ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អា​មេ​រិ​កមួយ

4 ឆ្នាំ មុន

ប្រទេស​អុីរ៉ង់ ៖ អុី​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​២០​មិថុនា​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ធ្វើ​ចារកម្ម​១​គ្រឿង​របស់​អា​មេ​រិ​ក ដែល​ហោះ​រំលោភ​បំពាន​ដែនអាកាស​ខ្លួន ខណៈ​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ផ្ទុះ​ជម្លោះ​ដោយ​ចំហ​មួយ រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់​។ យន្តហោះ​ម៉ូ​ដែល​GLOBAL…

ប្រទេស​អុីរ៉ង់ ៖ អុី​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​២០​មិថុនា​ថា បាន​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ធ្វើ​ចារកម្ម​១​គ្រឿង​របស់​អា​មេ​រិ​ក ដែល​ហោះ​រំលោភ​បំពាន​ដែនអាកាស​ខ្លួន ខណៈ​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ផ្ទុះ​ជម្លោះ​ដោយ​ចំហ​មួយ រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​តេ​ហេ​រ៉​ង់​។

យន្តហោះ​ម៉ូ​ដែល​GLOBAL HAWK ផលិត​ដោយ​ក្រុមហ៊ុន​អា​មេ​រិ​ក​NORTHROP GRUMMAN ត្រូវ​បាញ់​ធ្លាក់​នា​វេលា​ព្រឹក ពីលើ​ខេត្ត​ជាប់មាត់​សមុទ្រ​HORMOZGAN​ភាគ​ខាងត្បូង​អី​ុ​រ៉​ង់​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ​របស់​កង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​៉​ង់​។ តាម​សេចក្ដី​ប្រកាស​នោះ​ថា យន្តហោះ​នេះ​ត្រូវ​បាញ់​ធ្លាក់ ដោយ​មី​ស៊ី​ល​១​គ្រាប់ របស់​កងកម្លាំង​អាកាស នៃ​កង​ឆ្មាំ​បដិវត្តន៍ ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ទល់មុខ​ភ្នំ​ម៉ូ​បា​រ៉ា​ក់ ពេល​ហោះ​រំលោភ​បំពាន​ដែនអាកាស​អុីរ៉​ង់​។

កងទ័ព​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១៩​មិថុនា បាន​បង្កើន​ការ​ចោទប្រកាន់​ប្រឆាំង​អុី​រ៉​ង់​ថា ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នាវា​ដឹក​ប្រេង​២​គ្រឿង កាលពី​ថ្ងៃ​ទី​១៣​មិថុនា​ក្នុង​សមុទ្រ​អូ​ម៉​ង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ