ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាម៉េរិកទម្លាយរូបភាពថ្មីពីវត្ថុហោះមិនស្គាល់ប្រភព​ បង្កការចាប់អារម្មណ៍

12 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មន្ទីរបញ្ចកោណ បានបញ្ចេញវីដេអូថ្មីដែលត្រូវបានលាក់សម្ងាត់ពីមុន ស្តីពីវត្ថុហោះមិនស្គាល់អត្តសញ្ញាណ។

វីដេអូមួយថតបាននៅលើមហាសមុទ្រអាត្លង់ទិកឆ្នាំ២០២០ បង្ហាញវត្ថុមួយមានរាងចម្លែក ខណៈវីដេអូមួយទៀតបង្ហាញវត្ថុរាងដូចផ្កាយ៦ជ្រុង កំពុងហោះដោយគ្មានសញ្ញាម៉ាស៊ីនបាញ់ឧស្ម័នច្បាស់លាស់។

អាជ្ញាធរអាម៉េរិកបញ្ជាក់ថា ឯកសារទាំងនេះត្រូវបានផ្ទៀងផ្ទាត់ ហើយអ្នកជំនាញកំពុងបន្តសិក្សាអំពីប្រភព និងលក្ខណៈរបស់វា៕