ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​គួរតែ​​ចៀសវាងអាហារទាំង​នេះ​ក្នុង​ពេល​មក​រដូវ

4 ឆ្នាំ មុន

ការ​មក​រដូវ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ស្ត្រី ហើយ​អាកា​រៈដែ​លអាច​កើតឡើង​ក្នុង​ពេល​មក​រដូវ​អាច​ជា​ការ​ឈឺចាប់​ក្នុង​ពោះ​ផ្នែក​ខាងក្រោម ដែល​កើតឡើង​ចាប់ពី​តិចតួច​រហូត​ដល់​ធ្ងន់ធ្ងរ​។ ក្រៅពី​នេះ អ្នក​ក៏​គួរតែ​គិតគូរ​អំពី​ចំណីអាហារ​ដែល​ត្រូវ​ញ៉ាំ​ដែរ ជា​ពិសេស​អាហារ​ដែល​ត្រូវ​ចៀសវាង​តែ​ម្តង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អាកា​រៈ​នៃ​ការ​មក​រដូវ​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។​ខាងក្រោម​នេះ​អាហារ​ដែល​អ្នក​គួរតែ​ចៀសវាង​ក្នុង​ពេល​មក​រដូវ​តាំងពី​ពេល​ចាប់ផ្តើម​៖ ១-អាហារ​ប្រៃ ៖ បញ្ហា​នៃ​ការ​ញ៉ាំ​អាហារ​ប្រៃ​ច្រើន​ក្នុង​ពេល​មក​រដូវ…

ការ​មក​រដូវ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ស្ត្រី ហើយ​អាកា​រៈដែ​លអាច​កើតឡើង​ក្នុង​ពេល​មក​រដូវ​អាច​ជា​ការ​ឈឺចាប់​ក្នុង​ពោះ​ផ្នែក​ខាងក្រោម ដែល​កើតឡើង​ចាប់ពី​តិចតួច​រហូត​ដល់​ធ្ងន់ធ្ងរ​។ ក្រៅពី​នេះ អ្នក​ក៏​គួរតែ​គិតគូរ​អំពី​ចំណីអាហារ​ដែល​ត្រូវ​ញ៉ាំ​ដែរ ជា​ពិសេស​អាហារ​ដែល​ត្រូវ​ចៀសវាង​តែ​ម្តង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អាកា​រៈ​នៃ​ការ​មក​រដូវ​មាន​លក្ខណៈ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។​ខាងក្រោម​នេះ​អាហារ​ដែល​អ្នក​គួរតែ​ចៀសវាង​ក្នុង​ពេល​មក​រដូវ​តាំងពី​ពេល​ចាប់ផ្តើម​៖

១-អាហារ​ប្រៃ ៖ បញ្ហា​នៃ​ការ​ញ៉ាំ​អាហារ​ប្រៃ​ច្រើន​ក្នុង​ពេល​មក​រដូវ វា​នឹង​ធ្វើ​ឲ្យ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន ដែល​ជា​ហេតុ​នាំ​ឲ្យ​ហើម​បាន​។ ដូច្នេះ​ហើយ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ហើម​ស្ពុល​ៗ​ក្នុង​ពេល​មក​រដូវ​បើសិនជា​នៅ​ញ៉ាំ​អាហារ​ប្រៃ​ច្រើន​ទៀត​។

២-គ្រឿង​ស្រវឹង ៖ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​ពេល​មក​រដូវ​មិនមែន​ជា​រឿង​ល្អ​ឡើយ​ទោះបីជា​វា​អាច​ជួយ​សម្រួល​​ដល់​អារម្មណ៍​ឈឺចាប់​ខ្លះ​ក៏​ដោយ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​ពេល​មក​រដូវ​ប្រហែលជា​ធ្វើ​ឲ្យ​រដូវ​មក​មិន​ទៀង រួម​ទាំង​នាំ​ឲ្យ​ចំនួន​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ឡើង​ខ្ពស់ ដែល​ជា​ហេតុ​នាំ​ឲ្យ​ការ​ឈឺចាប់​ក្នុង​ពេល​មក​រដូវ​កាន់តែ​ធ្ងន់ធ្ងរ​ដែរ​។

៣-ជាតិ​កាហ្វេ​អុីន ៖ ការ​ញ៉ាំ​កាហ្វេ ឬ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​គ្រប់យ៉ាង​ក្នុង​ពេល​មក​រដូវ ប្រហែលជា​ធ្វើ​ឲ្យ​កម្រិត​នៃ​ការ​ថប់​អារម្មណ៍​កើនឡើង និង​ប៉ះពាល់​ដល់​ការ​គេង​បាន​។ នេះ​ដោយសារ​តែ​ជាតិ​កាហ្វេ​អ៊ី​ន​ធ្វើ​ឲ្យ​មិន​ងងុយគេង​តែ​ម្តង​។ ក្រៅពី​នេះ​វា​ក៏​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ថែម​ទៀត​។

៤-អាហារ​មាន​ជាតិ​ខ្លាញ់ ៖ អ្នក​ប្រហែលជា​ឃ្លាន​អាហារ​មាន​ជាតិ​ខ្លាញ់​ហើយ​នៅ​ពេល​មក​រដូវ ប៉ុន្តែ​យក​ល្អ​គួរតែ​កុំ​អី​ញ៉ាំ​ល្អ​ជាង​។ ចូរ​ចាំ​ថា ស្បែក​ក្នុង​ពេល​នេះ​គឺ​ងាយ​នឹង​រលាក​ណាស់​ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន ដូច្នេះ​ការ​ញ៉ាំ​អាហារ​មិន​បាន​ត្រឹមត្រូវ នឹង​ធ្វើ​ឲ្យ​ស្បែក​ងាយ​នឹង​ស្ងួត ដោយសារ​តែ​ការ​ខ្សោះ​ជាតិ​ទឹក​។

៥-អាហារ​កៃ​ឆ្នៃ ៖ អ្នក​ក៏​គួរតែ​ចៀសវាង​អាហារ​កៃ​ឆ្នៃ​ដែរ​ដូច​ជា ស៊ុប​កំប៉ុង អាហារ​លឿន ឬ​របស់​ផ្អាប់ ដោយសារ​តែ​វា​មាន​សារធាតុ​រក្សា​គុណភាព​អាហារ និង​គ្រឿងផ្សំ​ផ្សេង​ៗ​តៀត​ដែល​មិនល្អ​សម្រាប់​អ្នក​ក្នុង​ពេល​មក​រដូវ​ឡើយ​។

ម្យ៉ាងវិញទៀត វា​អាច​រំខាន​ដល់​ការ​ផលិត​អ័រម៉ូន​ដែល​អាច​ធ្វើ​ឲ្យ​អាកា​រៈ​ក្នុង​ពេល​មក​រដូវ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ