ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តែងតាំង​មុខ​តំណែង​ថ្មី អគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋាន​សាលាឧទ្ធរណ៍​

4 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជ​ធានី​ភ្នំពេញ ៖ កាល​វេលា​រសៀល​ថ្ងៃ​ទី​១៩ ​មិថុនា ​នៅ​សាល​ប្រជុំ​សាលាឧទ្ធរណ៍​ មាន​រៀប​ចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ថ្មី អគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋានរដ្ឋបាល​សាលា​ឧទ្ធរណ៍ ដោយ​ត្រូវ​តែងតាំង​លោកទូច ថា​រិ​ទ្ធិ…

​​រាជ​ធានី​ភ្នំពេញ ៖ កាល​វេលា​រសៀល​ថ្ងៃ​ទី​១៩ ​មិថុនា ​នៅ​សាល​ប្រជុំ​សាលាឧទ្ធរណ៍​ មាន​រៀប​ចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ថ្មី អគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋានរដ្ឋបាល​សាលា​ឧទ្ធរណ៍ ដោយ​ត្រូវ​តែងតាំង​លោកទូច ថា​រិ​ទ្ធិ ជំនួស​លោក ប៉ុន សាវ៉ា​ត់ ដែល​ត្រូវ​ចូល​និវត្តន៍​ ។ ពិធី​នេះ ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក អង្គ វង្ស​វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​រួម​ទាំង​មន្ត្រី​អង្គភាព​នានា ជុំវិញ​សាលាឧទ្ធរណ៍​ផង​ដែរ​។

នៅ​ក្នុង​ពិធី​នេះ​លោក ទូច ថា​រិ​ទ្ធិ ជា​អគ្គលេខាធិការ​ថ្មី បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​អនុវត្ត​ការងារ​ឲ្យ​បាន​សម​ស្រប​ទៅ​តាម​ច្បាប់​ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ សេចក្តីណែនាំ គោលនយោបាយ និង​ខិតខំ​បទដ្ឋាន​គតិយុត្តិ​នានា ដែល​កំពុង​មាន​ជា​ធរមាន​ឲ្យ​បាន​ល្អ​ប្រសើរ និង​ខិតខំ​អនុវត្ត​តាម​ការ​ដឹកនាំ​របស់​លោក​រដ្ឋមន្ត្រី ប្រធាន អគ្គ​ព្រះរាជអាជ្ញា ជា​ពិសេស​ខិតខំ​អនុវត្ត​ដោយ​យកចិត្តទុកដាក់​តាម​ការ​ដឹកនាំ និង​ចង្អុលបង្ហាញ​ផ្ទាល់​របស់​ប្រធាន និង​អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​។

លោក​នឹង​ខិតខំ​យក​អស់ពី​កម្លាំងកាយ​ចិត្ត និង​ចំណេះដឹង ដើម្បី​អនុវត្ត​ការងារ​ប្រកបដោយ​ឆន្ទៈ​ម្នាស់​ការ​ភក្តីភាព មនសិការ​វិជ្ជាជីវៈ​ក្នុង​ការ​បំពេញ ការងារ​ជូន​សាលាឧទ្ធរណ៍ ប្តេជ្ញា​ចូលរួម​សាមគ្គីភាព សហការ​ជាមួយ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការ​បំពេញការងារ​ជូន​សាលាឧទ្ធរណ៍​ឲ្យ​បាន​ល្អ​។ លោក​រដ្ឋមន្ត្រី​យុត្តិធម៌ បាន​ថ្លែង​អបអរ​ចំពោះ​លោក ទូច ថា​រិ​ទ្ធិ ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ តែងតាំង​មុខ​តំណែង​ជា​អគ្គលេខាធិការ ដើម្បី​ដឹកនាំ​គ្រប់គ្រង និង​អនុវត្ត​ភារកិច្ច​ជំនួស​លោក ប៉ុន សាវ៉ា​ត់ ដែល​ត្រូវ​ចូល​និវត្តន៍​។

ក្នុង​ឱកាស​នោះ​ដែរ​ រដ្ឋមន្ត្រីបាន​ធ្វើការ​ណែនាំ​ដល់​លោក ទូច ថា​រិ​ទ្ធិ ត្រូវ​អនុវត្ត​ការងារ​ឲ្យ​បាន​សម​ស្រប​តាម​ច្បាប់ និង​ខិតខំ​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​កំពុង​មាន​ជា​ធរមាន​ឲ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​ត្រូវ​ខិតខំ​ពង្រឹង​ការ​អនុវត្ត ការងារ​ឲ្យ​បាន​សម​ស្រប​តាម​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត /០៦១៩/៧២៤​ចុះ
ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៩ របស់​ព្រះមហាក្សត្រ​។

លោក​រដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​សាលាឧទ្ធរណ៍ ក៏​ដូច​ជា ប្រធាន អនុប្រធាន សាលាឧទ្ធរណ៍ និង​អគ្គ​ព្រះ​រា​ជ្ញា អគ្គ​ព្រះរាជអាជ្ញា​រង ព្រះរាជអាជ្ញា​ព្រម ទាំង​មន្ត្រី ទាំងអស់ នៃ​អគ្គលេខា​ធិការដ្ឋាន​រដ្ឋបាល​សាលាឧទ្ធរណ៍ ត្រូវ​មាន​សាមគ្គីភាព ទំនាក់ទំនង​ល្អ និង​ការ​អនុវត្ត​កិច្ចការ​ដោយ​ឈរ​លើ​គោល​ការ​ច្បាប់ ព្រមទាំង​ការ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ និង​មនសិការ​វិជ្ជា​វៈ ក្នុង​ការ​អនុវត្ត​ការងារ និង​គិតគូ​ផលប្រយោជន៍​រួម​ជា​ធំ ទើប​យើង​ទទួល​បាន​ប្រសិទ្ធភាព​ការងារ​ខ្ពស់ និង​ការ​ទទួល​បានការ​គោរព​គាំទ្រ​ពី​សំណាក់​មហាជន​។លោក​រដ្ឋមន្ត្រី បាន​ស្នើ​ដល់​លោក ទូច ថា​រិ​ទ្ធិ បន្ត​ខិតខំ​ប្រឹងប្រែង​ពង្រឹង​កិច្ចការ​រដ្ឋបាល​សាលាឧទ្ធរណ៍ កិច្ចការរដ្ឋបាល​នានា និង​ពង្រឹង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ ។

គួរ​បញ្ចា​ក់ថា លោក​ទូ ថា​រិ​ទ្ធិ គឺជា​មន្ត្រី​ម្នាក់​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ ទើប​ថ្នាក់ដឹកនាំ និង​ព្រះមហា​ក្សត្រផ្តល់​ទំនុកចិត្ត​តែងតាំង​ជា អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​សាលាឧទ្ធរណ៍ សាក​សម​ទៅ​នឹង​ភាព​អំណត់​ព្យាយាម​លះបង់​កម្លាំងកាយ​ចិត្ ត​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​កន្លង​ទៅ​