ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ឆ្លង​ជំងឺ​រលាក​ខួរក្បាល… ប្រជា​ជន​ក្នុង​ប្រទេស​ភ័យ​ខ្លាច​ខ្លាំង

4 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ភាគ​ខាងជើង​ឥណ្ឌា​ប្រជាជន​កំពុង​មានការ​ភ័យ​បារម្ភ​ខ្លាំង​បំផុត ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំ​ងឹ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​កុមារ​ច្រើន​រយ​នាក់​ស្លាប់​បាត់បង់​ជីវិត​រួច​ហើយ ចាប់តាំងពី​ថ្ងៃ​ទី​១​មិថុនា​មក​។ ក្មេង​ឆ្លង​ជំងឺ​សាហាវ​នោះ​ត្រូវ​បាន​គេ​បញ្ជូន​មក​ច្រើន​បំផុត ក្នុង​មន្ទីរពេទ្យ​សំខាន់​មួយ​នៃ​ទីក្រុង​MUZZAFARPUR​ រដ្ឋ​ប៊ី​ហារ​ភាគ​ខាងជើង​ឥណ្ឌា​។ ក្នុង​មន្ទីរពេទ្យ​នេះ​គេ​ធុំក្លិន​តែ​ទឹកនោម…

ប្រទេស​ឥណ្ឌា ៖ ភាគ​ខាងជើង​ឥណ្ឌា​ប្រជាជន​កំពុង​មានការ​ភ័យ​បារម្ភ​ខ្លាំង​បំផុត ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំ​ងឹ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​កុមារ​ច្រើន​រយ​នាក់​ស្លាប់​បាត់បង់​ជីវិត​រួច​ហើយ ចាប់តាំងពី​ថ្ងៃ​ទី​១​មិថុនា​មក​។

ក្មេង​ឆ្លង​ជំងឺ​សាហាវ​នោះ​ត្រូវ​បាន​គេ​បញ្ជូន​មក​ច្រើន​បំផុត ក្នុង​មន្ទីរពេទ្យ​សំខាន់​មួយ​នៃ​ទីក្រុង​MUZZAFARPUR​ រដ្ឋ​ប៊ី​ហារ​ភាគ​ខាងជើង​ឥណ្ឌា​។ ក្នុង​មន្ទីរពេទ្យ​នេះ​គេ​ធុំក្លិន​តែ​ទឹកនោម ក្លិន​ក្លូ​រ​និង​កំអួត​ហើយ​ឃើញ​តែ​បញ្ជូន​ចេញ​អ្នក​ស្លាប់​។ កុមារ​ៗ​ដែល​ឆ្លង​ជំងឺ​នោះ​មាន​អាកា​រៈ​ក្ដៅ​ខ្លាំង​ភ្លាម​ៗ ក្អួត​ចង្អោរ ​និង​ប្រកាច់​ហើយ​ក្នុង​ករណី​ភាគច្រើន​ពួក​គេ​ត្រូវ​ស្លាប់​បើ​ពុំ​ទទួល​បានការ​ព្យាបាល​បន្ទាន់​ទេ​នោះ​។

អាជ្ញាធរ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩​មិថុនា ពី​ការ​រាប់​ឃើញ​កុមារ​ស្លាប់​១១៨​នាក់ តាំងពី​ដើមខែ​មិថុនា​នេះ​មក​។ តាម​ការ​សិក្សា​វិទ្យាសាស្ត្រ​នានា​ថា ការ​ស្លាប់​របស់​កុមារ​ទាំងនោះ បណ្ដាល​មក​ពី​ជាតិពុល មាន​ក្នុង​គ្រាប់​គូ​លេ​ន​ដែល​ជម្រុញ​ឲ្យ​មានការ​ធ្លាក់​ជាតិ​ស្ករ​ក្នុង​សរីរាង្គ ហើយនឹង​បណ្ដាល​ឲ្យ​មានការ​ខ្វះ​ជាតិ​ស្ករ​។

បាតុភូត​ផ្ទុះ​ជំ​ងឹ​រលាក​ខួរក្បាល​សម្លាប់​មនុស្ស​សាហាវ​បែប​នេះ ក៏​កើត​មាន​ក្នុង​បណ្ដា​តំបន់​ផលិត​ផ្លែ​គូ​លេ​ន នៅ​វៀតណាម​និង​បង់​ក្លា​ដែ​ស​។ កាលពី​ឆ្នាំ​២០១៤​ជំងឺ​នោះ​បាន​សម្លាប់​កុមារ​៣៥៥​នាក់ តែ​មាន​អ្នក​ស្លាប់​៣៣​នាក់​ប៉ុណ្ណោះ​កាលពី​ឆ្នាំទៅ​មិ​ញ​។ នេះ​បើ​យោង​តាម​កាសែត​ឥណ្ឌា​HUNDUSTAN TIMES។

គ្រូពេទ្យ​ឥណ្ឌា​ម្នាក់​លោក​SRIKANT PRASAD BHARTI​ថ្លែង​ថា បណ្ដា​កុមារ​រង​គ្រោះ​រស់នៅ​ក្នុង​តំបន់​ក្រីក្រ​បំផុត​នៃ​រដ្ឋ​ប៊ី​ហារ​។ កុមារ​ៗ​តែង​នាំ​គ្នា​រត់​លេង​ខាងក្រៅ​ក្រោម​កំ​ដៅ​ក្ដៅហែង បរិភោគ​ផ្លែ​គូ​លេ​ន​ដែល​ខូចគុណភាព​ឬ​មិន​ទាន់​ទុំ​ល្អ​។ ពួក​កុមារ​បាន​ធ្លាក់​ចុះ​អត្រា​ជាតិ​ស្ករ​យ៉ាង​ឆាប់​ក្នុង​ឈាម​ដែល​នាំ​ឲ្យ​មានការ​ប្រកាច់។

រដ្ឋ​ប៊ី​ហារ​ដែល​មាន​ប្រជាជន​ប្រមាណ​១០០​លាន​នាក់ ពេល​នេះ​ជួប​ប្រទះ​នឹង​ដំណាក់កាល​នៃ​ធាតុ​អាកាស​​ក្ដៅហែង ជាមួយ​សីតុណ្ហភាព​ឡើង​ដល់​៤៥​អង្សា​សេ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៨៤​នាក់ ក្នុង​នោះ​៧៨​នាក់​កាលពី​ថ្ងៃ​ទី​១៥​មិថុនា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ