ខេត្តព្រៃវែង ៖ ស្ត្រីវ័យក្មេងម្នាក់បានចង.កស្លាប់ចោលប្តី និងកូនដោយគ្មានមូលហេតុធ្វើអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចុះទៅធ្វើកោសល្យវិច្ច័យព្រោងព្រាត ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩ មិថុនានេះ នៅនឹងផ្ទះរបស់ស្ត្រីរងគ្រោះ ដែលស្ថិតក្នុងភូមិខ្សាច់ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ។
ស្ត្រីដែលចង.កសម្លាប់ខ្លួនឯងនេះមានឈ្មោះ ម៉ៅ បូផា អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ និងមានប្តីព្រមទាំងកូនតូចៗចំនួន២នាក់ផងដែរ ។
លោក ជា ហេង អធិការនគរបាលស្រុកពាមជរ បានអោយដឹងថា តាមការចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យនៅលើសាកសព ស្ត្រីរងគ្រោះបានប្រើខ្សែលីឡុងពណ៌ខ្មៅ ប្រវែង៦ម៉ែត្រ ចង.កខ្លួនឯងទៅនឹងរនងផ្ទះ រហូតបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ដោយពុំឃើញមានស្លាកស្នាមអ្វីផ្សេងនោះទេ ។
ចំណែកពាក់ពន្ធ័ទៅនឹងមូលហេតុនៃការស្លាប់នេះ គឺនៅមិនទាន់អាចសន្និដ្ឋានច្បាស់នៅឡើយទេ ព្រោះក្នុងខ្លួនជនរងគ្រោះពុំមានជម្ងឺ ហើយជនរងគ្រោះក៏មិនដែលមានគំនុំ ឬទំនាស់អ្វីជាមួយអ្នកជិតខាង ឬជាមួយប្តីអីនោះដែរ ។ ប៉ុន្តែបើយោងតាមសម្តីរបស់អ្នកស្រុកជិតខាង បាននិយាយថា ពីរបីថ្ងៃមុនពេលស្លាប់ ស្ត្រីរងគ្រោះបានដើរផ្តាំផ្ញើអ្នកស្រុកជិតខាងអោយជួយមើលថែកូនរបស់នាងផង ព្រោះនាងមិនបាននៅមើលថែកូននាងតទៅទៀតទេ ។
អ្នកស្រុកបានបញ្ជាក់ថា ពេលលឺនាងនិយាយផ្តាំផ្ញើបែបនេះគ្រប់គ្នាចេះតែឆ្ងល់ ហេតុអ្វីនាងនិយាយបែបនេះ តែមិនបានសួរនាំអ្វីទេ ស្រាប់តែ២-៣ថ្ងៃក្រោយ ឃើញនាងចង.កស្លាប់តែម្តង ទើបសង្ស័យថា នាងមានអាការកំរោលចូល ឬអាចមានវិញ្ញាណអ្វីមកនាំអោយសម្លាប់ខ្លួន ដើម្បីយកនាងទៅនៅជាមួយ ។ តែទោះជាយ៉ាងណានេះ គ្រាន់តែជាការសន្និដ្ឋានតាមរបៀបអបិយជំនឿដែលគ្មានមូលដ្ឋានច្បាស់លាស់ គឺមិនអាចយកជាការបានទេ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ