ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​មួយ​ក្បាល​នេះ​កំពុង​ធ្វើ​ឱ្យ​អ្នកលេង​អ៊ី​ន​ធើ​ណេ​ត​រំជួលចិត្ត​ដោយសារ​ទ​ង្វើ​របស់​វា

4 ឆ្នាំ មុន

សត្វ​ឆ្កែ​មួយ​ក្បាល​ឈ្មោះ Buboy ទទួល​បានការ​កោតសរសើរ​ពី​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​កាលពី​ខែ​មុន​នៅ​ពេល​ដែល​គេ​ថត​វី​ដេ​អូ​ក្នុង​ ខណៈ​ពេល​ដែល​វា​បាន​បង្ហាញ​ខ្លូ​ន​ឯ​នៅ​សាលារៀន​មួយ​កន្លែង​ទី​ដែល​ម្ចាស់​របស់​វា គឺ​លោក​សាស្ត្រាចារ្យ Carmelito Marcelo ធ្លាប់​ធ្វើការ​នៅ​ទីនោះ​ពី​មុន​មក ហើយ​ក្រោយមក​គាត់​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា…

សត្វ​ឆ្កែ​មួយ​ក្បាល​ឈ្មោះ Buboy ទទួល​បានការ​កោតសរសើរ​ពី​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​កាលពី​ខែ​មុន​នៅ​ពេល​ដែល​គេ​ថត​វី​ដេ​អូ​ក្នុង​ ខណៈ​ពេល​ដែល​វា​បាន​បង្ហាញ​ខ្លូ​ន​ឯ​នៅ​សាលារៀន​មួយ​កន្លែង​ទី​ដែល​ម្ចាស់​របស់​វា គឺ​លោក​សាស្ត្រាចារ្យ Carmelito Marcelo ធ្លាប់​ធ្វើការ​នៅ​ទីនោះ​ពី​មុន​មក ហើយ​ក្រោយមក​គាត់​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ។

នៅ​ក្នុង​ឈុត​វី​ដេ​អូ​នេះ​គឺ Buboy កំពុង​តែ​រង់ចាំ​ដោយ​អត់ធ្មត់​បំផុត​នៅ​ពីមុខ​ទ្វារ​បន្ទប់​នៃ​មហាវិទ្យាល័យ Mabalacat City ក្នុង​ខេត្ត Pampanga ប្រទេស​ហ្វី​លី​ពី​ន ។ ទោះបីជា Buboy ខំ​រង់ចាំ​យ៉ាងណា​ក៏​ដោយ ក៏​វា​មិន​បានឃើញ​បុរស​ដែល​ជា​ម្ចាស់​របស់​វា​នោះ​ទេ ចាប់តាំងពី​លោក Marcelo បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​ដើម្បី​ថែទាំ​សុខភាព​ដែល​យ៉ាង​ហោច​ណាស់​រយៈពេល​ពី​រស​ប្តា​ហ៍​មក​ហើយ ។

សូម​រំឭក​ថា Buboy គឺជា​ឆ្កែ​ដែល​គ្មាន​ម្ចាស់ ប៉ុន្តែ​ត្រូវ​បាន​លោក Marcelo យម​មក​ចិញ្ចឹម​អស់​រយៈពេល​ជិត ៤ ឆ្នាំ​មក​ហើយ ។ ឆ្កែ​មួយ​ក្បាស​នេះ​ចូល​ចិត្ត​លោក​សាស្ត្រាចារ្យ​ខ្លាំង​ណាស់​ដោយ​វា​តែងតែ​ដើរ​តាម​គាត់​ទៅ​គ្រប់​ទីកន្លែង​ទាំងអស់ ។ បើ​យោង​ទៅ​តាម​ប្អូនថ្លៃ​ស្រី​របស់​លោក Marcelo បានឱ្យ​ដឹង​ថា​លោក​សាស្ត្រាចារ្យ​បាន​ចាត់​ទុក Buboy ជា​កូនពៅ​របស់​គាត់ ។

មាន​សមាជិក​នៅ​ក្នុង​មហាវិទ្យាល័យ​ម្នាក់​បាន​ថត​វី​ដេ​អូ​ពេល​ដែល Buboy កំពុង​រង់ចាំ​សាស្ត្រា​ចារ្យ​នៅ​ខាងក្រៅ​បន្ទប់​មហាវិទ្យាល័យ​របស់​គាត់ បន្ទាប់​មក​ឆ្កែ​ដ៏​ស្មោះ​ត្រង់នេះ​ត្រូវ​បាន​គេ​នាំ​ឱ្យទៅ​មើល​សព​លោក Marcelo ជា​ម្ចាស់​របស់​វា​ដែល​បាន​ស្លាប់ ។ ហើយ​ពេល​ទៅ​មើល​សព​មានរឿង​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ​ដោយ Buboy បាន​បង្ហាញ​នូវ​ភាព​សោកសៅ​យ៉ាង​ខ្លាំង​សម្រាប់​ម្ចាស់​របស់​វា​ដែល​បាន​ស្លាប់​ទៅ ហើយ​វា​មិន​ព្រម​ចាក​ចេញពី​ម​ឈូក​សព​របស់​ម្ចាស់​វា​ទេ ដែល​សកម្ម​ភាព​បែប​នេះ​បាន​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ៕

https://youtu.be/g86E3yx3YWM
https://www.facebook.com/sally.guetadavid/videos/2183841031651866/

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ