ប្លែកៗ៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ត្រី Coelacanth ដែលធ្លាប់ត្រូវគេជឿថាបានផុតពូជតាំងពី ៦៦ លានឆ្នាំមុន នៅតែមានជីវិតនៅក្នុងសមុទ្រជម្រៅ។
ប្រភេទត្រីបុរាណនេះអាចរស់បានជិត ១០០ ឆ្នាំ មានរយៈពេលផើមរហូតដល់ ៥ ឆ្នាំ ដែលជារយៈពេលវែងបំផុតមួយក្នុងចំណោមសត្វដែលមានឆ្អឹងកងខ្នង។ ការរកឃើញថ្មីៗនេះកំពុងជួយអ្នកវិទ្យាសាស្ត្រស្រាវជ្រាវបន្ថែមអំពីប្រវត្តិវិវត្តន៍របស់សត្វមានឆ្អឹងកងខ្នងនៅលើភពផែនដី៕
ចែករំលែកព័តមាននេះ