ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​៤​យ៉ាង​ដែល​នាំ​ទេវតា​ឱ្យ​ឃ្លាត​ចាក​ទេវ​ភព

4 ឆ្នាំ មុន

នៅ​ពេល​អស់បុណ្យ​កាលណា​ទេវតា​ក៏​ត្រូវ​ស្លាប់​ដូច​មនុស្សលោក​ដែរ គឺ​ច្យុត​ចាក​ឋានសួគ៌ ទៅ​កើត​ក្នុង​កំណើត​ផ្សេង​ៗ​តាម​យថាកម្ម ។ ការ​ស្លាប់​របស់​ទេវតា​ប្រព្រឹត្ត​ទៅ​តាម​បុណ្យ​កុសល​របស់​ខ្លួន​ដែល​ធ្លាប់​បាន​កសាង​មក​អំពី​អតីតជាតិ​គឺ សាង​បុណ្យ​បាន​ច្រើន​ក៏​នៅ​ក្នុង​ឋានសួគ៌​បាន​យូរ តែបើ​សាង​កុសល​បាន​តិច​ក៏​សោយ​ភាព​ជា​ទេវតា​បាន​តិច ។ខាងក្រោម​នេះ​ជា​ការ​អស់​ទៅ​នៃ​ភាវៈ​ជា​ទេវតា​ដោយហេតុ​៤​យ៉ាងៈ ១-​អាយុ​ក្ខ​យេ​ន ដោយ​ការ​អស់​អាយុ…

នៅ​ពេល​អស់បុណ្យ​កាលណា​ទេវតា​ក៏​ត្រូវ​ស្លាប់​ដូច​មនុស្សលោក​ដែរ គឺ​ច្យុត​ចាក​ឋានសួគ៌ ទៅ​កើត​ក្នុង​កំណើត​ផ្សេង​ៗ​តាម​យថាកម្ម ។

ការ​ស្លាប់​របស់​ទេវតា​ប្រព្រឹត្ត​ទៅ​តាម​បុណ្យ​កុសល​របស់​ខ្លួន​ដែល​ធ្លាប់​បាន​កសាង​មក​អំពី​អតីតជាតិ​គឺ សាង​បុណ្យ​បាន​ច្រើន​ក៏​នៅ​ក្នុង​ឋានសួគ៌​បាន​យូរ តែបើ​សាង​កុសល​បាន​តិច​ក៏​សោយ​ភាព​ជា​ទេវតា​បាន​តិច ។
ខាងក្រោម​នេះ​ជា​ការ​អស់​ទៅ​នៃ​ភាវៈ​ជា​ទេវតា​ដោយហេតុ​៤​យ៉ាងៈ

១-​អាយុ​ក្ខ​យេ​ន ដោយ​ការ​អស់​អាយុ

២-​បុញ្ញ​ក្ខ​យេ​ន ដោយ​ការ​អស់​ទៅ​នៃ​បុណ្យ

៣-​អាហារ​ក្ខ​យេ​ន ដោយ​ការ​អស់​អាហារ

៤-​កោ​បេន ដោយ​ការ​ក្រេវក្រោធ​ច្រើន ។

នេះ​សបញ្ជាក់​ថា ជីវិត​យើង​នេះ​គ្មាន​អ្វី​ដែល​ឋិតថេរ​រហូត​ទេ ទីបំផុត​នៃ​ជីវិត​គឺ​មាន​តែ​សេចក្តីស្លាប់​នេះឯង​ចូល​មក​ជំនួស​ឆក់​យកអាយុ​សង្ខារ​យើង​ទៅ​កាន់​ភព​ថ្មី​តាម​យថាកម្ម ដូច្នេះ​អ្នក​ដែល​ទៅ​ជាមួយ​យើង​បាន​មាន​តែ​បុណ្យ​កុសល​ប៉ុណ្ណោះ គួរ​សាធុជន​ប្រឹងប្រែង​សន្សំ​អំពើ​ល្អ​ពី​ឥឡូវនេះ​ទៅ ។