ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងមានបំណងអ្វី បុរស២នាក់ជិះមកផ្តួលម៉ូតូស្ត្រីម្នាក់ ផ្អើលស្ពានអាកាសស្ទឹង​មានជ័យ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នកលក់​គ្រឿងអលង្ការ​ម្នាក់​បាន​យក​គ្រឿងអលង្ការ​ទៅ​ឱ្យ​ជាង​ធ្វើ ហើយ​ដាក់​កាបូប​គ្រឿងអលង្ការ​ក្រោម​កែបម៉ូតូ រួច​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ស្ត្រី​រង​គ្រោះ​តាំងពី​ផ្ទះ​ជាង ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បុរស​ទាំង​២​នាក់​នោះ​ជិះ​ម៉ូតូ​មក​បំ​បុក​ពីក្រោយ បណ្តាល​ឱ្យ​ដួល​ម៉ូតូ និង​ធ្វើ​ឱ្យ​ស្ត្រី​រង​គ្រោះ​រង​របួស ហើយ​គេ​មិនដឹង​ថា​បុរស​ទាំង​២​នាក់​ខាងលើ​មាន​បំណង​អ្វី​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អ្នកលក់​គ្រឿងអលង្ការ​ម្នាក់​បាន​យក​គ្រឿងអលង្ការ​ទៅ​ឱ្យ​ជាង​ធ្វើ ហើយ​ដាក់​កាបូប​គ្រឿងអលង្ការ​ក្រោម​កែបម៉ូតូ រួច​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ស្ត្រី​រង​គ្រោះ​តាំងពី​ផ្ទះ​ជាង ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បុរស​ទាំង​២​នាក់​នោះ​ជិះ​ម៉ូតូ​មក​បំ​បុក​ពីក្រោយ បណ្តាល​ឱ្យ​ដួល​ម៉ូតូ និង​ធ្វើ​ឱ្យ​ស្ត្រី​រង​គ្រោះ​រង​របួស ហើយ​គេ​មិនដឹង​ថា​បុរស​ទាំង​២​នាក់​ខាងលើ​មាន​បំណង​អ្វី​នោះ​ទេ លុះពេល​ឃើញ​អ្នករត់ម៉ូតូឌុប និងរ៉ឺម៉កម៉ូតូកង់បីមកព្រោងព្រាត ធ្វើ​ឱ្យ​បុរសទាំង២នាក់នោះ​ភ័យ​ស្លន់ស្លោ​ក៏​លើក​ម៉ូតូ​ជិះ​ខ្លួន​គេច​បាត់ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៩ ជិត​ស​ណ្ឋា​រ​គារ​ម៉ា​រ៉ា​ឌី ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ស្ត្រី​រង​គ្រោះជា​អ្នកលក់​គ្រឿងអលង្ការ​ម្នាក់​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​កាប់​ស្ទាំង ពាក់​ស្លាក​លេខ ភ្នំពេញ ១WC-៨២៥៣ បាន​រង​របួស​បែក​មាត់ ។ ចំណែក​បុរស​ទាំង​២​នាក់​ដែល​គេ​សង្ស័យ​ថា​បើកបរ​ម៉ូតូ​បំ​បុក​ស្ត្រី​រង​គ្រោះ​ក៏​មិន​ស្គាល់​អត្តសញ្ញាណ​ដែរ បាន​បើក​ម៉ូតូ​គេចខ្លួន​បាត់ ។

តាម​សម្តី​ស្ត្រី​រង​គ្រោះជា​អ្នកលក់​គ្រឿងអលង្ការ​ខាងលើ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ចេញពី​កន្លែង​លក់​គ្រឿងអលង្ការ​នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក និង​ធ្វើ​ដំណើរ​ទៅ​ម្តុំ​វត្ត​សាមគ្គី​រង្សី ក្នុង​គោលបំណង​យក​គ្រឿងអលង្ការ​(​កង​ឈុត​)​ទៅ​ឱ្យ​ជាង​ធ្វើ រួច​ហើយ​គាត់​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ក ដោយ​ដាក់​កាបូប​មាន​គ្រឿងអលង្ការ​ពេញ​ទុក​ក្រោម​កែបម៉ូតូ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ពេល​គាត់​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៍​ស្រាប់តែ​មាន​បុរស​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​គាត់​តាំងពី​ម្តុំ​វត្ត​សាមគ្គី​រង្សី​ដែល​ជា​កន្លែង​ធ្វើ​គ្រឿងអលង្ការ ហើយ​មិនដឹង​ថា បុរស​ទាំង​២​នាក់​នោះ​ជិះ​ម៉ូតូ​មក​បំ​បុក​ពីក្រោយ ឬ​ធាក់​ម៉ូតូ​របស់​គាត់​នោះ​ទេ ស្រាប់តែ​ដួល​ម៉ូតូ បណ្តាល​ឱ្យ​គាត់​បោក​ទៅ​នឹង​ផ្លូវ​រង​របួស​បែក​មាត់ ។ ភ្លាម​ៗ​នោះ​ដែរ ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នក​រត់​ម៉ូតូឌុប និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​មក​ពីក្រោយ​ព្រោងព្រាត ធ្វើ​ឲ្យ​បុរស​ទាំង​២​នាក់​នោះ​ភ័យ​ស្លន់ស្លោ​ក៏​លើក​ម៉ូតូ​ជិះ​គេច​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់ ដោយ​បន្សល់​ទុក​ស្បែកជើង​មួយ​ចំហៀង ។ ចំណែក​គ្រឿងអលង្ការ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​បើក​កែបម៉ូតូ​យក​មក​ឱប​ជាប់​នឹង​ខ្លួន​ទាំង​អារម្មណ៍​រង​ការ​ភិតភ័យ​យ៉ាង​ខ្លាំង ។

បន្តិច​ក្រោយមក​ គេ​ឃើញ​សមត្ថកិច្ច​ចរាចរណ៍​ដែល​ប្រចាំការ​នៅ​គោលដៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ ក៍​ទៅ​ជួយ​យក​ស្ត្រី​រង​គ្រោះ​ឱ្យមក​អង្គុយ​នៅ​គោលដៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ បន្ទាប់​មក​ស្ត្រី​រង​គ្រោះ​ក៍បាន​ទាក់ទង​ហៅ​ក្រុម​គ្រួសារ​សាច់ញាតិ​ឱ្យមក​ទទួលយក​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ