ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​-ប្រពន្ធ​​នេះ ត្រូវ​​គេ​រិះគន់​យ៉ាង​​ចាស់​ដៃ

4 ឆ្នាំ មុន

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា ប្តី​-ប្រពន្ធ​មួយគូ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ ដោយសារ​តែ​បាន​រៃ​អង្គាសប្រាក់ សម្រាប់​ចំណាយ​លើ​ការ​ដើរ​លេង​នៅ​អាហ្វ្រិក ដែល​មាន​តម្លៃ​៩០០០​ផោន ​។ Catalin Onc…

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា ប្តី​-ប្រពន្ធ​មួយគូ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ ដោយសារ​តែ​បាន​រៃ​អង្គាសប្រាក់ សម្រាប់​ចំណាយ​លើ​ការ​ដើរ​លេង​នៅ​អាហ្វ្រិក ដែល​មាន​តម្លៃ​៩០០០​ផោន ​។ Catalin Onc អាយុ​២០​ក្រាស់ សព្វថ្ងៃ​រស់នៅ​ជាមួយ​ប្រពន្ធ​ឈ្មោះ Elena Engelhardt ក្នុងផ្ទះ​ម្តាយ​បង្កើត​របស់​ខ្លួន ហើយ​ចង់ទៅ​ដើរ​លេង​នៅ​ទ្វីបអាហ្វ្រិក ​។

គេ​អះអាង​ថា ការ​ទៅ​ដើរ​លេង​នេះ គឺ​ដើម្បី​ទៅ​ណែនាំ​ដល់​ប្រជាជន​ទីនោះ​ឱ្យ​យល់​ដឹង​ពី​បញ្ហា​ផ្លូវចិត្ត​។ ចំណង់​ក្នុង​ការ​ដើរ​លេង​របស់​ពួក​គេ គឺ​មិន​ធ្វើ​ឱ្យ​គេ​ខំ​ទៅ​រក​ការងារ​ធ្វើ​យក​លុយ​មក​ចំណាយ​អ្វី​ទេ​។

ផ្ទុយ​ទៅ​វិញ គេ​បាន​រៃ​អង្គាសប្រាក់​តាម GoFundMe ដោយ​ពឹងផ្អែក​លើ​អំណះអំណាង​ថា ការ​ទៅ​ដើរ​លេង​នេះ​ មិនមែន​អត់​ប្រយោជន៍​នោះ​ទេ​ វា​ជួយ​មនុស្ស​ឱ្យ​យល់​ដឹង​ពី​បញ្ហា​ផ្លូវចិត្ត​។ អ្វី​ដែល​លើស​ខ្លាំង គឺ​ពួក​គេ​ថា ការ​រក​ការងារ​ធ្វើ​មិនមែន​ជា​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ​នោះ​ទេ​ ។ គេ​បាន​ប្រាប់​ថា​ «មាន​អ្នក​ខ្លះមក​ប្រាប់​ឱ្យ​ពួក​យើង​ទៅ​រក​ការងារ​ធ្វើ តែ​វា​មិន​សំខាន់​នោះ​ទេ នៅ​ពេល​ដែល​យើង​អាច​ជួយ​ដល់​ដទៃ​បាន​» ។

មក​ដល់​ពេល​នេះ គេ​អង្គាសប្រាក់​បាន​១៨០​ផោន​ហើយ​។ សព្វ​ថ្ងៃនេះ ការ​រស់នៅ​របស់​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់ គឺ​ពឹងផ្អែក​លើ​ម្តាយ ដែល​ខំធ្វើការ​ដល់​ទៅ​ពីរ​កន្លែង​។ ផ្ទុយ​ពី​ការ​រអៀសខ្លួន​គេ​បែរ​ទៅ​ជា​ថា ម្តាយ​របស់​គេ​សប្បាយ​ចិត្តនឹង​ផ្តល់​លុយ​ឱ្យ​។ ដូចនេះ គេ​ត្រូវ​តែ​ទទួល​។ តើ​លោក​អ្នក​គិត​យ៉ាងណា​ដែរ ចំពោះ​ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ ? (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ