ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច ​តុលាការ​កាត់ទោស​ចំប៉ី​ខ្មៅ​ដែល​ជេរ​ប្រមាថ​ពូជសាសន៍​ខ្មែរ​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជន​ជាប់​ឈ្មោះ យិ​ន ហេង ហៅ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជន​ជាប់​ឈ្មោះ យិ​ន ហេង ហៅ ចំប៉ី​ខ្មៅ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​២​ឆ្នាំ ទោស​អនុវត្ត​ទោស​ត្រឹម​១​ឆ្នាំ ទោស​សល់​ប៉ុន្មាន​ត្រូវ​ព្យួរ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣​លាន​រៀល ។

ជនជាប់ចោទ​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​អោយ​មានការ​រើសអើង និង​បទ​ជេរ​ប្រមាថ​ជា​សាធារណៈ តាម​មាត្រា​៤៩៦ នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ ហើយ​ចៅក្រម​ចេញ​ដីកា​ស៊ើបសួរ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន នៅ​យប់​ថ្ងៃ​ទី​០៦ កុម្ភៈ ២០១៩ ។ នៅ​ក្នុង​សវនាការ​ជនជាប់ចោទ​បាន​សារភាព​កំហុស​ថា ខ្លួន​គេ​ពិតជា​បាន​ជេរ​ត្មះ​តិ​ដៀល ដូច​នៅ​ក្នុង​វី​ដេ​អូរ​ឃ្លី​ប​យ៉ាង​ដូច្នេះ​មែន ដោយសារ​ខឹងសម្បា និង​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​របស់​គេ​ដោយ​មិនដឹង​មូលហេតុ ។ ជាមួយ និង​ការ​សារភាព​កំហុស​ជន​ត្រូវ​ចោទ​ក៏​បាន​សូម​អភ័យទោស​សំណាក់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ចំពោះ​កំហុសឆ្គង​ដែល​កើតឡើង​នោះ ។

ដោយសារ​ជន​ត្រូវ​ចោទ​បាន​សារភាព​កំហុស មិន​មាន​ឧបសគ្គ​ស្មុ​គ្រ​ស្មាញ​ដល់​នីតិវិធីតុលាការ ចៅក្រម​ជំនុំ​ជំ​រះ លោក ម៉ៅ ស៊ី​ណា ក៏​បាន​សម្រេច​លើក​ពេល​ទៅ​ប្រកាស​សាលក្រម​រឿង​ក្ដី​នេះ​នៅ​ថ្ងៃ​ទី​២០ មិថុនា​នេះ ។

បញ្ជាក់ ៖ យិ​ន ហេង ហៅ​ចំ​ប៊ី​ខ្មៅ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នៅ ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​ទឹកដី​ខណ្ឌដូនពេញ ហើយ​បាន​បញ្ជូន​មក​កាន់​តុលាការ​នៅ​ថ្ងៃ​ទី ០៦​កុម្ភៈ ។ ដើមចម​ដែល​នាំ​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ រូប​នេះ គឺ​កាលពី​វេលា​ម៉ោង​១៧​និង​២៥​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ព្រះ​បរមរាជវាំង ជនសង្ស័យ​បាន​បង្ហោះ​សារ​ជា​អក្សរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចំប៉ី​ខ្មៅ Chompey Khmoa ថា ជូន​ពូជ​អា​ខ្មែ​រតិ​រិ​ច្ឆា​ន​៣​នាក់ ដែល​ជិះ​ម៉ូតូ​មក​ខោក​ក្បាល​ខ្ញុំ​តាម​ផ្លូវ និង​មាន​ភ្ជាប់​ឃ្លី​ប វី​ដេ​អូ​រយៈពេល ១​នាទី​៥៣​វិនាទី ដោយ​ជេរ​ក្រុម​ជន​បង្ក​ដែល​បាន​វាយ​ក្បាល គាត់​មួយ​ក្រ​ញ៉ និង​បាន​ប្រមាថ​ដល់​ពូជសាសន៍​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ ។

ការ​ប្រមាថ​ពូជសាសន៍​ខ្មែរ ដោយសារ​កំហឹង​ចំពោះ​អ្នក​វាយ​ក្បាល​គាត់​បែប​នេះ​បាន​ធ្វើ​ឲ្យ មហាជន ជា​ពិសេស​ក្រុម​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថ្កោលទោស និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ជន​នេះ​អោយ​ខាង​តែ​បាន ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​អោយ​ស័​ក្ដ​សម​ទៅ និង​កំហុស ។ ជា​ការ​កត់សម្គាល់​ឈ្មោះ​យិ​ន ហេង ប្រើ​អា​ខោ​ន​ហ្វេ​ស​បុក​ឈ្មោះ​ច​ម្បី​ខ្មៅ​នេះ ធ្លាប់​បង្ក​ការ​ក្ដៅក្រហាយ​តាម​បណ្ដាញ​សង្គម​ច្រើន​ដង​ហើយ តាំងពី​ករណី​ដែល​អង្គការ​យូ​នី​ស្កូ​ចុះបញ្ជី​ទទួលស្គាល់​ល្ខោនខោល របស់​ខ្មែរ​ចូល​ជា​បិ​តិ​ភ័​ណ្ឌ​ពិភពលោក និង​ជម្លោះ​កន្លែង​ចត​យានយន្ត​ជាដើម ដោយ​អាជ្ញាធរ​ខ័​ណ្ឌ​បានអោយ​ជន​នេះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បង្ក​បញ្ហា​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ