយក្លេអ៊ែរ របស់​កូរ៉េ​ខាងជើង​និង​សម្បទាន​ពាណិជ្ជកម្ម​នានា​ពី​សំំ​ណា​ក់​ក្រុង​ប៉េ​កាំ​ង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ