ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្តៅខ្លាំងពេក! នៅអ៊ីតាលី អ្នកជិតខាងប្តឹងគ្នារឿងម៉ាស៊ីនត្រជាក់ ខណៈប៉ូលិសចេញល្បាតចាប់អ្នកដំឡើងខុសច្បាប់

1 អាទិត្យ មុន

​ទីក្រុងរ៉ូម៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អំឡុងរលកកម្ដៅខ្លាំង​ នៅទីប្រជុំជនទេសចរណ៍ Portofino​ នៃប្រទេសអ៊ីតាលីបានក្លាយជារឿងភ្ញាក់ផ្អើល បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនដំឡើងម៉ាស៊ីនត្រជាក់ដោយគ្មានការអនុញ្ញាត។

អ្នកជិតខាងខ្លះថែមទាំងលួចថតរូប និងផ្ញើភស្តុតាងទៅប៉ូលិស ដើម្បីរាយការណ៍អ្នកល្មើស។ អាជ្ញាធរបានបញ្ជាឱ្យរុះរើម៉ាស៊ីនត្រជាក់ខុសច្បាប់ ហើយអ្នកមិនគោរពអាចប្រឈមនឹងការផាកពិន័យរហូតដល់ ៥ម៉ឺនអឺរ៉ូ។ មូលហេតុគឺដើម្បីការពារទេសភាព និងសោភណភាពទីក្រុងបេតិកភណ្ឌ ទោះបីប្រជាជនកំពុងប្រឈមនឹងអាកាសធាតុក្តៅខ្លាំងក៏ដោយ៕