ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ផ្ងារ​បាត់​…​ពូកែ​ស្អុយ​ពេក ​ជប៉ុន ​កែ​ច្នៃ​ក្លិន​ចេញពី​ឡាន​បូម​លូ​ទៅ​ជា​ក្លិន​សូកូឡា !

4 ឆ្នាំ មុន

ចាប់ពី​ពេល​នេះ​ទៅ អ្នកបើកបរ​នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន មិន​ចាំបាច់​ខំ​បើកឡាន​គេច​ពី​ឡាន​បូម​លូ​ទៀត​ទេ ព្រោះ​វា​លែង​ស្អុយ​ទៀត​ហើយ ។ ឥលូវ​នេះ​ឡាន​ទាំងនោះ​នឹង​ធុំក្លិន​សូកូឡា ។ ក្រុមហ៊ុន​បួន​នៅ​ទីក្រុង​អូ​សា​កា​បាន​សហការ​គ្នា​បង្កើត​បាន​ដំណោះស្រាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្លិន​អាក្រក់​របស់​ឡាន​បូម​លូ ។…

ចាប់ពី​ពេល​នេះ​ទៅ អ្នកបើកបរ​នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន មិន​ចាំបាច់​ខំ​បើកឡាន​គេច​ពី​ឡាន​បូម​លូ​ទៀត​ទេ ព្រោះ​វា​លែង​ស្អុយ​ទៀត​ហើយ ។ ឥលូវ​នេះ​ឡាន​ទាំងនោះ​នឹង​ធុំក្លិន​សូកូឡា ។

ក្រុមហ៊ុន​បួន​នៅ​ទីក្រុង​អូ​សា​កា​បាន​សហការ​គ្នា​បង្កើត​បាន​ដំណោះស្រាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្លិន​អាក្រក់​របស់​ឡាន​បូម​លូ ។ នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ​ពួក​គេ​បាន​ប្រកាស​ថា បាន​រក​ឃើញ​ដំណោះស្រាយ​ហើយ ដោយ​ធ្វើ​ឲ្យ​ឡាន​បូម​លូ​មាន​ក្លិន​ឈ្ងុយ​សូកូឡា ។

ក្លិន​នោះ​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ទឹកអប់​មួយ​ឈ្មោះ​ថា Yamamoto ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​គ្រឿង​ឧស្សាហកម្ម Shikibo​។ គេ​ហៅ​វា​ថា «Deo-Magic» ឬ​ក៏ «​ក្លិន​វេទមន្ត​» ដែល​ក្លិន​នោះ​ក៏​អាច​រក​ឃើញ​នៅ​តាម​ខោ​ទឹកនោម​កូន​ក្មេង​ផង​ដែរ ។ គេ​ចាក់​វា​លាយ​ជាមួយ​ទឹកលូ​ក្នុង​ឡាន​ដើម្បី​ឲ្យ​ក្លិន​នោះ​ចេញ​មក​ក្រៅ​សាយភាយ​ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​។

គេ​ឃើញ​មានការ​មិន​ពេញចិត្ត​ពី​សំណាក់​មនុស្ស​មួយ​ចំនួន​ដោយ​លើក​ឡើង​ថា វា​អាច​ធ្វើ​ឲ្យ​មានការ​ខ្ពើមរអើម​ទៅ​លើ​សូកូឡា​ព្រោះ​វា​មាន​ពណ៌​ដូច​លាមក​ដែរ​។ គេ​គួរតែ​យក​ក្លិន​អ្វី​ផ្សេង​មក​ដាក់​ល្អ​ជាង ។ ប្រេង​ក្រអូប​ដាក់​តាម​ឡាន​បូម​លូ​នោះ​មាន​តម្លៃ​ថ្លៃ​គួរសម ដែល​២០​លី​ត្រ​ថ្លៃ​៣៤៤​ដុល្លា ៕

ប្រភព ៖ odditycentral , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ