ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ក្លិប​ណា​មិន​ចូល តារា​ឆ្នើម Real Madrid រូប​នេះ​បែរជា​ចូល​ក្លិប​គូសត្រូវ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Marcos Llorente របស់​ក្លិប Real Madrid…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Marcos Llorente របស់​ក្លិប Real Madrid បាន​ចូល​លេង​ឱ្យ​ក្លិប Atletico Madrid ក្រោម​កុងត្រា​រយៈពេល​៥​ឆ្នាំ​។

កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល ក្រោយ​ពី​ចាកចេញ​ភ្លាម​ៗ​ពី​ក្លិប​បច្ចុប្បន្ន ទៅ​កាន់​ក្លិប​ដែល​ជា​គូប្រជែង ក្រោម​តម្លៃ​ខ្លួន​៣៥​លាន​ផោន​។ រូបគេ​បាន​ឈ្នះ​ពាន European U21 Championship នៅ​អេ​ស្ប៉ា​ញ កាលពី​រដូវ​កាល​មុន​។

គេ​បាន​ឡើង​លេង​នៅ La Liga ៦​ដង ក្នុង​រដូវ​កាល​មុន​នេះ ដែល​មាន​ចំនួន​នាទី​សរុប​៤៥០​នាទី បើ​ទោះបីជា​ខានមិនបាន​ប្រកួត​ពេល​របួស​ក៏​ដោយ​។

Manchester United និង Arsenal សុទ្ធតែ​បាន​មើលឃើញ​កីឡាករ​រូប​នេះ ហើយ​ក៏​ចង់បាន​យក​ទៅ​លេង​នៅ​ក្លិប​របស់​ខ្លួន​ដែរ តែ​ពេល​នេះ អ្វី​ៗ​ទាំងអស់​គឺ​យឺត​ពេល​ហើយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ខ្សែបម្រើ​រូប​នេះ មាន​ខ្សែលោហិត​សុទ្ធតែ​នៅ​លេង​ឱ្យ​ក្លិប Real Madrid ទាំងអស់ មិន​ថា ឪពុក អ៊ុំ​ប្រុស ឬ តា​ខាង​ម្តាយ​ទេ​។ ដូចនេះ​ការ​ចាកចេញ​របស់​គេ ពិតជា​មិន​នឹក​ស្មាន​ដល់​មែន ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ