អាណិតគាត់ណាស់​ សូម្បីគ្រូពេទ្យក៏ទាល់​តម្រិះដែរ


​តាម​ប្រភព​ព​ី Oddity Central បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​អាយុ​៤៦​ឆ្នាំ បាន​ប្រកាស​សុំ​ជំនួយ​ពី​មហាជន ក្រោយ​ពី​គ្រូពេទ្យ​រក​មូលហេតុ​ដែល​ធ្វើ​ឱ្យ​សុដន់​របស់​គាត់​ឡើង​ធំ​មិន​ឈប់​​មិនឃើញ​ទាល់តែ​សោះ​។ គាត់​ត្រូវ​ដើរ​ដោយ​ប្រើ​ឈើច្រត់ ទើប​អាច​ទប់​ទម្ងន់​សុដន់​របស់​គាត់​បាន​។

Lam Phrai Si Nuan អាយុ​៤៦​ឆ្នាំ ដែល​រស់នៅ​ក្នុង​ខេត្ត Phitsanulok មានការ​កើនឡើង​នូវ​ទំហំ​សុដន់​មិន​ឈប់ ចាប់ពី​៩​ខែ​មុន ហើយ​ធំ​ខ្លាំង​រហូត​ដល់​ដើរ​ប្រើ​ឈើច្រត់ ​។ គាត់​បាន​ប្រាប់​ថា គាត់​បាន​ទៅ​ជួប​គ្រូពេទ្យ​ជា​ច្រើន​នាក់​មក​ហើយ តែ​គេ​មិន​រក​ឃើញ​កោសិកា​មហារីក ឬមូលហេតុ​នៅ​ពីក្រោយ​ការ​ឡើង​ធំ​នេះ​ទេ​។

ព្រោះតែ​រក​មូលហេតុ​មិនឃើញ ទើប​គ្រូពេទ្យ​មិនដឹង​ជា​ត្រូវ​ឱ្យ​ការ​ព្យាបាល​របៀប​ណា​ឡើយ​។ មក​ដល់​ពេល​នេះ ស្ត្រី​រូប​នេះ​មិន​អាច​មាន​ប្រាក់​បន្ត​ការ​ពិនិត្យ​ពី​ពេទ្យ​មួយ​ទៅ​ពេទ្យ​មួយទៀត​ឡើយ ដែល​ត្រូវ​បង្ខំចិត្ត​ប្រកាស​សុំ​ជំនួយ​ពី​មហាជន​។

គាត់​បាន​ប្រាប់​ថា សុដន់​របស់​គាត់​ចាប់ផ្តើម​ឡើង​ធំ​កាលពី​៨​ឬ​៩​ខែ​មុន ដែល​ពេល​នោះ​ខាងឆ្វេង​គឺ​ឡើង​ធំ​មុនគេ​។ ទើបតែ​៥​ខែ​មុន​នេះ​ទេ ដែល​ខាងស្តាំ​ចាប់ផ្តើម​រីក​មាឌ​ដែរ​។ មក​ដល់​ពេល​នេះ គាត់​ត្រូវ​ពាក់​ថង់​ក្រណាត់ ដើម្បី​ទ្រ​សុដន់​ទាំង​ទ្វេ ដែល​ធ្វើ​ឱ្យ​ក និង ឆ្អឹងខ្នង​របស់​គាត់ មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​។

មហាជន​គ្រាន់តែ​សង្ឃឹមថា ពួក​គេ​អាច​ជួយ​ឱ្យ​គាត់​ឆាប់​រក​ឃើញ​មូលហេតុ​នៃ​ជម្ងឺ ហើយ​និង​ទទួល​ការ​ព្យា​បាល​បាន​ត្រឹមត្រូវ​ ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ